jump to navigation

បទចម្រៀងខ្មែរ «ពេលបងចាស់ទៅ» 17/10/2015

Posted by មាន​សង្ឃឹម in ចំណេះដឹងទូទៅ, ផ្ទាល់ខ្លួន, វីដេអូ​ចំរៀង​ខ្មែរ.
add a comment

«ពេល បងចាស់ទៅ»​ ជាបទចម្រៀងដែលខ្ញុំទើបតែបានស្តាប់​ វាជាបទចម្រៀងដែ​លមានមនោ​សញ្ចេតនា​ដ៏វែង​ឆ្ងាយ​របស់​មនុស្សពីរនាក់​ ។​ ក្រោយពេលដែលស្តាប់ហើយ ខ្ញុំយល់ថាមានសុភមង្គលណាស់ ហើយ​ក៏​យល់​ថា​កម្សត់​ផង​ដែរ​ ។​រឿង ដែលពិបាកមួយគឺយើងអាចស្វែងរកមនុស្សដែលត្រូវចិត្ត ហើយ​វាក៏ជា​រឿងពិបាក​មួយដែល​យើង​អាច​ជួប​នឹង​មនុស្សដែលត្រូវចិត្តហើយផ្តល់ក្តី ស្រលាញ់ទៅវិញទៅមក វាក៏នៅតែជារឿងពិបាក​មួយទៀតដែល​មនុស្សដែល​ត្រូវចិត្ត ស្រលាញ់គ្នាទៅវិញទៅមក ហើយនឹងមានភាពស្មេាះត្រង់រវាងគ្នានិងគ្នា ប៉ុន្តែរឿងដែលពិបាកបំផុត​គឺមនុស្សពី​រ​នាក់អាចស្រលាញ់ អាចផ្អែមល្អែម និងអាចកាន់ដៃរស់នៅជា​មួយគ្នាដោយ​សុភមង្គល​រហូតដល់​ចាស់​ស្លាប់​… ។ តើនៅមានរឿងដែលពិបាកអ្វីទៀតសម្រាប់មនោសញ្ចេតនារបស់មនុស្ស? នេាះគឺជាពេលដែលអ្នក​ជួបមនុស្ស​ដែល​ស្រលាញ់ មនុស្សដែលត្រូវចិត្ត មនុស្សដែលអ្នកយល់ថាពិបាករក ប៉ុន្តែបែរជា​មិនអាច​រស់នៅ​ជាមួយ​គ្នា​បាន ហើយពេលមួយនេាះអ្នកសុខចិត្តចាកចេញទៅព្រេាះតែពិភពលោកត្រូវខាន់ចែក ។​

ខ្ញុំ ពិតជាចង់កាន់ដៃមនុស្សដែលខ្ញុំស្រលាញ់រហូតដល់ចាស់ អាចពាក់វែនតាឲ្យ អាចអានសៀវភៅឲ្យគ្នាស្តាប់ អាចរម្លឹក​រឿងចាស់ៗ​កាលពីគ្រាមុន ក៏នៅអាចចំអិនម្ហូបឲ្យគ្នា ជាពិសេសអាចស្តាប់បទចម្រៀងមួយបទនេះរួមគ្នា… គួឲ្យស្តាយខ្ញុំមិនមែនជាមនុស្សមានភ័ព្វសំណាងក្នុងរឿងស្នេហានេាះទេ ប៉ុន្តែខ្ញុំនៅតែពេញ​ចិត្តនិងរីករាយ​ពេលដែល​ខ្ញុំអាច​ឃើញសុភមង្គលរបស់មនុស្សផងគ្នា ។
បើអ្នកអាចជួបមនុស្សដែលស្រលាញ់និងសុខចិត្តលះបង់ពេលវេលាដើម្បីដើរលើវិថីជីវិត ដ៏វែងឆ្ងាយ​ជាមួយ​អ្នក​ហើយ​ សូមកាន់ដៃគេឲ្យជាប់ព្រេាះមនុស្សបែបនេះក្នុងមួយជីវិតអ្នកគឺមិនមានច្រើនទេ មានពេលខ្លះខ្ញុំហ៊ានថា«គ្មាន» ។ ជា
​ចុងក្រោយ ខ្ញុំសូមផ្ងើបទចម្រៀង «ពេលបងចាស់ទៅ» ដល់គូស្នេហ៍គ្រប់រូប​ដែលពោរពេញ​ដោយភាព​ស្មេាះ​ស្ម័គ្រអាច​ស្រលាញ់និងកាន់ដៃ អាចរស់នៅ ជាមួយគ្នាអស់មួយជីវិត ។
ខ្ញុំនៅតែនៅទីនេះជូនពរអ្នកជារាងរហូត…

ដោយក្តីស្រលាញ់និងគោរពពីចម្ងាយ

Advertisements

វីដេអូ​ចំរៀង​ខ្មែរ ៖ បេះ​ដូង​១០០ 17/09/2014

Posted by មាន​សង្ឃឹម in វីដេអូ​ចំរៀង​ខ្មែរ.
add a comment

ចំរៀង​ខ្មែរ ៖ បើ​យើង​ក្លាយ​ជា​អ្នក​ដទៃ​ 19/01/2013

Posted by មាន​សង្ឃឹម in វីដេអូ​ចំរៀង​ខ្មែរ.
add a comment

King Norodom – My Hero 24/10/2012

Posted by មាន​សង្ឃឹម in ចំណេះដឹងទូទៅ, វីដេអូ​ចំរៀង​ខ្មែរ.
add a comment

%d bloggers like this: