jump to navigation

ពេលវេលាសម្រាប់មនុស្សពីរនាក់… 05/12/2015

Posted by មាន​សង្ឃឹម in ផ្ទាល់ខ្លួន, សៀវ​ភៅ​កំណត់​ហេតុ​.
trackback

មួយឆ្នាំហើយ…​ មួយឆ្នាំដែលយើងទាំងពីរនាក់បានកាន់ដៃគឆ្លងកាត់រឿងរ៉ាវជាច្រើនជាមួយគ្នា។​ ពេលសប្បាយ រីករាយ ទុក្ខសោក… វាមិនតិចទេសម្រាប់មនុស្សពីរនាក់។ ពិភពលោកបានវិលជាច្រើនជុំទម្រាំតែអាចឲ្យខ្ញុំនិងគាត់បានជួបគ្នាជាថ្មី។​
៣៦៥ថ្ងៃ ដែលខ្ញុំអាចកាន់ដៃមនុស្សដែលនៅក្នុងក្តីស្រម៉ៃ ទេាះបីជានិស្ស័យបានត្រឹមតែជួបក្នុងលក្ខខណ្ឌដ៏តឹងតែងមួយក៏ដោយ។ ខ្ញុំពិតជាមិនដឹងថាតើអាចមានមួយឆ្នាំបែបនេះប៉ុន្មានដងក្នុងមួួយឆាកជីវិត?

អរគុណសម្រាប់ចំណាយពេលវេលាកន្លងមកជាមួយគ្នា ទេាះបីក្នុងចិត្តរបស់បងមានអូនតិចក្តី មិនច្រើនលើសលប់ក្តី… អូនបានទទួលយករួចហើយ។ សេចក្តីស្រលាញ់មួយនេះមិនមានពាក្យថាស្តាយក្រោយ ព្រេាះអ្វីដែលអូនធ្វើបានគឺអូនធ្វើអស់ទៅហើយ ក៏បានធ្វើអស់លទ្ធភាពនិងល្អបំផុត។
សេចក្តីស្រលាញ់និងការលះបង់ដ៏ធំធេងក្នុងមួយជីវិត ជាមួយភក្តីភាពនិងការព្រួយបារម្ភរបស់អូនមានតែប៉ុណ្ណេះជូនបង។ សុំទោសមនុស្សជាទីស្រលាញ់ដែលអូនមិនអាចផ្តល់ឲ្យបងច្រើនជាងនេះ។

maxresdefault

សុរិយារៀបលិចហើយ បន្សល់នៅពន្លឺពណ៌មាសដ៏សែនស្រស់ស្អាតនៅលើផ្ទៃទឹកនិងរុក្ខជាតិទាំងឡាយ។ ទីបំផុតមួយថ្ងៃក៏កន្លងផុតទៅ សង្ឃឹមថាបងនឹងមានសេចក្តីសុខ សុភមង្គលនៅលើវិថីជីវិតដ៏ជោគជ័យមួយ។​ បើមិនហួសហេតុពេកទេអូនសង្ឃឹមថា១៨ឆ្នាំក្រោយពួកយើងអាចជួបគ្នាម្តងទៀត។​
ប្រសិនបើពេលនេះទេវតាអាចប្រទានពរឲ្យអូន អូននឹងសុំឲ្យអូនអាចកាន់ដៃបងរៀងរាល់ថ្ងៃសម្រាប់ពេលវេលាដែលសេសសល់ពេញមួយជីវិត…។

មតិ»

1. រដ្ឋ - 27/03/2016

មានហេតុផលអ្វីដែលត្រូវជួបគ្នាក្នុងពេល១៨ឆ្នាំទៀត?

មាន​សង្ឃឹម - 30/03/2016

ជួបគ្នាដោយចៃដន្យ និយាយជារួមគឺនិស្ស័យមិនទាន់អស់

រដ្ឋ - 05/05/2016

ហេតុអ្វីចាំបាច់១៨ឆ្នាំ មានអ្វីនៅពីក្រោយរឿងនេះ?

មាន​សង្ឃឹម - 08/05/2016

ក្រៅពីនេះគឺគ្មានទេ!!

រដ្ឋ - 01/07/2016

មាន តែមិនប្រាប់ខ្ញុំ។ ដឹងថាវាជាក្ដីសង្ឃឹមប៉ុននោះ តែហេតុអីក៏សង្ឃឹមមានធ្នាក់នឹងរយៈពេល? ហេតុអីមិននិយាយថា សង្ឃឹមថាថ្ងៃណាមួយ[…]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: