jump to navigation

រីករាយ​ថ្ងៃ​កំណើត​«៣៣»ឆ្នាំ​ 29/05/2015

Posted by មាន​សង្ឃឹម in ផ្ទាល់ខ្លួន, សៀវ​ភៅ​កំណត់​ហេតុ​.
trackback

«​រីករាយ​ថ្ងៃ​ខួប​កំណើត​» ស្ដាប់​ទៅ​ដូច​ជា​ឆ្គង​ ព្រោះ​តាំង​ពី​អាយុ​កាន់​តែ​ច្រើន វ័យ​កាន់​តែ​ជ្រេ​ ខ្ញុំ​ចេះ​តែ​យល់​ថា​ពាក្យ​នេះ​គឺ​សម្រាប់​ក្មេង​ៗ​ប្រើ​ទៅ​វិញ ។​ ជាង​បី​ទសវត្ស​ហើយ​ដែល​ខ្ញុំ​បាន​ផ្ញើ​ដួង​ព្រលឹង​នៅ​ក្នុង​ខ្លួន​ប្រាណ​ដែល​មាន​រូប​រាង​បែប​នេះ ហើយ​អស់​រយៈ​ពេល​សាមសិប​បី​ឆ្នាំ​ហើយ​ដែល​ខ្ញុំ​បាន​ដណ្ដើម​គេ​ឯង​ដក​ដង្ហើម​រស់​នៅ​លើ​លោក​សន្និវាស ។ បើ​និយាយ​ឲ្យ​លំអិត​ខ្ញុំ​មាន​ជីវិត​ដោយ​ឆ្លង​កាត់​១២,០៥២ (ដប់​ពី​ពាន់​ហា​សិប​ពីរ)​ថ្ងៃ និង​មាន​ចំនួន​ ១,៧២១.៧ (មួយ​ពាន់​ប្រាំ​ពីរ​រយ​ម្ភៃ​មួយ​និង​ប្រាំពីរ) សប្ដាហ៍ ។ អ្វី​ដែល​ខ្ញុំ​ត្រូវ​ចាំ​គឺ​មាន​មនុស្ស​ដែល​កើត​ក្នុង​ថ្ងៃ​ជា​មួយ​ខ្ញុំ​គឺ​មាន​រហូត​ដល់​ ៣៩៧,០០០ (​បី​រយ​កៅ​សិប​ប្រាំ​ពីរ​ពាន់​)​នាក់​ក្នុង​ពិភព​លោក​ ហើយ​បើ​​គិត​ជា​ម៉ោង​និង​នាទី​វិញ​គឺ​ខ្ញុំ​មិន​ចាំ​បាច់​រៀប​រាប់​ពី​អ្វី​ផ្សេង​នោះ​ទេ ​ប្រហែល​ជា​អាច​​ធ្វើ​ឲ្យ​អ្នក​អាន​លើក​កុំ​កុំព្យូទ័រ​​បោះ​ទៅ​ដី​បាត់​ក៏​ថា​បាន ។​
មាន​អ៊ុំ​ស្រី​ម្នាក់​បាន​ប្រាប់​ខ្ញុំ​ថា លេខ​«៣»​នៅ​ក្នុង​ក្បួន​ចិន​គឺ​ជា​លេខ«​ប្រឹង» ដូច្នេះ​ខ្ញុំ​ត្រូវ​ប្រឹងប្រែង​​ពីរ​ដង​ប្រើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​មុន ដើម្បី​ជោគ​ជ័យ​មួយ​ ។ ខ្ញុំ​ចេះ​តែ​នឹក​ពាក្យ​របស់​គាត់​ហើយ​សើច​តែ​ម្នាក់​ឯង ទ្រឹស្ដី​បែប​នេះ​ខ្ញុំ​និង​អ្នក​ក៏​ចេះ​និយាយ​ដែរ បើ​មិន​ប្រឹង​សួរ​ថា​តើ​មាន​ជោគជ័យ​ដោយ​វិធី​ណា?

dada1

ឆ្លងកាត់​ជា​ច្រើន​ឆ្នាំ​ទី​បំផុត​ខ្ញុំ​បាន​ទទួល​យក​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​ពេល​វេលា​ក្នុង​ការ​ទទួល​យក​ភាព​ជា​ «ស្ត្រី​» មួយ​រូប ។ អរគុណ​សម្រាប់​គ្រប់​គ្នា​ដែល​បាន​ដើរ​ចូល​ជីវិត​ខ្ញុំ បើ​ទោះ​បី​ផ្ដល់​ភាព​អវិជ្ជមាន​ឬ​វិជ្ជមាន​ក្ដី​ខ្ញុំ​នៅ​តែ​នៅ​ទី​នេះ​រីករាយ​ចាំ​ទទួល​និង​រៀន​សូត្រ​បន្ត​ ។ ថ្ងៃ​នេះ​ខ្ញុំ​សូម​បង្ហាញ​មុខ​ខ្លួន​ឯង​ក្នុង​នាម​ជា​ម្ចាស់​ប្លក់​និង​ជា​ម្ចាស់​អត្ថបទ​ដែល​អ្នក​រាល់​គ្នា​ធ្លាប់​​អាន ហើយ​អត្ថបទ​ដ៏​សង្ខេប​មួយ​នេះ​​ក៏​ចាត់​ទុក​ជា​ការ​រំលឹក​អនុស្សាវរីយ៍​​​​សម្រាប់​ថ្ងៃ​កំណើត​​អាយុ​​​សាម​សិប​បី​ឆ្នាំ​របស់​ខ្ញុំ ។

មតិ»

1. Miss. Rosie - 29/05/2015

បងស្រីមិនចាស់ទេបើហៅថាជ្រេរទៀតក៏មិនសម វ័យរបស់បងស្រីគឺជាវ័យដែលស្រស់ស្អាតហើយចាស់ទុំបំផុត។ សំរាប់ខ្ញុំដែលមានអាយុក្មេងជាងបង៨ឆ្នាំតែខ្ញុំអត់ទាន់បានធ្វើអីដែលជាប្រយោជន៍អីមួយសំរាប់ជីវិតខ្ញុំនៅឡើយទេ។​ ចំពោះបងស្រីខ្ញុំសរសើរបងស្រីបំផុត រកណាបានស្រ្តីដែលរឹងមាំដូចបង។

មាន​សង្ឃឹម - 11/06/2015

ខិតខំ​ឡើង​ប្អូន បង​ជឿ​ថា​ប្អូន​នឹង​រឹងមាំ​និង​អាច​ទទួល​ជោគជ័យ​ក្នុង​ជីវិត​មិនខាន ។

2. Um Chansanith - 01/07/2015

ខ្ញុំ​បាន​២ទសវត្ស​ហើយ​ដែរតើ!!!! 😀

មាន​សង្ឃឹម - 07/07/2015

ហិហិហិ


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: