jump to navigation

ជីវិត​ និង ការពិត​ 21/07/2012

Posted by មាន​សង្ឃឹម in ចំណេះដឹងទូទៅ.
trackback

មាន​ពេល​ខ្លះ​អ្នក​តូច​ចិត្ត​​នៅ​ពេល​យក​​អ្វី​ដែល​ខ្លួន​អ្នក​មាន​ទៅ​ប្រៀប​ធៀប​ជា​មួយ​​មនុស្ស​ដទៃ​ដែល​ខ្ពស់​ជាង​អ្នក ប៉ុន្តែ​អ្នក​ត្រូវ​ដាស់​តឿន​ខ្លួន​ឯង​ឲ្យ​បាន​ញឹក​ញាប់​ដោយ​យក​ខ្លួន​អ្នក​ទៅ​ប្រៀប​ធៀប​ ទៅ​នឹង​មនុស្ស​ដែល​នៅ​ទី​ទាប​ជាង​អ្នក ។ នោះ​អ្នក​អាច​មើល​ឃើញ​យ៉ាង​ច្បាស់​ពី​អ្វី​ដែល​ហៅ​ថា​ជីវិត និង ភាព​គ្រប់​គ្រាន់ ។


មនុស្ស​មាន​ជីវិត​ដូច​គ្នា​ប៉ុន្តែ​មាន​វាសនា​ខុស​គ្នា ។ តាម​សាសនា​ព្រះ​ពុទ្ធ​ ដែល​ចាស់​ៗ​តែង​តែ​និយាយ​តៗ​គ្នា​ថា មនុស្ស​ដែល​ដែល​កើត​មក​មាន​ជីវិត​មិន​ប្រសើរ ខ្វះ​ខាត ព្រាត់​ប្រាស់…. គឺ​មក​ពី​ជាតិ​មុន​ពួក​គេ ធ្វើ​អំពើ​អាក្រក់​ មិន​សន្សំ​កុសល ធ្វើ​បុណ្យ​ទាន ទើប​ជាតិ​នេះ​កើត​មក​លំបាក​ កំសត់​តោក​យ៉ាក​ ខុស​ពី​គេ​ឯង… ។ ការ​គិត​បែប​នេះ​គឺ​សំរាប់​តែ​លួង​ចិត្ត​​មនុស្ស​កុំ​ឲ្យ​តូច​ចិត្ត​ នឹង​​ដើម្បី​ខំ​កសាង​ខ្លួន​ជា​មនុស្ស​ល្អ​ ដើម្បី​ជាតិ​ក្រោយ​ទៀត​មាន​ជីវិត​ដ៏​ប្រពៃ ។ 

ខ្ញុំ​ និង​ អ្នក​គឺ​​ប្រហែល​ជា​លំបាក​លំបិន​ខ្លាំង​ណាស់​ទម្រាំ​អាច​ឈរ​ដល់​ចំនុច​នេះ ចំនុច​ដែល​មាន​ជីវិត​ប្រសើរ​ជាង​ពួក​គេ​ដែល​រស់​វេទនា និង តោក​យ៉ាក​…. ប៉ុន្តែ​ខ្ញុំ​មិន ជឿ​ទេ​ថា​មាន​ជាតិ​ក្រោយ ជាតិ​មុន​​​ ព្រោះ​ខ្ញុំ​​មិន​ដែល​ឃើញ​ ហើយ​មិន​ធ្លាប់​ឆ្លង​កាត់​ អ្វី​ដែល​ខ្ញុំ​និង​អ្នក​ដឹង និង ស្គាល់​ ហើយ​ត្រូវ​ឆ្លង​កាត់​​ ​គឺជា​​​ជីវិត​​រស់​នៅ​សព្វ​ថ្ងៃ​ប៉ុណ្ណោះ​។ ខ្ញុំ​នៅ​តែ​ជឿ​លើ​បច្ចុប្បន្ន​កាល​ដែល​កំពុង​តែ​បង្ហាញ​យ៉ាង​ជាក់​ស្ដែង​ថា រឿង​កំសត់​ វេទនា​…. ទាំង​អស់​នេះ​​ជា​ចំនុច​ខ្វះ​ខាត​របស់​ថ្នាក់​ដឹក​នាំ ជា​ចន្លោះ​ប្រហោង​ក្នុង​ការ​គ្រប់​គ្រង ។ នរណា​ៗ​ក៏​បាន​ដឹង ក៏​បាន លឺ ក៏​បាន​ឃើញ…. តើ​នេះ​មិន​មែន​ជា​ចំនុច​មួយ​ក្នុង​ចំនុច​ខ្វះ​ខាត​ជា​ច្រើន​ទៀត​ដែល​ត្រូវ​កែ​ប្រែ​ទេ​មែន​ទេ​? តើ​ពួក​យើង​គ្រប់​គ្នា​ពិត​ជា​ចង់​បាន​ប្រទេស​មួយ​ដែល​កំពុង​តែ​អភិវឌ្ឍន​ ​​មាន​អាគារ​ខ្ពស់​ៗ​ដោយ​របៀប​នេះ មែន​?​ 

មតិ»

1. លឹម សុជាតិ - 23/07/2012

មែនហើយរឿងកើតឡើងបែបនេះមិនមែន មកពីកម្មជាតិមុននោះទេ

មាន​សង្ឃឹម - 03/08/2012

មាន​មនុស្ស​ភាព​ច្រើន​ ចូល​ចិត្ត​គិត​បែប​នេះ​ ប៉ុន្តែ​ការពិត​គឺ​នៅ​ខាង​មុខ​យើង មិន​មែន​នៅ​ពី​ក្រោយ​ខ្នង​ដែល​យើង​មិន​ដែល​ដឹង​សោះនោះ​ទេ ។

2. Theng Him - 25/07/2012

Yes, You are right!!

3. ខេមរា - 03/08/2012

ខ្ញុំជឿថាមនុស្សគ្រប់គ្នា មានសក្តានុពល ឬអំណោយទានដែលមានក្នុងខ្លួន
មនុស្សម្នាក់​ ។​អ្វីដែលសំខាន់គឺមនុស្សត្រូវរកឲ្យឃើញ ហើយត្រូវយកមកប្រើ ដើម្បីអភ.វ ខ្លួន និង បំរើដល់អ្នកដទៃ។

បងប្អូនប្រុសស្រីរបស់ខ្ញុំទាំងអស់គ្នា យើងស្រឡាញ់ជាតិ យើងចង់ឃើញ
មានការរីកចំរើន អាគារខ្ពស់គឺម្យាង តែសំខាន់សុខភាពផ្លូវចិត្តរបស់មនុស្ស
គ្រប់គ្នា ក៏ជារឿងដែលត្រូវគិតគូរជាបាច់នោះផងដែរ។ អាគារខ្ពស់នៅពិភព
លោកច្រើនណាស់ តែប្រទេសទាំងនោះក៏មានមនុស្សសំលាប់ខ្លួនក៏ច្រើន
ដែរ។
មួយទៀតមិនថាអ្នក នឹងខ្ញុំបរាជ័យច្រើនដងប៉ុណ្ណានោះទេ តែត្រូវចាំថា មានជីវិតត្រូវមានសង្ឃឹម ។ លោកអ័ប្រាហាំ លិញខុន ជាប្រ.ធាទី១៦ របស់
អាមេរិកស្ទើតែពាក់កណ្តាល នៃជីវិតគាត់ដែលបរាជ័យ តែគាត់នៅតែតស៊ូ
រហូតក្លាយជាប្រធានាធិបតី​។​ បរាជ័យជាថ្មជំពប់ តែតាមរយៈថ្មនេះធ្វើឲ្យ
អ្នកបានជោគជ័យ ។ ថូម៉ាស់ អេឌីសិន អ្នកដែលរកឃើញអំពូលពងមាន់
មនុស្សជាច្រើននិយាយថា គាត់បរាជ័យ១ម៉ឺនដង ។​ តែថូម៉ាស់និយាយថា
ខ្ញុំមិនមែនបរាជ័យ១ម៉ឺនដងនោះទេ តែខ្ញុំបានរកឃើញ វីធី១ម៉ឺនយ៉ាងដែល
នាំឲ្យអំពូលមិនអាចដំណើរការបាន។
ភ្ញាក់ឡើង អ្នកដែលអស់សង្ឃឹម ភ្ញាក់ឡើងអ្នកដែលគិតថាខ្លួនបរាជ័យ ភ្ញាក់
ឡើងអ្នកដែលឯកកោទាំងឡាយ ។​ ខ្ញុំឃើញអនាគតអ្នក ភ្លឺត្រចង់ ។ សំឡាញ់ងើបឡើង ក្រោកឡើងម្តងទៀត។ មានមនុស្សច្រើននាក់ដែលស្រឡាញ់ ព្រមទាំងខ្ញុំផងដែរ។

4. មាន​សង្ឃឹម - 26/09/2012

អគុណ​ច្រើន​ដែល​បាន​ចូល​រួម​យោបល់​ដ៏​មាន​អត្ថន័យ​របស់​ខេមរា​​នៅ​ទី​នេះ ។ សុំទោស​ដែល​ខ្ញុំ​ឆ្លើយ​តប​យឺត​ពេល​ ព្រោះ​មួយ​រយះ​ធំ​នេះ​ខ្ញុំ​មាន​ការ​មមាញឹក​ច្រើន ។

សូម​សំណាង​ល្អ និង ក្តី​គោរព​


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: