jump to navigation

១៣ចំនុចដែលមនុស្សមានទឹកចិត្តរឹងមាំមិនធ្វើ 25/11/2015

Posted by មាន​សង្ឃឹម in ចំណេះដឹងទូទៅ.
trackback

មនុស្សរឹងមាំគឺជាមនុស្សដែលមានទម្លាប់រស់នៅល្អ ។​​ ពួកគេអាចគ្រប់គ្រងអារម្មណ៍ ការគិតនិងអត្តចរិត របស់ពួកគេតាមរបៀបដ៏ត្រឹមត្រូវ ដើម្បីត្រួសត្រាយផ្លូវជីវិតរបស់ពួកគេឲ្យស្រស់បំព្រងនិងទទួល ជោគជ័យ។​
ខាងក្រោមនេះនឹងបង្ហាញអ្នកឲ្យបានដឹងពី១៣ចំនុចដែលពួកគេមិនធ្វើវា​​​៖

១.​​ ការមិនចំណាយពេលសោកស្តាយចំពេាះខ្លួនឯង
មនុស្សមានទឹកចិត្តរឹងមាំនឹងមិនចំណាយពេលមកអង្គុយសោកស្តាយចំពេាះពេលវេលាកន្លង​ឬនឹកអាក់អន់ចិត្តចំពេាះទង្វើអ្នកដទៃដែលបានធ្វើមកលើខ្លួននេាះទេ​។ ជំនួសមកវិញ​ ពួកគេពេញចិត្តនឹងទទួលខុសត្រូវលើតួនាទីដែលគេត្រូវបំពេញក្នុងជីវិត​និងយល់យ៉ាងច្បាស់ថាជីវិតគឺមិនងាយស្រួល ហើយក៏មិនយុត្តធម៌រាល់ពេលនេាះដែរ។

២.​ មិនបេាះបង់អំណាចនិងឥទ្ធិពលដែលមាន
មនុស្សរឹងមាំនឹងមិនអនុញ្ញាតិឲ្យអ្នកដទៃមកគ្រប់គ្រងពួកគេ ហើយពួកគេក៏មិនឲ្យនរណាម្នាក់ជះឥទ្ធិពលមកលើគេផងដែរ ។ ពួកគេមិននិយាយថា «ថៅកែរបស់ខ្ញុំធ្វើឲ្យខ្ញុំមានអារម្មណ៍មិនល្អ» ពីព្រេាះពួកគេយល់ច្បាស់ថា មានតែពួកគេប៉ុណ្ណេាះដែលជាអ្នកគ្រប់គ្រងអារម្មណ៍ខ្លួនឯងផ្ទាល់ ហើយនឹងមានជម្រើសផ្សេងទៀតដើម្បីកែប្រែអារម្មណ៍មិនល្អដែលកើតមានឡើង។

៣. ការមិនមានភាពខ្មាសអៀនឬរុញរានៅក្នុងការកែប្រែ
មនុស្សដែលមានទឹកចិត្តរឹងមាំមិនព្យាយាមគេចវេសពីការកែប្រែ ។​ ផ្ទុយមកវិញ ពួកគេតែងតែស្វាគមន៍ជានិច្ចរាល់ការរិះគន់កែលំអរនិងរីករាយក្នុងការផ្លាស់ប្តូរដើម្បីធ្វើការអភិវឌ្ឈន៍និងមានឆន្ទៈសម្រាប់ការបត់បែនទៅតាមកាលៈទេសៈ។ ពួកគេយល់ថាការផ្លាស់ប្តូរគឺជាអ្វីដែលមនុស្សមិនអាចចៀសរួចនិងមានជំនឿលើសម្ថភាពរបស់ខ្លួនពិតជាអាចប្រែប្រួលទៅតាមគ្រប់ស្ថានភាពផងដែរ ។

1

៤. មិនខ្ជះខ្ជាយកម្លាំងនិងពេលវេលាទៅលើអ្វីដែលមិនអាចគ្រប់គ្រងបាន
មនុស្សរឹងមាំនឹងមិននិយាយរអ៊ូរទាំអំពីការបាត់កាបូបប្រាក់ឬការកកស្ទះចរាចរណ៍ ។ ជំនួសមកវិញ ពួកគេផ្តោតតែលើអ្វីដែលអាចគ្រប់គ្រងបាននៅក្នុងជីវិតគេតែប៉ុណ្ណេាះ ។​ ពួកគេដឹងថា ពេលខ្លះចំនុចតែមួយគត់ដែលគេអាចគ្រប់គ្រងបានគឺ ការគិតនិងអាកប្បកិរិយារបស់គេ ។

៥. មិនព្រួយបារម្ភអំពីការយកចិត្តយកថ្លើមមនុស្សគ្រប់គ្នា
មនុស្សដែលមានទឹកចិត្តរឹងមាំដឹងថាពួកគេមិនចាំបាច់ធ្វើឲ្យមនុស្សគ្រប់គ្នារីករាយគ្រប់ពេលនេាះទេ។ ពួកគេមិនខ្លាចក្នុងការ«បដិសេធ»នៅពេលដែលពួកគេមិនចង់ និយាយយ៉ាងខ្លីគឺមិនក្បត់អារម្មណ៍ខ្លួនឯងដាច់ខាតប៉ុន្តែពួកគេមានចិត្តល្អនិងខ្នះខ្នែងដើម្បីយុត្តធម៌។ ក្នុងគំនិតរបស់ពួកគេបើមិនអាចផ្តល់ភាពរីករាយដល់នរណាម្នាក់ យ៉ាងហោចណាស់មិនមានចំណែកដែលធ្វើឲ្យគេឈឺចាប់។

៦. គ្មានភាពភ័យខ្លាចក្នុងទទួលយកហានិភ័យដែលបានគិតទុកជាមុន
មនុស្សប្រភេទនេះមិនទទួលយកហានិភ័យដែលឥតប្រយោជន៍ឬកើតឡើងដោយការខ្ជីខ្ជានេាះទេ ប៉ុន្តែមិនបដិសេធចំពេាះហានិភ័យទាំងឡាយណាដែលពួកគេបានគិតទុកជាមុន។ មនុស្សរឹងមាំនឹងចំណាយពេលសម្រាប់ការវាស់វែងថ្លឹងថ្លែងចំពេាះហានិភ័យនិងអត្ថប្រយោជន៍មុននឹងធ្វើការសម្រេចចិត្តដ៏ធំ​ ព្រេាះវានឹងធ្វើឲ្យពួកគេយល់ពីទំហំគុណវិបិត្តមុនពេលធ្វើសកម្មភាព។

៧. មិនរស់នៅក្នុងអតីតកាល
មនុស្សរឹងមាំមិនចំណាយពេលរស់នៅក្នុងអតីតកាលនិងរំពឹងថារឿងរ៉ាវទាំងអស់នេាះនឹងមានភាពប្រសើរឡើង។ ពួកគេទទួលស្គាល់អតីតកាលរបស់ពួកគេនិងរៀនពីបទពិសោធន៍បរាជ័យនិងឈឺចាប់ទាំងនេាះដើម្បីធ្វើឲ្យពួកគេកាន់តែរឹងមាំ។ ជំនួសមកវិញ ពួកគេគឺ«រស់នៅក្នុងបច្ចុប្បន្នកាលនិងរៀបចំគម្រោងសម្រាប់អនាគត»។

៨. មិនបង្កើតកំហុសដដែលៗ
ជាមួយគ្នានេះផងដែរមនុស្សរឹងមាំទទួលខុសត្រូវលើអត្តចរិតរបស់ខ្លួននិងរៀនពីកំហុសដែលបានកើតឡើង។ ជាលទ្ធផល គឺពួកគេមិនបន្តធ្វើកំហុសដដែលៗទៀតនេាះទេ។ ជាការពិតពួកគេនឹងបន្តទៅមុខនិងបង្កើតការសម្រេចចិត្តល្អជាងមុននាពេលអនាគត។

៩. មិនតូចចិត្តឬឈ្នានីសនឹងភាពជោគជ័យរបស់អ្នកដទៃ
ពួកគេអាចពេញចិត្តនិងចូលរួមអបអរដោយសុទ្ធចិត្តរាល់ជោគជ័យរបស់អ្នកដទៃ។ ពួកគេមិនបណ្តុះភាពច្រណែនឈ្នានីសឬមានអារម្មណ៍មិនល្អនៅពេលដែលអ្នកដទៃអាចធ្វើអ្វីល្អជាងខ្លួននេាះទេ។ ជំនួសមកវិញ​ ពួកគេទទួលស្គាល់ថា«ភាពជោគជ័យតែងតែកើតឡើងចេញពីការខិតខំប្រឹងប្រែង» ហើយហេតុផលនេះនិងជំរុញឲ្យគេខិតខំប្រឹងប្រែងដើម្បីឱកាសនៃភាពជោគជ័យរបស់ពួកគេ។

១០. ការមិនបេាះបង់ក្រោយពីបរាជ័យលើកទីមួយ
មនុស្សរឹងមាំមិនមើលឃើញ«ការបរាជ័យជាហេតុផលដើម្បីឈប់នេាះទេ»។ ជំនួសមកវិញ ពួកគេប្រើភាពបរាជ័យជាឱកាសដើម្បីពង្រឹងនិងលូតលាស់បន្ថែមទៀត។ ពួកគេនឹងបន្តព្យាយាមរហូតដល់ពួកគេធ្វើបានល្អត្រឹមត្រូវជាមួយលទ្ធផលផ្លៃផ្កា។

717bfb10-605e-4797-8c26-17ac3af7c53a

១១. គ្មានភាពភ័យខ្លាចចំពេាះពេលវេលាដែលឯកា
មនុស្សមានទឹកចិត្តរឹងមាំអាចទ្រាំនឹងភាពឯកានិងមិនខ្លាចនូវភាពស្ងប់ស្ងាត់នេាះទេ។​​ ពួកគេមិនខ្លាចភាពឯកាព្រេាះពួកគេមានការគិតផ្ទាល់ខ្លួន​ ហើយពួកគេអាចប្រើប្រាស់ពេលវេលាតែឯងនេាះទាញប្រយោជន៍ ឲ្យបានច្រើនជាងមុន។ ពួកគេអាចរីករាយនឹងខ្លួនឯងដោយមិនពឹងពាក់ ការកំដរពីអ្នកដទៃ ហេតុនេះហើយការនៅម្នាក់ឯងគឺជាសេចក្តីសុខមួយសម្រាប់ពួកគេ។

១២. ពួកគេគិតថាពិភពលោកនេះមិនជំពាក់អ្វីជាមួយពួកគេទេ
មនុស្សរឹងមាំមិនឲ្យអំណាចលើអ្វីគ្រប់យ៉ាងក្នុងជីវិត។ ពួកគេមិនមែនកើតមកដើម្បីចង់ឲ្យតែអ្នកដទៃយកចិត្តទុកដាក់និងខ្វល់ខ្វាយពីពួកគេទេ ក៏មិនទាមទារថាពិភពលោកនេះត្រូវតែផ្តល់អ្វីៗដែលពិសេសឲ្យមកពួកគេផងដែរ។ ជំនួសមកវិញ​ ពួកគេស្វែងរកនឹងចាប់ឱកាសឬបង្កើតឱកាសពីគុណសម្បត្តិដែលពួកគេមាន។

១៣. ការមិនរំពឹងលទ្ធផលខ្ពស់ពេក
ជាមួយគ្នានេះផងដែរ មនុស្សមានទឹកចិត្តរឹងមាំមិនរំពឹងនូវលទ្ធផលខ្ពស់ភ្លាមៗនេាះទេ។​ ពួកគេធ្វើការដើម្បីអភិវឌ្ឈន៍ចិត្តគំនិត ចំណេះដឹង និងអាជីព​ ក៏ដើម្បីសុខភាពរាងកាយផងដែរ ព្រេាះចំនុចទាំងនេះអាចឲ្យពួកគេឈានទៅរកការបង្កើតអាជីវកម្មថ្មីមួយ។ ជំនួសមកវិញ ពួកគេប្រើប្រាស់ជំនាញនិងវេលាទៅតាមសម្ថភាពដែលពួកគេអាចធ្វើបានល្អបំផុត។​ ពួកគេពិតជាយល់យ៉ាងច្បាស់ថា«ការផ្លាស់ប្តូរដ៏ពិតប្រាដកត្រូវតែចំណាយពេលវេលា»។

អត្ថបទដកស្រង់និងធ្វើការបកប្រែជាភាសាខ្មែរ​ រក្សាសិទ្ធិក្នុងការកែប្រែសម្រាប់ការខ្វះខាតពេលក្រោយ
អរគុណចំពេាះការចំណាយពេលវេលាចូលរួមអាន​ នាងខ្ញុំសង្ឃឹមថាអត្ថបទនេះអាចជួយជាគំនិតសម្រាប់អ្នកគ្រប់គ្នា​។
ជូនពរនិងរីករាយថ្ងៃឈប់សម្រាកបុណ្យអុំទូក​ បណ្តែតប្រទីបនិងអកអំបុកប្រពៃណីជាតិ។

មតិ»

1. ឈាង ម៉ានីរ៉េត - 25/11/2015

ពិតជាល្អខ្លាំងណាស់…សំរាប់ការចែករំលែកពីបទពិសោធន៍ខ្លួនឯងផ្ទាល់ក៍ដូចស្រាវជ្រាវបន្ថែមសង្ឃឹមថាស្នាដៃរបស់អ្នកនិពន្ធទទួលបានជោគជយ័រាល់ក្តីប៉ងប្រាថ្នាសុខភាពពេញដើម្បីបន្តប្រិយមិត្តអ្នកក៍ដូចធជាខ្ញុំបាទក្រេបជញ្ជក់យកចំណេះដឹងបន្ថែមទៀត៕សូមអរគុណ

មាន​សង្ឃឹម - 27/11/2015

អរគុណសម្រាប់ការចូលរួមយោបល់និងគាំទ្រ។
សូមជួនពរសុខភាពល្អនិងសំណាងល្អ


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: