ដើម្បីមនុស្សម្នាក់… 16/11/2017
Posted by មានសង្ឃឹម in ផ្ទាល់ខ្លួន.trackback
ដើម្បីមនុស្សម្នាក់ ខ្ញុំបានចំណាយពេលវេលានិងការលំបាកជាច្រើន។ វត្តីត្រូវចម្រើនវ័យជាមួយអ្នកម្តាយដូចជាខ្ញុំតែម្នាក់ឯង នាងធ្លាប់បានសួរសំនួរខ្លះដែលធ្វើឲ្យខ្ញុំស្រក់ទឹកភ្នែក។ ខ្ញុំដឹងថា ការសម្រេចចិត្តរបស់ខ្ញុំគឺធ្វើឲ្យនាងឯកោ ប៉ុន្តែខ្ញុំក៏ដឹងថានាងនិងយល់នូវហេតុផលជាច្រើននៅពេលដែលនាងធំដឹងក្តី។
ដើម្បីមនុស្សម្នាក់ ខ្ញុំត្រូវតស៊ូ
ដើម្បីមនុស្សម្នាក់ ខ្ញុំត្រូវធ្វើដំណើរទៅមុខ
ដើម្បីមនុស្សម្នាក់ ខ្ញុំត្រូវរឹងមាំ
ដើម្បីមនុស្សម្នាក់ ខ្ញុំគ្មានសិទ្ធិស្លាប់ឬចាកចេញ
ដើម្បីមនុស្សម្នាក់ ខ្ញុំត្រូវធ្វើការនិងលះបង់…
ព្រោះគ្រប់យ៉ាងដើម្បីមនុស្សម្នាក់….។ អរគុណវត្តីដែលតែងតែនៅទីនេះជាមួយគ្នា នៅពេលនឹកដល់នាង ខ្ញុំតែងតែនឹកដល់ពាក្យមួយឃ្លា «ជីវិតដែលមានតម្លៃ គឺជីវិតរស់នៅដើម្បីអ្នកដទៃ»
មតិ»
No comments yet — be the first.