jump to navigation

រឿង​និទាន៖ គ្រាប់​ពេជ្រ​ 16/03/2011

Posted by មាន​សង្ឃឹម in ចំណេះដឹងទូទៅ, រឿង​និទាន.
Tags: ,
3 comments

នេះ​ជា​រឿង​មួយ​ដែល​បង​ស្រី​ភ័ណ្ឌ​របស់​ខ្ញុំ​ធ្លាប់​បាន​និទាន​ឲ្យ​ស្តាប់​កាល​ពី​៤ រឺ​ ៥​ឆ្នាំ​មុន ខ្ញុំ​ពិត​ជា​ចូល​ចិត្ត​រឿង​មួយ​នេះ​ខ្លាំង​ណាស់ សង្ឈឹម​ថា​អ្នក​រាល់​គ្នា​ក៏​ដូច​ជា​ខ្ញុំ​ដែរ​​។

កាល​មួយ​មាន​កុមារា​ម្នាក់​ដែល​មាន​អាយុ​៧​ឆ្នាំ ក្រៅ​ពី​រពិស​វា​ជា​ក្មេង​ដែល​មាន​ទំលាប់ មិនល្អ​​ គឺ​ឆេវ​ឆាវ​ បោក​ប្រាស់​ និង​មាត់​អាក្រក់ វា​ចូល​ចិត្ត​បោក​របស់​វា​លេង​ វា​ចូល​ចិត្ត​ខឹង​ និង​និយាយ​ពាក្យ​មិន​គួ​សម។ ​​ក្នុង​ក្រុម​គ្រួសារ​ ញាតិ​ជិត​ខាង រួម​ទាំង​មិត្ត​ភក្ត័​ សុទ្ធ​តែ​ដឹង​ចរិកត​របស់​វា ហើយ​ជា​រឿយ​ៗ​ពួក​គេ​មិន​សូវ​ប្រកាន់​ និង​ឧស្សាហ៏​ផ្តល់​ឱកាស​ដល់​វា រឿង​ទាំង​នេះ​កាន់​តែ​ធ្វើ​ឲ្យ​កុមារ​តូច​របស់​យើង​កាន់​តែ​យ៉ាប់ទៅៗ ។

មានថ្ងៃ​មួយ​​ឪ​ពុក​របស់​កុមារ​តូច​នោះ​បាន​ហៅ​ កូន​ប្រុស​របស់​គាត់​មក​ជិត​រួច​ប្រាប់​ថា កូន​ពុក​តើ​កូន​អាច​ធ្វើ​តាម​ពុក​រឿង​មួយ​បាន​ទេ? វា​​ឆ្លើយ​តប​យ៉ាង​ឆាប់​ថា “បាន​តើ​ពុក មាន​រឿង​អី​ទៅ ? ” ឪពុក​បាន​បន្ត​ថា​ រាល់​ថ្ងៃ​កូន​តែង​តែ​មិន​សប្បាយ​ចិត្ត​ហើយ​និយាយ​ពាក្យ​មិន​ពិរោះ​ជា​ច្រើន ចឹង​ចាប់​ពី​ពេល​នេះ​ទៅ​ រាល់​ពេល​ដែល​កូន​ខឹង​ត្រូវ​មិន​និយាយ​អ្វី​ទាំង​អស់ កូន​គ្រាន់​តែ​យក​ដែក​គោល​យក​ទៅ​ដំ​នៅ​របង​មុខ​ផ្ទះ​របស់​យើងទៅ​បាន ហើយ​​។ ​កុមារ​នោះ​ក៏​យល់​ព្រម​ធ្វើ​តាម​ឪពុក​គេ​ដែល​បាន​ប្រាប់ គេ​បាន​ដំ​ដែក​គោល​រាល់​ពេល​វា​​ខឹង​ និង​មិន​សប្បាយ​ចិត្ត​ វា​​ដំ​ជាច្រើន​… កុមារានោះ​ធ្វើ​បែប​នេះ​រាល់​ថ្ងៃ ។ គេ​ឆ្ងល់​ថា​ហេតុ​អី​បាន​ជា​ឪពុក​គេ​ឲ្យ​គេ​ធ្វើ​បែប​នេះ? វា​បាន​សួរ​ឪពុក​របស់​វា​​ ប៉ុន្តែ​គាត់​បាន​ប្រាប់​ថា​ គាត់​នឹង​ប្រាប់​រឿង​នេះ​នៅ​ថ្ងៃណា​​មួយ ។

ពេល​មួយ​ដែល​វា​ទទ្ទឹង​​រង​ចាំ​ក៏​មក​ដល់​​ឪពុក​វា​ក៏​បាន​និយាយ​ប្រាប់​កុមារ​តូច​ថា កូន​យក ដង្កាប់​​ដក​ដែក​គោល​ដែល​កូន​ដុំ​នោះ​ឲ្យ​អស់​ក្នុង​ថ្ងៃ​នេះបើ​សិន​កូន​ចង់​ដឹង​ ។ កុមារ​យើង​បាន​ធ្វើ​ការ​ងារ​ហត់​នឿយ​នេះពេញ​មួយ​ថ្ងៃ​ព្រោះ​គេ​ពិត​ជា​ចង់​ដឹង​ ថា​មាន​រឿង​អ្វី​កើត ឡើង…​ ក្រោយ​ពេល​បញ្ជប់​ការងារ​គេ​រួច​រាល់​ហើយ​ ឪពុក​បាន​ដឹក​ដៃ​កូន​ប្រុស​របស់​គាត់​ដើរ​មើល​របង​នៅ​ខាង​មុខ​ផ្ទះ គាត់​បាន​សួរ​ថា​ “កូន​ឃើញ​ទេមាន​ប្រហោង​ជា​ច្រើន​ដែល​កូន​បាន​ដំ ទោះ​ជា​យ៉ាង​ណា​វា​គ្រាន់​តែ​ជា​របង​ឈើ​ធម្មតា​ប៉ុណ្ណោះ ប៉ុន្តែ​មនុស្ស​ជុំវិញ​ខ្លួន​កូន​មិន​មែន​ជា​របង​ឈើ​នេះ​ទេ​ គ្រប់​​គ្នា​​មាន​ការ​គិត​ ការ​ស្រលាញ់ មាន​ខួរ​ក្បាល​​ មាន​ការ​ឈឹ​ចាប់​…ព្រោះ​រាល់​គ្នា​គឺ​មាន​ជីវិត ” ។

“ចំពោះ​កូន​ក៏​ដូច​ជា​ចំពោះ​ពួក​គេដែរ​ យើង​​​ដូច​ជា​ដុំ​ពេជ្រ​ដ៏​មាន​តំលៃ​ដែល​មិន​អាច​កាត់ ថ្លៃ​បាន តើ​កូន​ត្រូវ​ដំ​លើ​ដុំ​ពេ​​ជ្រ​ទាំង​នោះ​ឲ្យ​ខ្ទេច​រឺ​រាល់​ពេល ​​ដែល​កូន​ខឹង?​ ពាក្យ​សំដី​និង​ទង្វើ​កូន​អាច​ធ្វើ​ឲ្យ​បេះដូង​ពួកគេ​ធ្លុះ​ដូច​ដែល​កូន​ឃើញ​ប្រហោង​​លើ​របង​ឈើ​មុខ​ ​ផ្ទះ របស់​យើង​ចឹង ហើយ​កូន​និង​ហត់​នឿយ​នៅ​ពេល​ដែល​គ្នាន​នរណា​ម្នាក់​នៅ​ក្បែរ​ រឺ​យល់​ចិត្ត​​ វា​ពិបាក​និង​ហត់នឿយ​ជាង​ ដែល​កូន​បាន​ចំណាយ​ពេល​ដក​ដែក​គោល​ពេញ​មួយ​ថ្ងៃ​នេះ​ទៅ​ទៀត ។ មនុស្ស​ប្រុស​ម្នាក់​មិន​មែន​បង្ហាញពី​ភាព​ខ្លាំង​ រឺ​ កំលាំងបាយ​ឲ្យ​អ្នក​ដទៃខ្លប​ខ្លាច​នោះ​ទេ​ មនុស្ស​ប្រុស​ពិត​ប្រាកដ​គឺ​ជា​មនុស្ស​ដែល​ចេះ​គ្រប់​គ្រង​អា​ម្មរណ៏ របស់​ខ្លួន​ឯង​បាន​ល្អ ” ។

ចាប់​តាំង​ពី​ពេល​ដែល​ឪពុក​បាន​ប្រាប់​មក​ កុមារ​តូច​បាន​ព្យា​យាម​កែប្រែ​ខ្លួន​ឯង វា​បាន​ក្លាយ​ជា​ក្មេង​ល្អ​ម្នាក់ ហើយ​រាល់​ពេល​ដែល​មាន​មនុស្ស​សួរ​ថា​ ហេតុអី​បាន​ជាឯង​​អាច​ក្លាយ​ជា​បែប​នេះ​បា​ន? ។ វា​ឆ្លើយ​ដោយ​ងាយ​ថា​ “​ព្រោះ​ខ្ញុំ​មិន​ចង់​បាត់​បង់​ដុំ​ពេជ្រ​របស់​ខ្ញុំ ហើយ​ខ្ញុំ​គ្រាន់តែ​ចង់​ក្លាយ​ជា​បុរស​ពេញ​លេញ​ម្នាក់ប៉ុណ្ណោះ​​ ” ។

%d bloggers like this: