ផ្កាម្លិះ 27/01/2015
Posted by មានសង្ឃឹម in ចំណេះដឹងទូទៅ.trackback
អ្នកគឺជាផ្កាម្លិះក្នុងដៃមនុស្សដែលស្រលាញ់ផ្កាកូឡាប នេះជារឿងខកបំណងនិងខុសឆ្គងមួយ។ កុំព្យាយាមកែប្រែខ្លួនអ្នកដើម្បីអ្នកដទៃ ប៉ុន្តែត្រូវស្វែងរកនិងឲ្យតម្លៃទៅឲ្យមនុស្សដែលស្រលាញ់ផ្កាម្លិះដូចជាអ្នក ។ គ្រប់រុក្ខជាតិនិងបុប្ផា… គឺសុទ្ធតែមានលក្ខណៈពិសេសនិងភាពទាក់ទាញរួមទាំងប្រយោជន៍ខុសៗគ្នា ។
អ្នកកើតមកជាផ្កាម្លិះ មិនមែនជាកំហុសរបស់អ្នកឡើយ ព្រោះគ្រប់សត្វលោកនិងរុក្ខជាតិគ្មានសិទ្ធិជ្រើសរើសការចាប់កំណើតដោយខ្លួនឯងនោះទេ សំខាន់គឺធ្វើឲ្យកំណើតដែលអ្នកមានជាប្រយោជន៍ទៅដល់មនុស្សផងគ្នា ។
គ្រប់យ៉ាងមិនមែនជាកំហុស… យើងត្រូវអត់អោនឲ្យខ្លួនឯងនិងអ្នកដទៃ ដើម្បីស្វែងរកសេចក្ដីសុខក្នុងជីវិតរាងខ្លួន ។គ្រាន់តែគិតថាពួកយើងគឺមានភាពខុសគ្នា ជាងវាងការទម្លាក់កំហុសពីម្នាក់ទៅម្នាក់ ។ មនុស្សដែលស្រលាញ់អ្នកពិតប្រាកដនឹងទទួលយកការពិតរបស់អ្នក ទទួលយករូបរាងអ្នក ក្លែបក្លិនអ្នក ស្លឹកអ្នក… រសនិយមរបស់អ្នក។
ទម្លាក់សម្ពាយដែលធ្វើឲ្យអ្នកតានតឹងផ្លូវចិត្ត ស្រាយចំណងដែលធ្វើឲ្យជីវិតធូរស្រាល… ជួបឬបែកជារឿងធម្មតាក្នុងជីវិត ។ មានពេលមួយនឹងមានមនុស្សល្អម្នាក់ចូលមកក្នុងជីវិតអ្នក ស្រោចទឹក ដាក់ជី ថែផ្កាអ្នកឲ្យស្រស់បំព្រងឡើងវិញ… ។
មតិ»
No comments yet — be the first.