សុំទោសសំរាប់បេះដូង និង អរគុណសំរាប់មិត្ត 10/04/2011
Posted by មានសង្ឃឹម in ផ្ទាល់ខ្លួន.Tags: ទីក្រុងភ្នំពេញ, ផ្ទាល់ខ្លួន
trackback
ពេលនេះម៉ោង១១រំលងអាធ្រាតទៅហើយ ក្នុងបន្ទប់ខ្ញុំលឺតែសំឡេងនាឡិកាដែលកំពុងតែដើរ… ខ្ញុំមានអារម្មណ៏ថា ពិភពលោកពិតជាតូចណាស់សំរាប់ខ្ញុំ តូចត្រឹមតែអំពូលក្រហមនៅលើក្បាលតំណេក ។ ខ្ញុំបានគិតដល់រឿងមិនសប្បាយចិត្តជាច្រើនរយះពេលប៉ុន្មានថ្ងៃនេះ វាបានកើតឡើងទៅហើយបើទោះជាខ្ញុំខំបញ្ជៀសកុំឲ្យមានក៏ដោយ ទីបំផុតទើបខ្ញុំយល់ថាមានកិច្ចការខ្លះមិនអាចមានតែខ្ញុំម្នាក់ឯងទើបសំរេចបាននោះទេ។ ខ្ញុំមើលទៅក្រៅបង្អួចយ៉ាងស្ងៀមស្ងាត់ ក្នុងដៃមានសៀវភៅរឿងមួយក្បាល ដែលមានចំណងជើងថា រដូវរងារ ខ្ញុំបានអានបានប៉ុន្មានទំព័រទៅហើយ ប៉ុន្តែខ្ញុំពិតជាមានអារម្មណ៏មិននៅនឹងខ្លួនសោះទើបសំរេចថាផ្អាកការអាន ។
ខ្ញុំបានត្រលប់មកអានសារជាច្រើនដងក្នុងហ្វេសបុកដែលមិត្តភ័ក្តខ្ញុំបានផ្ងើរមក ខ្ញុំពិតជានឹកដល់ពួកគាត់ ។ ពួកគាត់បានបង្ហាញការភ្ងាក់ផ្អើលពេលបានអានអត្ថបទនៅក្នុងប្លុករបស់ខ្ញុំ ពួកគាត់នឹកមិនដល់ថាខ្ញុំមានរឿងរ៉ាវជា ច្រើនបែបនេះ ពួកគេនៅនិយាយថាវាកំសត់។ មិត្តភ័ក្តដែលធ្លាប់រួមការងាររបស់ខ្ញុំម្នាក់ បានសរសេរមកខ្ញុំថា គាត់តែងតែឃើញខ្ញុំសប្បាយចិត្ត គាត់គិតថាខ្ញុំជាមនុស្សមានសំណាងម្នាក់ ព្រោះខ្ញុំមានគ្រប់យ៉ាង ការងារល្អ មានផ្ទះនិងឡានផ្ទាល់ខ្លួន… ។ ខ្ញុំចូលចិត្តញញឹមច្រើនអញ្ជឹងការដែលបានគិតនិងឃើញសំរាប់ការស្គាល់ខ្ញុំរយះពេលជាង២ឆ្នាំនោះ គឺជាការកុហកមួយ អ្វីៗគ្រាន់តែជាឆាកល្ខោនបំភាន់ភ្នែក លើកនេះខ្ញុំត្រូវតែនិយាយអគុណគាត់ អគុណដែលតាំងពីដើមមកគាត់តែងតែគិតថាខ្ញុំជាមនុស្សល្អម្នាក់ ។ ខ្ញុំដឹងថាគាត់កំពុងតែមានសេចក្តីសុខនិងគ្រួសារមួយយ៉ាងពិតប្រាកដ នេះជាអ្វីដែលខ្ញុំចង់លឺនិងចង់ឃើញ ។
ខ្ញុំគួរតែសប្បាយចិត្តព្រោះយ៉ាងហោចណាស់ខ្ញុំនៅមានមនុស្សជាច្រើនព្រួយបារម្ភ និងយកចិត្តទុក មិនគួណាមិនសប្បាយចិត្តដោយសារមនុស្សតែម្នាក់ រឺពីនាក់នោះទេ។ រាល់ពាក្យសំដីដែលធ្វើឲ្យខ្ញុំទ្រាំស្តាប់លែងបាន វាធ្វើឲ្យខ្ញុំឈឺ… ខ្ញុំពិតជាអស់តំលៃហើយសូម្បីតែបន្តិចមែនទេ? ពិភពលោកនៅតែចង្អៀត ដែលឲ្យខ្ញុំជួបគាត់ មិនគួរណាគាត់ធ្វើឲ្យខ្ញុំឈឺចាប់ដល់ម្លឹង ប្រាប់ខ្ញុំបានទេថាទាំងនោះវាជាល្បែងសំរាប់អ្នកលេង ? ខ្ញុំតស៊ូលំបាកតែម្នាក់ឯងច្រើនហើយខ្ញុំមិនខ្លាចការឈឺចាប់សំរាប់លើកនេះទៀតទេ ខ្ញុំមានអារម្មណ៏ថាខុស ខុសនឹងខ្លួនឯង ខុសដែលត្រូវរើសការឈឺចាប់ដាក់ក្នុងបេះដូងមួយនេះ ។
ខ្ញុំមិនគប្បីនឹងបេះដូងដែលបានកើតមកជាមួយខ្ញុំអស់រយះ២៩ឆ្នាំកន្លងទៅ ម្តងហើយម្តងទៀត ខ្ញុំបានធ្វើឲ្យវារងទុក្ខជាច្រើនឆ្នាំព្រោះតែខ្ញុំទន់ជ្រាយពេក ឆាប់ទុកចិត្តមនុស្សពេក និងខ្ញុំគិតចូលចិត្តគិតអ្វីៗក្នុងផ្លូវល្អ ហើយនៅពេលវាប្រែប្រួលធ្វើឲ្យខ្ញុំទទួលយកមិនបាន ។ ចាប់ពីពេលនេះតទៅខ្ញុំនឹងសងគ្រប់យ៉ាងឲ្យទៅបេះដូងជាទីស្រលាញ់របស់ខ្ញុំវិញ ខ្ញុំនឹងសងឲ្យអស់សំរាប់រយះពេលប៉ុន្មានឆ្នាំមកនេះ ខ្ញុំលែងធ្វើបានបវាទៀតហើយ មានតែខ្ញុំតែម្នាក់ឯងលើលោកនេះដែលអាចថែរក្សាវាបានល្អបំផុត ។
ជាចុងក្រោយខ្ញុំនៅតែនិយាយពាក្យថាអគុណសំរាប់មិត្តរាល់គ្នាដែលបានចំណាយពេលអានរឿងរបស់ខ្ញុំ អគុណសំរាប់ការលើកចិត្ត អ្នកគឺជាផ្នែកមួយដែលជំរុញឲ្យខ្ញុំងើបឡើងវិញ អ្នកគឺជាផ្នែកមួយដែលឲ្យខ្ញុំដើរមួយជំហានទៀត ។
“សូមសំណាងល្អសំរាប់គ្រប់គ្នា ទឹកចិត្តរបស់អ្នកខ្ញុំនឹងរក្សាទុកជារាងរហូត”
កាលខ្ញុំកំពុងសិក្សានៅឡើយ ខ្ញុំចូលចិត្តអានប្រលោមលោកណាស់។ចូលចិត្តរហូតបានទទួលជ័យលាភី ក្និងការតែងនិពន្ធថ្នាក់ជាតិទៀតផង(លេខ៥ ពីរលើក)។ប្រលោមលោក ធ្វើឱ្យអារម្មណ៍យើងរវើរវើយ អណ្ដែតអណ្ដូង ដូចអណ្ដែតក្នុងលំហ។
ក្រោយពីបញ្ចប់ការសិក្សានៅមជ្ឈមណ្ឌលគរុកោសល្យ ទៅបង្រៀននៅអនុវិទ្យាល័យ ខ្ញុំបានឃ្លាតឆ្ងាយពីប្រលោមលោក។ខ្ញុំចំណាយពេលច្រើន នៅជាមូយក្មេងៗជាសិស្ស។ពួកគេធ្វើឱ្យខ្ញុំ វិលទៅរកកុមារភាពម្ដងទៀត។ខ្ញុំនិយាយរឿងនិទានឱ្យពួកគេស្ដាប់ និងស្ដាប់រឿងនិទាន និងរឿងដែលពួកគេជួបឬ នាំពួកគេលេងល្បែងកំសាន្តផ្សងៗក្រៅម់ោងរៀន។ការងារថ្មីនេះ ល្អជាងមុនឆ្ងាយណាស់ គឺរស់ក្នុងពិភពរីករាយ មិនហេលហាលកណ្ដាលលំហទៀតទេ។
បើចង់ដើរចេញត្រូវចេញឱ្យឆ្ងាយ កុំងាកក្រោយ៕
រីករាយដែលបានដឹងថាអ្នកកំពុងមានជីវិតដ៏ប្រសើ មែន!បើចង់ដើរចេញត្រូវចេញឲ្យឆ្ងាយ និងកុំងាកក្រោយ ។
តើវាជាការសរសេរ រឺជារឿងពិត។ សរសេរបានល្អណាស់។
ទាំងនេះសុទ្ធតែជាកាពិតដែលមាននៅក្នុងចិត្តខ្ញុំ ។
ពិតជាអន្លង់អន្លោចមែន សាច់រឿងល្អមែនទែន។គ្មានអ្វីក្រៅពីពាក្យសរសើរ
ដោយស្មោះ នឹងគួរអោយអាណិតក្រៃលែង។ ប៉ុន្តែគួរសរសេរថា ម៉ោង១២
រំលងអាធ្រាត។ ម៉ោង១១យប់មិនទាន់ឆ្លងរាត្រីទេ។ ទោះយ៉ាងណាការសរសេររបស់មានសង្ឃឹមគឺល្អណាស់។
អញ្ជឹងខ្ញុំនៅតែនិយាយពាក្យអគុណទៅកុកសដដែលនឹង
រឹងមាំឡើង! ស៊ូស៊ូ!
អគុណ ពាក្យស៊ូស៊ូនឹងខ្ញុំចូលចិត្តនិយាយពេលមានរឿងមិនសប្បាយចិត្ត ។
ទោះជាមានរឿងអ្វីក៏ដោយ សូមចងចាំថា មិនមានតែយើងទេ ដែលមានបញ្ហាតែម្នាក់ឯង គឺបូករួមទាំងអ្នកនៅជុំវិញខ្លួនផងដែរ!
នេះគឺជាការពិត នៅមានមនុស្សជាច្រើនទៀតដែលលំបាក និងឈឺចាប់ជាងយើង ជីវិតគឺបែបនេះ ។
If It possible I don’t wanna know the feeling like this !
Yes sure and every one also.
who never have problem?
who never cry?
who can help you?
who are you?
what are you doing now?
what do you really want in your life?
កាសរសេពិតជាបានល្អខ្ញុំសូមសរសើរប្អូនស្រីតែខ្ញុំអានអត្ថបទប្អូនមានសរសេរខុសខ្លះនិងបាត់ឃ្លារខ្លះចឹងប្អូនអានអាចកែសំរួលវាតិចទៅនឹងកាន់តែល្អ!!ដូចជាពាក្យកុហក1) កុហក ( កិ.កិរិយាសព្ទ ) [កុហក់] ( បា.បាលី ( បាលីភាសា ) ) និយាយឲ្យគេភាន់ជំនឿ : កុំកុហកគេបាប ។ គួរលែងប្រើពាក្យ កហក់ ឬ ក្រហក់ ត្រូវប្រើ កុហក វិញ ។មិនមែនសរសេរកុហសទេ!!
អគុណដែលបានណែនាំបង ខ្ញុំនឹងកែវាឡើងវិញ សំណាងល្អណា ។
តាមពិតបងចូលចិត្តសរសេរនិងអានដូចគ្នារនឹងអូនដែរតែបងមិនអាចសរសេល្អបានដូចអូនទេ!!
អគុណតែប្អូនមិនមានអ្វីច្រើនទេ ចេះតែសរសេរពីរឿងក្នុងចិត្តខ្លះប៉ុណ្ណោះ
the same dear !!