jump to navigation

អំពីនាងខ្ញុំ

សួស្ដី​អ្នក​ទាំង​អស់​គ្នា!

ស្វាគមន៍​ដែល​បានចូលមកកាន់ប្លុកថ្មីរបស់ខ្ញុំ។ នាង​ខ្ញុំ​មាន​ឈ្មោះ​ពេញ​ថា ជឿង សុចិន្តា ខ្ញុំ​បាន​ចាប់​​កំណើតនៅក្នុងភូមិតូចមួយនៃទឹកដីខេត្ត កំពង់ធំ នា​ពាក់​កណ្តាលទស្សវត្សឆ្នាំ ១៩៨២។ ខ្ញុំ​ជាតិខ្មែរ ហើយ​ក៏​គ្រាន់​តែ​ជា​​សាមញ្ញជន​ម្នាក់​ដូច​គេ​ឯង ។ ជា​រឿយៗ​ខ្ញុំ​ចូល​ចិត្ត​ការ​អាន ស្ដាប់​ និង​សរសេរ​ច្រើន អ្វី​ដែល​ជា​ទម្លាប់​របស់​ខ្ញុំ​គឺ​ការ​នៅ​ស្ងប់​ស្ងាត់​ច្រើន​ជាង​ការ​ចូល​រួម​កម្មវិធី​ មនុស្ស​អ៊ូអរ ។

ដំបូង ​ខ្ញុំ​គ្រាន់​តែ​​ចូល​ចិត្ត​សរសេរ​កំណត់​ហេតុ​ប្រចាំ​ថ្ងៃ​ទុក​ ហើយ​ពេល​ដែល​ទំនេរ​ក៏​យក​វា​មក​អាន រហូត​ដល់​ពេល​មួយ​ដែល​ជា​ឱកាស​ល្អ​ដែល​បាន​នាំ​ខ្ញុំ​មក​ដល់​ទី​នេះ​ ។ ជា​ការ​ល្អ​ដែល ខ្ញុំ​អាច​សរសេរ និង​ ចែក​រំលែក​អ្វី​ដែល​​ជា​ចំណេះ​ដឹង​ស្ដួច​ស្ដើង​ដល់​អ្នក​អាន​គ្រប់​គ្នា និង​​អាច​ទុក​ជា​​កំណត់​ហេតុ​អនុស្សាវរីយ៍​តម្កល់​ទុក​នៅទីនេះ​ សម្រាប់​កូន​ចៅ​របស់​ខ្ញុំ​ជំនាន់​ក្រោយ​បាន​អាន​ និង ពិចារណា ។

មាន​មនុស្ស​ជា​ច្រើន​​បាន​និយាយ​ថា​ ​ប្លុក​របស់​ខ្ញុំ​សរសេរ​​ភាគ​ច្រើន​គឺ​រឿង​​កម្សត់ អន្លង់​លន្លោច…. ។ និយាយ​​ទៅ​​ខ្ញុំ​មាន​ជីវិត​កម្សត់​តាំង​ពី​តូចមក​ ព្រោះ​គ្រួសារ​ខ្ញុំ​មិន​មែន​ជា​អ្នក​ធូរធារ​ដូចគេ។ អ្វី​ដែល​ខ្ញុំ​ធំ​ដឹង​ក្ដី​ គឺ​មាន​​ការ​លំបាក​​​ និង តស៊ូ​ដោយ​ខ្លួន​ឯង​ច្រើន ​ម្ល៉ោះ​ហើយ​ខ្ញុំ​ហាក់​ដូច​ជា​ត្រូវ​បែង​ចែក​ពី​ការ​សប្បាយ​ក្អាកក្អាយ និង ភាព​ហ៊ឺហា ដាច់​ស្រលះ ។ អ្វី​ដែល ខ្ញុំ​បាន​ឃើញ​គឺ​​សង្គម​ដែល​ពោរពេញ​ទៅ​ដោយ​​​រឿង​សោកសៅ ​ព្រាត់​ប្រាស់ ​អត់​ឃ្លាន​ និង​ភាព​អយុត្តិធម៌… ទាំង​អស់​នេះ​មិន​មែន​ជា​កំហុស​របស់​ខ្ញុំ​ទេ ដែល​វា​បាន​ដិតដាម​ជា​មួយ​ខ្ញុំរហូត​មក​ ​។​

ទោះ​ជា​មាន​ការ​លំបាក​លំបិន​យ៉ាង​ណា​ក៏​ត្រូវ​តែ​តស៊ូ​ទៅ​មុខ ព្រោះ​ជីវិត​មាន​អ្វី​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ​។ ពេល​នេះ​ខ្ញុំ​មាន​ជីវភាព​ និង មាន​ការងារ​ល្អ​ប្រសើរ​ក្រោយ​ពី​ឆ្លង​កាត់​ព្យុះ​ភ្លៀង​ជា​ច្រើន​ក្នុង​ជីវិត ។​ ខ្ញុំ​មិន​ដឹង​ទេ​ថា​ការ​សរសេរ​របស់​ខ្ញុំ​​ល្អ​ ឬ​ខ្វះ​ខាត​កម្រិត​ណា ប៉ុន្តែ​សង្ឃឹម​ថា​វា​អាច​ផ្ដល់​ជា​ប្រយោជន៍​ខ្លះ​ៗ​ដល់​អ្នក​អាន​ ។

DSC_1281

សំណាង ល្អ សុខភាព ល្អ ដោយ​ក្ដី​រាប់​អាន​ និង គោរព​!

“មានជីវិត ត្រូវតែ​មាន​ក្ដី​សង្ឃឹម”

មតិ»

1. ភារម្យ - 10/02/2011
2. ឌីយ៉ា - 11/02/2011

សួស្តី! រីករាយដែលបានស្គាល់ណា!

សុចិន្តា - 11/02/2011

សួស្តី​ រីករាយ​ដែល​បាន​ស្គាល់​ដូច​គ្នា!​អរគុណ​ចូល​មក​លេង​ទីនេះ។

ឌីយ៉ា - 12/02/2011

មានអារម្មណ៍ថា ដូចជាធ្លាប់ស្គាល់ម៉េចមិនដឹងតេនៀក!

3. ភារម្យ - 11/02/2011

អាហា! ចឹងសូមហៅបងស្រី!

សុចិន្តា - 11/02/2011

ល្អតើ ខ្ញុំចូលចិត្ត ។ អញ្ជឹងពេលក្រោយអាចហៅប្អូ​ន​ប្រុសបានហើយមែនទេ?

ភារម្យ - 12/02/2011

បានតា! អោយតែបងកើតឆ្នាំ​ ១៩៨២ មែន!

4. មហោសថ - 12/02/2011

ត្រឹមត្រូវមានជីវិតគឺត្រូវតែមានក្តីសង្ឃឹម។

5. សុចិន្តា - 12/02/2011

ឌីយ៉ា សុំទោសដែលឆ្លើយតបទៅអ្នកយឺតពេល ព្រោះទីនេះវាថ្មីសំរាប់ខ្ញុំ បើសិនជាអ្នក ធ្លាប់ស្គាល់ខ្ញុំ អ្នកអាចប្រាប់ខ្ញុំពីកន្លែងដែលអ្នកប្រហែលធ្លាប់ជួបខ្ញុំបាន ។

6. មាន​សង្ឃឹម - 12/02/2011

ភារម្យ បងពិតជាកើតនៅក្នុងឆ្នាំនោះមែន ។

7. បុរិន្ទ - 16/02/2011

សួស្តីអ្នកអើយ ជីវិតវាតាប៉ុណ្នឹងឯង

8. មាន​សង្ឃឹម - 17/02/2011

ស្តាប់ទៅដូចជាជីវិត អត់មានអីអស្ចារ្យ ។

បុរិន្ទ - 28/02/2011

ខ្ញុំមិននិយាយពីជីវិតអស្ចារ្យ ឬមិនអស្ចារ្យនោះទេ តែជិវិតខ្ញុំពិតជាអត់មានអីអស្ចារ្យសោះ។
មានជីវិតត្រូវរស់ក្នុងភាពរីករាយ។ មនុស្សគ្រប់គ្នាមានជីវិតតែងជួបរឿង ឈឺចាប់ ទុក្ខសោក សុភមង្គល ភាពរីករាយ…. ប៉ុន្តែបើអ្នករស់ជាមួយរឿងវិបត្តិអតីតកាល នោះជីវិតអ្នកបច្ចុប្បន្នច្បាស់ជារស់ក្នុងភាពសោះក៏ក្រោះ។
ខ្ញុំនិយាយតាមគំនិតខ្ញុំតែប៉ុណ្ណោះ ព្រោះចំណងជើងប្លក់ដាក់ថា “មានសង្ឃឹម” ស្តាប់ទៅប្លក់មួយនេះបានជួបនឹងរឿងអស់សង្ឃឹម ហើយកំពុងខកចិត្ត និងកំពុងរង់ចាំក្តីសង្ឃឹមអោយត្រឡប់មកទៀតផង ។ បើអ្នកនៅតែរង់ចាំក្តីសង្ឃឹម នោះពេលវេលានឹងរលងទៅឥតប្រយោជន៍។ “មានជីវិតត្រូវមានសង្ឃឹម” ជាពាក្យមួយដែលសម្រាប់និយាយលើកទឹកចិត្តដល់មនុ
ស្ស​ដែលខកចិត្តតែប៉ុណ្ណោះ។ ណ្ហើយរីករាយក្នុងពេលបច្ចុប្បន្ន រីករាយនឹងអ្វីដែលអ្នកមានបច្ចុប្បន្ន តែខ្ញុំមិននិយាយថាមិនអោយគិតពីអនាគត់នោះទេ។

មាន​សង្ឃឹម - 28/02/2011

អគុណសំរាប់យោបល់របស់អ្នក សូមបញ្ជាក់ខ្ញុំបន្តិចបានទេ កន្លែងណាដែលបញ្ជាក់ថាខ្ញុំកំពុងអស់សង្ឃឹម ។ រងចាំមនុស្សម្នាក់ រឺរំលឹករឿងអតីតកាល មិនមែនមានន័យថា ខ្ញុំកំពុងអស់សង្ឃឹមនោះទេ ។
សូម្បីតែក្នុងអត្ថបទរបស់ខ្ញុំក៏បានសរសេរថា ” ខ្ញុំមិនអាចស្លាប់បានទេ ព្រោះខ្ញុំនៅមានសង្ឃឹមថាបានជួបបងនៅថ្ងៃណាមួយ…” ។ ខ្ញុំមិនបានសរសេរថាខ្ញុំខកចិត្តព្រោះបាត់បង់នរណាម្នាក់ដែរ វាជាអ្វីដែលខ្ញុំកំពុងរក្សាទុកក្នុងជីវិតតែប៉ុណ្ណោះ ។

9. Khmerling - 27/03/2011

សុំស្គាល់និងរាប់អានផង ។

មាន​សង្ឃឹម - 28/03/2011

រីករាយ​ដែល​បាន​ជួប​និង​ស្គាល់​អ្នក​ផង​ដែរ​ Khmerling.

10. សុផាត - 31/03/2011

សួរស្តីបង! រីករាយដែលបានស្គាល់! 😀
ញ៉ុម សុផាត មានសង្ឃឹមជានិច្ច!

មាន​សង្ឃឹម - 31/03/2011

សួស្តី​សុផាត​!​រីក​រាយ​ដែល​បាន​ប្អូន​ចូល​មក​លេង​ទីនេះ ស្វាគមន៏​សំរាប់​ការ​មក​ដល់ ។

11. Bean - 01/04/2011

like sister writing men ten…^^

មាន​សង្ឃឹម - 01/04/2011

Thanks you so much Bean that you like my writing, keep go on.

12. Camsastra - 10/04/2011

សួស្តី! ខ្ញុំមានសង្ឍឹមភ្លាមពេលដែលបានអានអត្ថបទខាងលើ។ រីករាយដែល​បានស្គាល់។

13. មាន​សង្ឃឹម - 10/04/2011

អគុណ​ដែល​បាន​អាន​រឿង​ទាំង​នេះ​ រីករាយ​ដែល​បាន​ស្គាល់​អ្ន​ក​ ។

14. - ក្មេងពាល - - 11/04/2011

សួស្តី បងស្រី! រីករាយដែលបានស្គាល់!

មាន​សង្ឃឹម - 11/04/2011

សួ​ស្ទី​ប្អូន​! រីករាយ​ដែល​បាន​ស្គាល់​ដូច​គ្នា​

15. ផ្កាយ​ដុះ​​កន្ទុយ​ - 12/04/2011

ខ្ញុំ​មក​ក្រោយគេ!
សួស្តី បង​ស្រី​ស្អាត!

មាន​សង្ឃឹម - 13/04/2011

សួ​ស្តីប្អូន ទោះ​ជា​យ៉ាង​ណា​ខ្ញុំ​រីករាយ​ដែល​បាន​ជួប​ប្អូន​នៅ​ទី​នេះ ។

16. daravireak - 23/04/2011

សួស្តីចិន្តា! ពិតជាត្រឹមត្រូវណាស់ “មានជីវិតត្រូវមានសង្ឃឹម”

មាន​សង្ឃឹម - 25/04/2011

អគុណ​ដែល​បាន​គ្រាំទ្រ​ ។

17. polrotkhmer - 26/04/2011

សួស្តី!

មាន​សង្ឃឹម - 26/04/2011

សួស្តី​!

18. somanea - 30/04/2011

សួស្តី ខ្ញុំរីករាយណាស់ដែលបានស្គាល់បងស្រី!

មាន​សង្ឃឹម - 30/04/2011

ចា៎! រីក​រាយ​ដែល​បាន​ស្គាល់​ Somanea.

19. vengngy - 01/05/2011

can I know U on facebook ?

មាន​សង្ឃឹម - 02/05/2011

Yes sure, brother can find the name: So Chenda. Hope see you there!
Good day.

20. Long - 19/05/2011

សួស្តីបងស្រី! ផ្ទះបងពិតគួរចាប់អារម្មណ៍មែនទែន! រីករាយដែលបានស្គាល់! បងអាចហៅប្អូនផេនដា រឺឡុង ក៍បាន! តាមរយៈការសរសេររបស់បង ប្អូនគិត​ថា​បងជាមនុស្សម្នាក់ដែល​ពោរពេញដោយឆន្ទៈក្នុងជីវិត! សូមអោយ​បងទទួល​បាន​ជោគជ័យក្នុងជីវិត និងសំណាងល្អណាបងស្រី!

មាន​សង្ឃឹម - 20/05/2011

រីក​រាយ​ដែល​បាន​ស្គាល់​ប្អូន​​រីឡុង​ ។ បង​មិន​មាន​អ្វី​ច្រើន​ចែក​រំលែក​នៅ​ទី​នេះ​ទេ​ តែ​ទោះ​ជា​យ៉ាង​ណា​អគុណ​ដែល​បាន​ចំណាយ​ពេល​អាន​អត្ថបទ​របស់​បង​
ជូន​​ពរ​ឲ្យ​ប្អូន​ជួប​តែ​សំណាង​ល្អ​ សុខ​ភាព​ល្អ ។

21. ដារាឯក - 20/05/2011

រឿងគួរអោយចាប់អារម្មណ៍ ប្រវត្តិឆ្លងកាត់ការលំបាកយ៉ាងច្រើនបែបនេះ គួររៀនសូត្រ និងចងចាំក្នុងឆាកជីវិត ការតស៊ូពិតជានាំមកនូវក្តីសង្ឃឹម។
មនុស្សគ្រប់រូបធ្វើមិនបានដូចគ្នាទេ ខ្លះតស៊ូ ខ្លះបញ្ចប់ជីវិតដោយអស់ក្តី សង្ឃឹម តើនេះជារឿងភ័ព្វព្រេងវាសនាឬ ? តើមានមនុស្សប៉ុន្មាននាក់ហ៊ាន
លះបង់គ្រប់បែបយ៉ាងដើម្បីឆាកជីវិតរបស់ខ្លួននោះ ? ទេមានតិចតួចបំផុត
តស៊ូដើម្បីរស់ បើលំបាកមានទំហំធំធ្ងន់ ហើយអត់លុយទៀត រកតែអង្ករ
ដាំបាយស្ទើរតែមិនបាននោះ។ នេះជាទស្សនៈរបស់នាងខ្ញុំយល់ឃើញតែ ប៉ុណ្ណោះ មិនឆ្លុះបញ្ចាំងការពិតនោះឡើយ។ សូមអគុណ!

មាន​សង្ឃឹម - 20/05/2011

ខ្ញុំ​​ដឹង​ថា​មនុស្ស​ដែល​លំបាក​មាន​ច្រើន​ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​មិន​គាំ​ទ្រ​ការ​បញ្ជប់​ជីវិត​ព្រោះ​​ភាព​ទាល់​ច្រក ។ វាសនា​របស់​មនុស្ស​ត្រូវ​ស្ថិត​ក្នុង​ដៃ​មនុស្ស​ បើ​អ្នក​បណ្តោយ​តាម​ព្រេង​វាសនា​នោះ តើ​មាន​ន័យ​ថា​ជីវិត​អ្នក​គឺ​មិន​មែន​ជា​របស់​អ្នក​ ។ ខ្ញុំ​ចាំ​បាន​ថា​ មាន​ប្រទេស​ខ្លះ​គ្នាន​ទឹក​ប្រើ​ប្រាស់​ពួក​គេ​បាន​ផឹក​ទេក​នោម​គោ តើ​ពួក​គេ​ខំ​តស៊ូ​រស់​ដើម្បី​អ្វី? ជីវិត​កើត​មក​មិន​មែន​សំរាប់​តែ​ការ​លះ​បង់​តែ​១​មុខ​ទេ​ គឺ​មាន​អ្វី​គ្រប់​យ៉ាង​ជា​ច្រើន​ទៀត​បូក​រួម អ្វីៗ​វា​មិន​អាក្រក់​ទាំង​អស់​នោះ​ទេ​ ការ​តស៊ូ​ដើម្បី​សេចក្តី​សុខ​គឺ​ជា​រឿង​ដែល​មនុស្ស​គួ​ធ្វើ ។ សូម​កុំ​គិត​ថា​ភាព​ក្រី​ក្រ​អាច​​ធ្វើ​ឲ្យ​​អ្នក​អស់​សង្ឃឹម​បាន​​ បើ​បែប​នេះ​មែន​ប្រហែល​ជា​មាន​មនុស្ស​រាប់​លាន​នាក់​ត្រូវ​ស្លាប់ ព្រោះ​ពួក​គេ​ក៏​សុទ្ធ​តែ​ក្រី​ក្រ​ដែរ​ ។

22. Lastluve2008 - 09/06/2011

Can I share some dear ? When we say the word” hope” we must know exactly what and where is it destination? We should know every step we going to move. Throught my strugle life I see alot of people using the word ” hope” , hope for one day , hope for everything changes … But the question is ” How can we handle it in any positions of human being?” I expect Mrs. Sochenda explain well about this. I am very please to read the human being issue like you have been done so far.

មាន​សង្ឃឹម - 09/06/2011

Nice to see your comment here, good day to you.

23. ឧត្តម - 18/06/2011

ជម្រាបសួរបង! ណៃ ធូ ស៊ី យូរ ហ៊ា
ជម្រាបលា!

មាន​សង្ឃឹម - 18/10/2011

សុំទោស​ ឆ្លើយ​តប​យឺត​ពេល ចា៎ រីករាយ​ដែល​បាន​ស្គាល់​ដូច​គ្នា ។

24. វឌ្ឍនៈខ្មែរ - 01/07/2011

អូ! មាន​ប្លក់​វើត​ប្រេស​ទៀត​បង​ស្រី! ណៃ​ធូ​ស៊ី​យូ​ អ៊ីន​ វើត​ផេស​ ណា​បង! ហាហាហ

មាន​សង្ឃឹម - 01/07/2011

ចា៎! រីករាយ​សំរាប់​កាជួប​គ្នា​នៅ​ទី​នេះ វឌ្ឈនះ ។

25. វឌ្ឍនៈខ្មែរ - 01/07/2011

ក្តី​សង្ឃឹម​ញ៉ូម​ចាប់​ផ្តើម​តាំង​ពី​តូច​មក​ដល់​ពេល​នេះ​ជិត​បាន​សំ​រេច​ហើយ​បង ញ៉ូម​នឹង​ខំ​បន្ត​ទៀត​!​ នេះ​ជា​ពន្លក​មុន​នឹង​ភាព​សំ​រេច​បំ​ណង​របស់​យើង​អាន​ឈាន​មក​ដល់ 🙂

មាន​សង្ឃឹម - 02/07/2011

ល្អ​មែន​ទែន​ប្អូន បង​ជូន​ពរ​ប្អូន​ណា៎ ។
សូម​សំណាង​ល្អ និង​ជោគ​ជ័យ​គ្រប់​ភារះកិច្ច​

26. vichare - 15/07/2011

Hi. nice to know u chenda. i read all ur page of story. it make me so so nostalgia…..and make me like to read. ok good luck chenda.

មាន​សង្ឃឹម - 15/07/2011

Thanks your for reading, Nice to see you here. Have a good day.

27. ប្រុញ - 16/07/2011

ប្អូនញ៉ុមកន្លះឆ្នាំ

មាន​សង្ឃឹម - 16/07/2011

ចឹង​ពេល​ក្រោយ​សុំ​ហៅ​បង​ប្រុញ​ចឹង ។

28. vichare - 20/07/2011

Hi chenda. u have new story te. i want to read more na. cos i open htp://dailychenda.wordpress.com every day. i like this blog. ok take care. Good luck.

មាន​សង្ឃឹម - 21/07/2011

Hi Vichare, thanks for reading my blog. I will post a new story so soon.
Good day to you too.

29. somada - 24/07/2011

សួស្តី សុចិន្ដា

រីករាយសូមរាប់អានផង អូនពិតជាមានគំនិតល្អមែន ។ មនុស្សម្នាក់ៗ​សុទ្ធតែ​មានច្រកចេញ ប៉ុន្តែពេលខ្លះច្រកនោះត្រូវគេឃាំង គេបិទ ។ តែទោះយ៉ាងណាក្ដីជម្រើសចុងក្រោយគឺសង្ឃឹម មានជីវិតត្រូវមានសង្ឃឹម ។
សំណាងល្អ ណា!

មាន​សង្ឃឹម - 25/07/2011

អគុណ​ដែល​បាន​ចូល​រួម​នៅ​ទី​នេះ​បង​​ Somada ។ ជូន​ពរ​សំណាង​ល្អ​ណា​បង ។

30. Sou Sovichea - 24/07/2011

What is the sadness blog…. Greeting from Acharleak, Stueng Sen…

មាន​សង្ឃឹម - 27/07/2011

Acharleak and Stueng Sen is my homeland… do you live there?

មាន​សង្ឃឹម - 28/07/2011

Nice to see you here Sovichea. Thanks for reading, good day to you.

31. vichare - 25/07/2011

bat thanks for ur reply. i will waiting all new story…… my fell is better when i do work hoy. ok take care chenda. pl have a nice day.

មាន​សង្ឃឹម - 25/07/2011

Yes, Have a good day to you.

32. Crazynas - 27/07/2011

ខ្ញុំពិតជារីករាយណាស់ ដែលថ្ងៃនេះបានមកដល់ប្លកមួយនេះ ។ ខ្ញុំចូល​ចិត្ត​ប្លក​នេះ ។ ខ្ញុំចូលចិត្តអ្នកដែលមានចិត្តទូលាយ មិនប្រកាន់ច្រើន ។ ប្រហែល​ជា ចិន្តា​ ធ្លាប់​អស់សង្ឃឹមហើយ ទើបដាក់ឈ្មោះប្លកថា មាន​សង្ឃឹម បែបនេះ ។ សម្រាប់ខ្ញុំ ក្រោយពីឆ្លងកាត់រសជាតិជីវិតកន្លងមក ធ្វើ​ឲ​ខ្ញុំ​មានទស្សនៈចំឡែកៗ មិនដឹងថាត្រូវឬខុសនោះទេ តែគ្រាន់តែដឹង​ថា ទស្សនៈទាំងនោះធ្វើឲចិត្តខ្ញុំស្ងប់ រីករាយ រស់នៅមានស្ថិរភាព មិន​ប្រកាន់​ច្រើន ប៉ុណ្ណោះ ។
ខ្ញុំ​ពិត​ជា​ចង់ចែករំលែក​ដល់​អ្នកផ្សេង​ណាស់។ បច្ចុប្បន្ន ខ្ញុំ​កំពុង​អភិវឌ្ឍ​ខ្លួន​ឯង ខ្ញុំ​ត្រូវ​ការ​ឲ​ថ្ងៃ​ណា​មួយ ខ្ញុំ​ក្លាយ​ជា​បុគ្គល​ដែល​មាន​លទ្ធភាព​ជួយ​ដល់​មនុស្ស​ដែល​ជួប​ការ​លំបាក ដូច​យ៉ាង​ឃើញ​ក្នុង​រូប​នេះ​ជា​ដើម ។ ខ្ញុំ​មាន​ទស្សនៈ​ជា​គោល​មួយ គឺ “គ្មានអ្វីដែលមិនអាចទៅរួចនោះទេ!” (“Nothing Impossible.”)
សូម​ទាំងអស់គ្នាព្យាយាមឡើង ដើម្បីខ្លួនឯង និង​ដើម្បី​ពិភព​លោក​ទាំង​មូល។
សូមជំរាបលា!

មាន​សង្ឃឹម - 28/07/2011

អគុណ​ដែល​បាន​ចូល​រួម​យោបល់​នៅ ទីនេះ និង​សូម​អគុណ​ដែល​ចូល​ចិត្ត​អាន​អត្ថបទ​របស់​ខ្ញុំ ។ មែន! ខ្ញុំ​ធ្លាប់​អស់​សង្ឃឹម ហើយ​អាម្មរណ៏​បែបនេះ​ពិត​ជា​ពិបាក​ណាស់ ។ ប៉ុន្តែ​​ខ្ញុំ​នៅ​តែ​រៀន​ពី​ភាព​អស់​សង្ឃឹម ដើម្បី​រក​ភាព​មាន​សង្ឃឹម ខ្ញុំ​នៅ​តែ​មាន​កំលាំង​ចិត្ត​និង​ទៅ ព្រោះ​ខ្ញុំ​ក៏​នៅ​តែ​ជា​មនុស្ស​សំខាន់​ម្នាក់​សំរាប់​អ្នក​ជុំ​វិញ​ខ្លួន ពួក​គេ​ត្រូវ​ការ​ខ្ញុំ ជា​ពិសេស​គឺ​កូន​ស្រី​របស់​ខ្ញុំ ។ ខ្ញុំ​នៅ​តែ​ប្រាប់​ខ្លួន​ឯង​គ្រប់​ពេល​ថា ទោះ​មាន​រឿង​លំបាក​វេទនា​យ៉ាង​ណា ខ្ញុំ​​នៅ​តែ​ជា​ម្តាយ​ដែល​ពោពេញ​ដោយ​ក្តី​សង្ឃឹម​ម្នាក់ ខ្ញុំ​ចង់​ធ្វើ​គំរូ​ឲ្យ​កូនរបស់​ខ្ញុំ តស៊ូ​និង​ជីវិត ។

33. លី កល្យាណ - 27/07/2011

យ៉ា! មកពីស្រុកតែមួយតើ!
រីករាយដែលបានស្គាល់ចិន្តា រួចកំពុងតែសង្ស័យថាធ្លាប់ស្គាល់។

មាន​សង្ឃឹម - 28/07/2011

ខ្ញុំ​បាន​ចាក​ចេញ​ពី​ស្រុក​កំណើត​តាំង​ពី​កំលុងឆ្នាំ ១៩៩២​ ទៅ ១៩៩៣ ។ ទោះ ជា​យ៉ាង​ណា រីក​រាយ​ដែល​បាន​ជួប​គ្នា​ទី​នេះ ។

34. horsa - 29/07/2011

លើលោកយើងនេះមានមនុស្សគិតដូចជាប្អូនស្រីសុចិន្តាទាំងអស់ពិតជាល្អប្រពៃ៕
បើទោសះ​ លោភះ​មនុស្សទាំងអស់នៅនឹងថ្កល់មិនកំរើកដោយវាយោបក់បោកដូចជាភ្នំព្រះសុមេនោះតើល្អយា់ងណាសំរាប់មនុស្សដែលស្រលាញ់សន្តិភាព ភាតរភាពនិងសេចក្តីថ្លៃថ្នូរ????
តើជំលោះក្នុងគ្រួសារជាអ្វី?
តើជំលោះទាំងនោះផ្តើមចេញពីអ្វី?

35. Phan Vanaro - 08/08/2011

Oh Sister Chenda ! i can catch your feeling, and also your interesting in life experience is very similar too me.But you get much experience than me forward one step … and i would like to get some more from yours. I really praise you !
som rob arn chea mit porng…
good luck !

មាន​សង្ឃឹម - 11/08/2011

Hi Vanaro,
Thanks for your interesting and thanks for all your comment here.
I always welcome and happy to share everything to you.
Have a good day,

36. virak - 27/08/2011

hi chenda i want to read last ur topic but can’t show. how can i watch? can u tell me? good luck chenda.

មាន​សង្ឃឹម - 29/08/2011

Sorry Virak this topic I don’t want to show cause it’s my family case and some of story I need to keep in private. Hope you understand about this.

37. ក្មេងស្រែ - 29/08/2011

យ៉ាស់! ដូច​ជា​ម៉ោ​គ្រប់​គ្នា​ទៅហើយនេះ នៅ​តែ​ខ្ញុំ! សូម​ស្វាគមន៍ ស្វាខឹងផង!

រដ្ឋ - 29/08/2011

នៅ​មាន​ខ្ញុំ​ដែរ ជា​រឿយ​ៗ​ខ្ញុំ​មក​ឈរ​មើល៍​គេ តែ​មិន​ហ៊ាន​ចូល… រីករាយ​ដែល​បាន​មក​ទី​នេះ … ប្លក់​បង​ចិន្ដា​មាន​រឿង​រ៉ាវ​ជីវិត​ច្រើន​ណាស់ ។ (ហៅ​បង​បាន​អត់ ព្រោះ​អាយុលើ​ខ្ញុំ​ដល់​ទៅ​ ៤​ឆ្នាំ​អែនោះ)

មាន​សង្ឃឹម - 29/08/2011

ចា៎! អត់​អី​ទេ អគុណ​ដែល​បាន​ចូល​រួម​នៅ​ទីនេះរដ្ឋ រីក​រាយ​ដែល​បាន​ស្គាល់​ ។
សូម​សំណាង​ល្អ

មាន​សង្ឃឹម - 18/10/2011

សូម​ស្វាគម​ន៏ក្មេង​ស្រែ​ តែ​អត់​សូម​ស្វាខឹង​ទេ ។ 🙂

38. Prum Seng - 24/09/2011

អស្ចារ្យមែន!

មាន​សង្ឃឹម - 24/09/2011

ធម្មតា ធម្មតា​ទេ ។

chumneagn - 28/09/2011

មិនធម្មតាទេ,សំរាប់នារីដូចជាអ្នក ដែលខ្ញុំមិនដែលជួប! 
ពិតជាមានភាពជំនិះរាល់ឧបសគ្គដែលមិនរុញរា

មាន​សង្ឃឹម - 28/09/2011

មិនមែន​មាន​តែ​ខ្ញុំ​ទេ មាន​មនុស្ស​ស្រី​ជា​ច្រើន​នៅ​លើ​លោក​នេះ​ដែល​តស៊ូ​និង​ធ្វើ​បាន​យ៉ាង​ល្អ​សំរាប់​ជីវិត ។ ខ្ញុំ​នៅ​មាន​ចំនុច​ខ្វះ​ខាត​ច្រើន​ទៀត​ដែល​ត្រូវ​បំពេញ និង​រៀន ។

39. Yim - 14/10/2011
40. រាត្រីកំសត់ - 19/10/2011

សុំចូលរួមអ្នកភូមិជាមួយផង រីករាយណាស់ដែរបានស្គាល់ទាំងអស់គ្នា
ខ្ញុំជាសមាជិកទើបតែបង្កើត wordpress

មាន​សង្ឃឹម - 20/10/2011

ចា៎! រីករាយ​ដែល​បាន​ស្គាល់ រាត្រី​កំសត់ ។

41. Theng Him - 12/12/2011

Dear So Cheda,

Firstly, I would like to say thank you very much all your article that has posted, and i do hope i can read more and more from you. i was read some stories with full meaning from your post, Due, I am a type of person who like nature, ideas and good stories in the past. i would copy one word from my cousin as following:
(The happiest life of people is in the past not present or future, It means we can smile when we remembered what we met in the past). Sorry i am not sure that you will understanding my word or because my English is limited, Anyways i am appreciate all your ideas on your posted.

Him

មាន​សង្ឃឹម - 13/12/2011

Dear Theng Him,

(The happiest life of people is in the past not present or future, It means we can smile when we remembered what we met in the past), I completely understand what your mean.
I think your English is quit good and for me just a little bit.
However, I just share some of articles and happy to here you like it… 🙂
sound both of us have same type of person and nice to know you.
Sorry for make some mistake in English,
Good day to you.
So Chenda

42. Theng Him - 22/12/2011

Dear So Chenda,

Thank for your reply, Of course, We are the same type of person due we was grow up in countryside.

Good day to you.

Him

43. មាន​សង្ឃឹម - 23/12/2011

You’re welcome, I’m happy to know you here.

Nice day.

44. seilathikun - 20/01/2012

សុំរាប់អានម្នាក់ផង។

មាន​សង្ឃឹម - 02/02/2012

ចា៎ រីករាយ​ដែល​បាន​ស្គាល់​ ។

45. PEN MAKARA - 20/01/2012

ពិតជាអស្ចារ្យណាស់នៅសំរាប់អត្ថបទរបស់អ្នក ក្រោយខ្ញុំពីបានចូលក្នុងប្លុកនេះនិងបានអានមក បានធ្វើអ្នកអានម្នាក់អួលដើមអរ អ្នកគឺជាម្តាយដ៏ល្អ

មាន​សង្ឃឹម - 02/02/2012

អគុណ​ច្រើនដែល​បាន​ចំណាយ​ពេល​អាន​របស់​មករា មាន​ពេល​ខ្ញុំ​នឹង​សរសេរ​ឲ្យ​បាន​ច្រើន​​ជាង​នេះ ។

46. សំលេងផ្គរ - 25/02/2012

បានជាធ្វើ ដំណើមកដល់ប្លក់ របស់បងហើយ សូមរាប់អានបងស្រីផងណា! ខ្ញុំសូមសរសើរនូវទឹកចិត្តរបស់បងស្រី។ ការមានក្តីសង្ឃឹម គឺជារឿងដែលសំខាន់ជាងគេ។

មាន​សង្ឃឹម - 27/02/2012

អគុណ​ដែល សំលេង​ផ្គរ​បាន​ឈៀង​ចូល​លេង​ផ្ទះ​បង ។ សំណាង​ល្អ​ណា៎

47. somada - 02/03/2012

សួស្តិរីករាយណាស់ដែលបានស្គាល់

មាន​សង្ឃឹម - 07/03/2012

រីករាយ​ដែល​បាន​ស្គាល់​ ។

48. Nara - 23/05/2012

សួស្តី!​ រីករាយណាស់ដែលបានចូលរួមចំនែកក្នុងទំព៍ររបស់អ្នក និងសូមផ្តល់សេចក្តីសង្ឃឹមដល់អ្នកទាំងអស់ដែរ!

មាន​សង្ឃឹម - 25/05/2012

អគុណ​ច្រើន Nara 🙂

49. Heng-dee - 21/07/2012

សួស្តីបង រីករាយដែលបានស្គាល់ តែអត់ទាន់បានស្គាល់ឈ្មោះផង?

មាន​សង្ឃឹម - 03/08/2012

ឈ្មោះ​ចិន្តា ។ រីករាយ​ដែល​បាន​ស្គាល់​! សុំ​ទោស​ខ្ញុំ​បាន​លប់​ឈ្មោះ​ចេញ​ ខ្ញុំ​ត្រូវ​តែ​កែ​កន្លែង​ខ្លះ​ហើយ​​នៅ​ក្នុង​អត្ថបទ​នេះ ។​

50. ឃ្លាំងគំនិត - 20/09/2012

សួស្តីបង ! រិរាយណាស់ដែលបានស្គាល់ 🙂 ៕

មាន​សង្ឃឹម - 26/09/2012

រីករាយ​ដែល​បាន​ស្គាល់ ។

ឃ្លាំងគំនិត - 26/09/2012

រីករាយដូចគ្នា ដែលបានស្គាល់ ៕

51. Bona - 29/09/2012

សង្ឃឹមរហូតយោគជ័យ

52. Nataro - 19/10/2012

មានសង្ឃឹមគឺមានជីវិត 🙂

53. iamvutha - 12/01/2013

រីករាយដែលបាន​ ស្គាល់ទំព័របងស្រីចិន្ដា។ ខ្ញុំសង្ឃឹមថានឹងចំណាយពេលវេលា​អានអត្ថបទសរសេរ របស់បងស្រីបានច្រើនៗ ដែលអាចទុកជា ចំណីអាម្មណ៍ និង ជាទុនចំណេះដឹងសម្រាប់ការពិចារណា។

មាន​សង្ឃឹម - 15/01/2013

ចា៎ះ! រីក​រាយ​ដែល​បាន​មក​ដល់​ទី​នេះ ហើយ​ក៏​រីករាយ​ដែល​បាន​ស្គាល់ ។ បង​​សង្ឃឹម​ថា​មាន​ពេល​ទំនេរ​អាច​សរសេរ​អត្ថបទ​ល្អ​បន្ថែម​សម្រាប់​​ចែក​រំលែក​ដល់​មិត្ត​អ្នក​អាន​ ។
សូម​សំណាង​ល្អ!

54. សែនស្រស់ - 22/01/2013

ជីវិតគឺជាការតស៊ូបើមានការតស៊ូហើយត្រូវតែមានសង្ឃឹម

មាន​សង្ឃឹម - 07/02/2013

ត្រឹម​ត្រូវ 🙂

55. គឹម ចាន់ - 26/02/2013

អីយ៉ា ឃើញមុខហើយតើនៀក!!

មាន​សង្ឃឹម - 27/02/2013

😀 កុំ​ឲ្យ​គេ​ថា​ខ្ញុំ​លាក់​មុខ ។

56. davy - 27/02/2013

nice to be here with u sister…m really support ur idea. please don forget tell me if u hav other plan to do charity or anything else…:)

មាន​សង្ឃឹម - 27/02/2013

Yes, thanks you so much sister. Can you give of your contact No. or any address?

57. Jacky - 29/05/2015

មានអត្ថន័យល្អ!

មាន​សង្ឃឹម - 08/05/2016

អរគុណច្រើន

58. Um Chansanith - 01/07/2015

សូម​បញ្ចេញ​មតិ​១​ម៉ាត់!
គឺថា​!!!… អឺ​នែ!!!… គឺថា…. អរគុណច្រើនៗ​សម្រាបក់​ការ​សរសេរ និង​ចំណាយ​ពេល​របស់​បង! 😀

មាន​សង្ឃឹម - 07/07/2015

អរគុណ​ដែល​បាន​ចូល​រួម​ សូម​សំណាង​ល្អ ។

មាន​សង្ឃឹម - 08/05/2016

អរគុណប្អូនប្រុស 🙂

59. Panha Lim - 13/07/2015

ថ្ងៃនេះ ខ្ញុំត្រេកអរណាស់ ដែលបានចូលមកដល់ប្លុកមួយនេះរបស់បង ខ្ញុំរំភើបចិត្តក្នុងការដែលបានអានអំពីអត្ថបទរបស់បង គឺជារឿងមួយដែលគួរយល់ដឹង ខ្ញុំពេញចិត្តរាល់សំណេររបស់បង អានហើយមានអារម្មណ៍ជ្រះថ្លាខ្លាំងណាស់ ហើយប្អូនក៏សុំធ្វើការចែករំលែកបន្តផងបានទេបង ដោយក្តីគោរព ព្រោះប្អូនស្រលាញ់ចូលចិត្តការតាក់តែងសរសេរខ្លាំងណាស់ តែប្អូនចំណេះដឹងនិងបទពិសោធន៍របស់ប្អូននៅមានកម្រិតទាបពេកទើបប្អូនមិនងាចសរសេរបាន ដោយក្តីអនុគ្រោះដល់ប្អូន 🙂

មាន​សង្ឃឹម - 15/07/2015

អរគុណ​ប្អូន​ប្រុស Panha ដែល​បាន​ចំណាយ​ពេល​វេលា​ដ៏​មាន​តម្លៃ​សម្រាប់​ចូល​រួម​អាន​និង​ផ្តល់​ជា​យោបល់ ។
បង​ក៏​មិន​មែន​ជា​អ្នក​កវី​និពន្ធ​អ្វី​នោះ​ទេ ។ ជាការពិត​បង​សរសេរ​អត្ថបទ​គឺ​ប្រើ​អារម្មណ៍​ទឹក​ចិត្ត​គួប​ផ្សំ​ការ​យល់​ដឹង​តិចតួច​ដើម្បី​ចែក​រំលែក ។
ចង់​ចាប់​ផ្តើម​សរសេរ​ប្អូន​អាច​ចំណាយ​ពេល​អាន​សៀវភៅ​ឲ្យ​បាន​ច្រើន ហើយ​អាច​សរសេរ​ជា​អត្ថបទ​ខ្លីៗ​ឬ​ជា​របៀប​កំណត់​ហេតុ​ប្រចាំ​ថ្ងៃ​ ។
ការ​សរសេរ​ដំបូង​គឺ​កុំ​គិត​ថា​វា​ខុស​ វា​មិន​សម​ ប្អូន​គ្រាន់​តែ​ប្រើ​អារម្មណ៍​គិត​បែប​ងាយ​ៗ​ហើយ​សរសេរ​វា​ទៅ​ ត្រឹម​តែបី​ឬ​បួន​ប្រយោគ​ក៏​បាន​ហើយ ។
យូរ​ៗ​ទៅ​ប្អូន​នឹង​អាច​រីក​ចម្រើន​និង​អាច​សរសេរ​បាន​វែង​នឹង​ល្អ ។ បង​ចង់​ឲ្យ​ប្អូន​និង​អ្នក​ទាំង​អស់​គ្នា​ចូល​រួម​សរសេរ​ឲ្យ​បាន​ច្រើន ។
អរគុណ​ដែល​បាន​ជួប​និង​ស្គាល់​ប្អូ​ននៅ​ទី​នេះ តាម​មើល​ការ​ឆ្លើយ​តប​របស់​ប្អូន​ បង​គិត​ថា​មិន​មែន​ជា​រឿង​ពិបាក​ទេ ព្រោះ​ប្អូន​សរសេរ​បាន​ល្អ​និង​ចេញ​ពី​ទឹក​ចិត្ត​ហើយ ។

មាន​សង្ឃឹម - 04/11/2015

បងរីករាយគ្រប់ការចែកចាយនិងចែករំលែក បងស្វាគមន៍ប្អូនជានិច្ចចុះ ។ អរគុណសម្រាប់ការចំណាយពេលអានអត្ថបទរបស់បង អរគុណសម្រាប់ការគាំទ្ររបស់ប្អូន!!

60. Huy Sopharith - 18/10/2015

នៅគ្រប់អត្ថបទរបស់ចិន្តា(ប្អូនស្រី) ភាគច្រើនគឺខ្ញុំបានអានហើយមានអារ្មណ៏ថា កំសត់បន្តិចមែនតែបង្កប់នូវអត្ថន័យនៃការតស៊ូក្នុងជីវិត វាជាគំរូល្អមួយសំរាប់មនុស្សទូទៅដែលមានខ្សែជីវិតប្រហាក់ប្រហែលនឹងប្អូនដើម្បីរៀនសូត្រតាម។

មាន​សង្ឃឹម - 24/10/2015

អរគុណដែលបងបានចូលរួមជាយោបល់ ខ្ញុំសង្ឃឹមថាការបង្កប់ការតស៊ូនៃគ្រប់អត្ថបទគឺជាចំនុចវិជ្ជមានមួយសម្រាប់គ្រប់គ្នាក្នុងការត្រួសត្រាយជីវិតដើម្បីរស់នៅដ៏ប្រសើរមួយ​។

មាន​សង្ឃឹម - 04/11/2015

អរគុណដែលបងបានចូលរួមចំណាយពេលអានអត្ថបទរបស់ប្អូន ជូនពរបងពីចម្ងាយ!!

61. អ្នក កំដរ - 25/10/2015

ជម្រាបសួរប្អូនស្រីសំណព្វ

មាន​សង្ឃឹម - 04/11/2015

ជម្រាបសួរបងប្រុស រីករាយសម្រាប់មកកាន់លំនៅដ្ឋានដ៏ស្ងប់ស្ងាត់របស់ខ្ញុំ ។

មាន​សង្ឃឹម - 08/05/2016

ជម្រាបសួរបងប្រុសសំណព្វ

62. Bona - 18/11/2015
63. Hogand - 15/09/2018

សួរស្តីចិន្តា!
ទើបតែដឹងនិងទើបតែឃើញ
មិននឹកស្មានថាប៉ិនសរសេរយ៉ាងនេះ
ពីមុនមិនដែលដឹងសោះ😁

មាន​សង្ឃឹម - 11/10/2019

បង​សរសេរ​តាម​តែ​ចិត្ត​ចង់​ទេ ព្រោះ​មិនដែល​ឆ្លងកាត់ការរៀន​សូត្រ​បណ្តុះ​បណ្តាល​អី​ផង​។​


ទំលាក់ មួយចំលើយតប ទៅ មាន​សង្ឃឹម បោះ​បង់​ការ​ឆ្លើយ​តប