jump to navigation

មេរៀន​ជីវិត​ 05/05/2015

Posted by មាន​សង្ឃឹម in ចំណេះដឹងទូទៅ, Uncategorized.
trackback

«​មេរៀន​ជីវិត​» គឺ​ខុស​ពី​មេរៀន​ដែល​ពួក​យើង​ធ្លាប់​រៀន​នៅ​សាលា​ ។ មួយ​បូក​មួយ​ស្មើ​ពីរ គ្រប់​យ៉ាង​គឺ​មាន​រូប​មន្ត​ គ្រប់​យ៉ាង​ត្រូវ​ទន្ទេញ​ ទន្ទេញ​ឡើង​រោយ​ថ្គាម​ ស្អក​ក​ ទន្ទេញ​រហូត​ដល់​ផ្អើល​អ្នក​ជិត​ខាង… នេះ​បើ​រាប់​ពី​ការ​រៀន​របស់​ខ្ញុំ​នៅ​សាលា… ។​ ក្រោយ​ពេល​ដែល​ការ​សិក្សា​​ត្រូវ​បាន​បញ្ចប់​ពួក​យើង​ត្រូវ​ចេញ​ប្រលូក​ក្នុង​សង្គម ហើយ​រៀន​ពី​«មេរៀន​ជីវិត» វិញ​ម្ដង​​ ។
ជា​ការពិត​ដំណើរ​​រាប់​ពាន់​យោជន៍​​ប្រាកដ​​ជា​ត្រូវ​ចាប់​ផ្តើម​ពី​មួយ​ជំហាន​ ។ នៅ​លើ​វិថី​ជីវិត​​ដ៏​សែន​វែង​ឆ្ងាយ​គឺ​យើង​ត្រូវ​រៀន​និង​ជួប​ប្រទះ​រឿង​រ៉ាវ​ជា​ច្រើន​ន​ ។ ខ្ញុំ​ក៏​ដូច​ជា​អ្នក​ អ្នក​ក៏​ដូច​ជា​ខ្ញុំ ម្ដង​សើច​ម្ដង​យំ ជា​រឿង​ធម្មតា​​ ។

o-WOMAN-READING-BOOK-facebook

រាល់​ថ្ងៃ​​យើង​បាន​រៀន​ពី​មនុស្ស​នៅ​ក្នុង​សង្គម ប៉ុន្តែ​ត្រូវ​រៀន​ពី​អ្វី​ដែល​ហៅ​ថា​ផ្ទុយ​ ។ រៀន​ពី​មនុស្ស​អាត្មា​និយម​មក​ជា​មនុស្ស​ចិត្ត​ទូលាយ រៀន​ពី​មនុស្ស​សោះ​អង្គើយ​ឲ្យ​ក្លាយ​ជា​មនុស្ស​ផ្អែម​ល្ហែម រៀន​ពី​មនុស្ស​កុហក​​​ដើម្បី​ក្លាយ​ជា​មនុស្ស​ស្មោះ​ត្រង់ រៀន​ពី​មនុស្ស​អួត​ក្អេង​ក្អាង​ដើម្បី​ក្លាយ​ជា​មនុស្ស​សាមញ្ញ​ រៀន​ពី​មនុស្ស​ឆេវ​ឆាវ​ដើម្បី​ក្លាយ​ជា​មនុស្ស​ចិត្ត​ធ្ងន់​… ។ មាន​ពេល​មិន​តិច​ទេ​ដែល​ពួក​យើង​ខក​បំណង​ ពួក​យើង​ឈឺ​ចាប់​និង​ហត់​នឿយ​… ជួប​មនុស្ស​ដែល​យើង​មិន​គួរ​ជួប ស្រលាញ់​មនុស្ស​ដែល​យើង​មិន​គួរ​ស្រលាញ់ លះ​បង់​ចំពោះ​មនុស្ស​ដែល​មិន​គួរ​លះ​បង់​​… ​គ្រប់​យ៉ាង​អាច​ជា​ការ​​បរាជ័យ​និង​ភាព​ជា​សោក​សៅ​ ប៉ុន្តែ​​យើង​ត្រូវ​​ស្វែង​​រក​ចំនុច«​វិជ្ជមាន​​»ពី​ពួក​គេ ។ សំនួរ​នៅ​ត្រង់​ថា​តើ​អ្នក​ចង់​ក្លាយ​ជា​មនុស្ស​ប្រភេទ​បែប​នោះ​ដែរ​ឬ​​ទេ​? អ្នក​នឹង​ខ្ញុំ​ច្បាស់​ជា​មាន​ចម្លើយ​តែ​មួយ​គឺ​«​មិន​ចង់» ។ ហេតុ​ផល​ដែល​យើង​មិន​ចង់​ព្រោះ​យើង​យល់​ពី​អារម្មណ៍​ដែល​ប៉ះ​ទង្គិច​​ ថា​តើ​វា​មាន​រសជាតិ​ពិបាក​លេប​ប៉ុណ្ណា​? ដូច្នេះ​ក្នុង​នាម​ជា​មនុស្ស​មាន​មនសិការ​ម្នាក់​ យើង​ច្បាស់​ជា​មិន​បញ្ច្រក​ឲ្យ​នរណា​ម្នាក់​នូវ​រស​ជាតិ​អាក្រក់​បែប​នេះ។ ខ្ញុំ​នៅ​ទី​នេះ​កំពុង​តែ​ញញិម​និង​រីក​រាយ​ក្នុង​ចិត្ត​ប្រសិន​បើ​អ្ន​ក​ជ្រើស​យក​ចម្លើយ​«​មិន​អាច​ឬ​មិន​ចង់​» ។

រៀន​ពី​«ភាព​អវិជ្ជមាន​​ដើម្បី​ភាព​​វិជ្ជមាន» រៀន​ពី​មនុស្ស​អាក្រក់​ដើម្បី​ខ្លួន​យើង​ក្លាយ​ជា​មនុស្ស​ល្អ រៀន​ពី​មនុស្ស​ដែល​ខ្វះ​ខាត​ដើម្បី​ខ្លួន​យើង​ពេញ​លក្ខណៈ ។ ខ្ញុំ​ជឿ​ថា​មនុស្ស​ដែល​ចេះ​រៀន​និង​រៀន​ចេះ​ពី​«មេរៀន​ជីវិត​» គឺ​ជា​មនុស្ស​ដែល​ពេញ​លក្ខណៈ ដូចជា​ពាក្យ​ដែល​ខ្ញុំ​ធ្លាប់​​បាន​និយាយ​ពី​មុន​គឺ​«​ចេះ​ធ្វើ​មនុស្ស​» ចេះ​រស់​ ចេះ​ចុះ​សម្រុង​ ចេះ​បែង​ចែក ចេះ​​វិភាគ​និង​ចេះ​អនុវត្តន៍​​​។
ពួក​យើង​កើត​មក​គឺ​មាន​ជីវិត​តែ​មួយ​ដូច​គ្នា បើ​យើង​អាច​​​ប្រើ​ជីវិត​ក្នុង​ផ្លូវ​ដ៏​ត្រឹម​ត្រូវ «​មួយ​» គឺ​គ្រប់​គ្រាន់ ។ កុំ​អស់​សង្ឃឹម កុំ​ទម្លាក់​​ចោល​ការ​ព្យាយាម កុំ​បាត់​បង់​ជំនឿ​​ចិត្ត​និង​ការ​តស៊ូ… ។ ការ​ធ្វើ​អំពើ​អាក្រក់​វា​ស្រួល​ដូច​កាល​ដែល​អ្នក​យក​ជើង​ឈូស​ដុំ​ថ្ម​តូច​មួយ​ឲ្យ​ធ្លាក់​ពី​លើ​កំពូល​ភ្នំ ក្នុង​ខណៈ​ដែល​ការ​ធ្វើ​អំពើ​ល្អ​វា​ពិបាក​ដូច​ជា​ការ​ដែល​អ្នក​លើក​ដុំ​ថ្ម​ដ៏​ធំ​ឡើង​លើ​កំពូល​ភ្នំ ប៉ុន្តែ​អ្នក​ពិត​ជា​មិន​បោះ​បង់​វា​នោះ​ទេ​មែន​ទេ?

មតិ»

1. Rathana - 05/05/2015

ខ្ញុំចូលចិត្តខ្លាំងណាស់បងស្រី ប៉ុន្តែខ្ញុំមានអារម្មណ៍ថាវាខ្លីពេក នឹងលក្ខណះដូចជាមាតិការ ដើម្បីទាក់អារម្មណ៍អ្នកអានតែប៉ុណ្ណោះ សូមទោសប្រសិនបើខ្ញុំនិយាយអ្វីមិនសមរម្យ ខ្ញុំគ្រាន់តែបញ្ចេញអារម្មណ៍ពិតតែប៉ុណ្ណោះទេ។ អរគុណសំរាប់ចែកចាយបងស្រី

មាន​សង្ឃឹម - 11/05/2015

ខ្ញុំ​ក៏​យល់​ថា​វា​ខ្លី​បន្តិច​ ប៉ុន្តែ​ខ្ញុំ​សរសេរ​នេះ​មិន​មែន​គ្រាន់​តែ​ជា​ការ​ទាក់​អារម្មណ៍​សម្រាប់​អ្នក​អាន​នោះ​ទេ ។ អរគុណ​ដែល​បាន​ផ្ដល់​ជា​យោ​បល់​។​

2. Sreyneang - 18/08/2015

អរគុណសម្រាប់អត្ថបទដ៏ខ្លីមួយ តែជួយជាគំនិតឲ្យមនុស្សគ្រប់រូបរៀនពីជីវិតនៅក្នុងពិភពលោកដ៏ច្របូកច្របល់មួយនេះ។ សូមឲ្យបងស្រីសរសេរអត្ថបទថ្មីៗជាការចែករំលែកបន្តទៀតផង ខ្ញុំនឹងរង់ចាំអានអត្ថបទរបស់បង។

មាន​សង្ឃឹម - 18/08/2015

អរគុណច្រើន បងនឹងសរសេរបន្ថែមនូវអត្ថបទថ្មីៗ​ពេលបងមានពេលគ្រប់គ្រាន់​សម្រាប់ជាចំណេះដឹងបន្ថែមខ្លះៗជូនដល់មិត្តអ្នកអាន ។

មាន​សង្ឃឹម - 08/05/2016

អរគុណសម្រាប់ការលើកទឹកចិត្តនិងគាំទ្ររបស់ប្អូន


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: