jump to navigation

ទេសភាព​ស្រុក​ស្រែ​ 10/02/2012

Posted by មាន​សង្ឃឹម in ចំណេះដឹងទូទៅ.
trackback

កាល​ពី​ថ្មីៗ​នេះ​ខ្ញុំ​បាន​ទៅ​លេង​ឯ​ស្រុក​អ៊ំ​​ប្រុស​របស់​ខ្ញុំ​ឯ​​ឫស្សី​ជ្រោយ ខេត្ត​កណ្ដាល ។ នៅ​ទី​នោះ​មាន​ទេសភាព​និង​ដំណាំ​ហូរហែ​ដែល​ជា​សមិទ្ធផល​របស់​កសិករ​ខ្មែរ​យើង​សុទ្ធសាធ។

វា​ជា​ការ​សម្រាក​ និង​ លំហែ​ដ៏​មាន​សេចក្ដី​សុខ ។ ការ​ផ្លាស់​ប្ដូរ​បរិយាកាស​ដ៏​អាប់អួ​នៅ​ក្នុង​ទីក្រុង​ដែល​ពិបាក​សូម្បី​តែ​​ខ្យល់​បរិសុទ្ធ​សម្រាប់​ដក​ដង្ហើម​សម្រាប់​រស់ ។​ ពួក​យើង​រាល់​គ្នា​ម្នាក់​ណា​ដែល​​ធុញ​ទ្រាន់​នឹង​ឃើញ​ឡាន​ម៉ូតូ​ដេរដាស​ រញ៉េរញ៉ៃ​ពាសពេញ​ផ្លូវ ការ​កក ស្ទះ​ចរាចរណ៍ ផ្សែង​រួម​នឹង​អាកាសធាតុ​ក្ដៅ​ដែល​សែន​អាប់អួ​ទាំង​​នេះ​​។

ស្រុក​ស្រែ​ចម្ការ​​អាច​រំលាយ​អារម្មណ៍​តាន​តឹង​របស់​យើង​បាន ។ ​យើង​នឹង​ឃើញ​វាល​ស្រែ ខៀវ​ស្រងាត់​ដូច​កម្រាល​ព្រំ​លាត​សន្ធឹង​ដាច់​កន្ទុយ​ភ្នែក ឯនាយ​មាន​ចម្ការ​ឪឡឹក ត្រឡាច ប៉េង​ប៉ោះ ពោត​ សណ្ដែក​គួរ​​…. កំពុង​​មាន​ផ្លែ​ផ្កា​ ។ វា​ពិត​ជា​ទទួល​ដឹង​ពី​ភាព​ខុសគ្នា​រវាង​ ការ​ដាក់​តាំង​លក់​នៅ​ឯ ផ្សារ និង​ ការ​ឃើញ​រូបរាង​​ពិត​នៃ​ការ​រីក លូត​លាស់​នៅ​ឯ​ចម្ការ ។​

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

ពួក​គាត់​រស់​នៅ​ដោយ​ភាព​ស្ងប់ស្ងាត់​ជាមួយ​ធម្មជាតិ ជាមួយ​បន្លែ​បង្ការ​ដែល​គាត់​បាន​ដាំ​និង​ថែរក្សា​ផ្ទាល់​ដៃ​ ។ ពួក​គាត់​ប្រាប់​ខ្ញុំ​ថា​គាត់​មិន​ចេះ​កុំព្យូទ័រ​ មិន​ចេះ​បើក​ឡាន មិន​ចេះ​ភាសា អង់គ្លេស​ មិន​ចេះ​អ្វី​ដែល​ពួក​យើង​មាន​… ប៉ុន្តែ​គាត់​​ចេះ​ស្ទូង​ស្រូវ ច្រូតកាត់ បោកបែន…​ដាំដុះ​​រហូត​ក្លាយ​ជា​អង្ករ​ និង បន្លែ​សម្រាប់​ចិញ្ចឹម​ជីវិត​របស់​យើង​សព្វថ្ងៃ​ ។ នេះ​ជា​ចំណេះ​មួយ​ដ៏​សែន​មាន​តម្លៃ​ដែល​មនុស្ស​ភាគ​ច្រើន​មើល​រំលង នឹង​មិន​​សូវ​​រំលឹក​ពី​វា ។​​ តើ​ត្រូវ​ចំណាយ​ពេល​យូរ និង​ភាព​អត់​ធ្មត់ ការ លំបាក​ប៉ុណ្ណា​ទើប​បាន​អង្ករ​មួយ​គ្រាប់? ប្រហែល​ជា​ខ្ញុំ​ឬ​ក៏​អ្នក​គ្នាន​ភាព​អត់​ធ្មត់​គ្រប់​គ្រាន់​សម្រាប់​ធ្វើ​ការងារ​ទាំង​នេះ ទេ ។
ពួក​គាត់​បាន​បង្កើត​ជា​ផ្ទាំង​ទស្សនីយភាព​ដ៏​ស្រស់​ស្អាត នៅ​លើ​ផែន​ដី​ ដែល​ពួក​គាត់​មិន​បាន​ដឹងខ្លួន​ ។ ភាព​រស់​រវើក​នៃ​រូប​ភាព​ទាំង​នេះ ទោះ​ជា​វិចិត្រករ​ដ៏​មាន​ស្នាដៃ លើ​លោក​​ក៏​មិន​អាច​គូរ​បាន​ដែរ ​នេះ​ជា​មោទនភាព​មួយ​ដែល​គួរ​ឲ្យ​ចង​ចាំ…. ។​

ទេសភាព​ស្រុក​ស្រែ​បាន​ដាស់​អារម្មណ៍​ខ្ញុំ​ថា ទោះ​បី​ជា​បច្ចេកវិទ្យា​ដើរ​លឿន​ទៅ​មុខ​យ៉ាង​ណា ក៏​ជីវិត​មនុស្ស​ចាំ​បាច់​ផ្សារ​ភ្ជាប់​ដោយ​ខាន​មិន​បាន​និង​ធម្មជាតិ​ ។

ខ្ញុំ​ស្រលាញ់​មាតុភូមិ​ខ្ញុំ ស្រលាញ់​ទេសភាព​ស្រុកស្រែ​ដែល​ប្រទេស​យើង​មាន ។

មតិ»

1. Lovepeehs05 - 11/02/2012

ខ្ញុំទទួលស្គាល់ថាល្អមែន ខ្យល់អាកាសពិតជាល្អ បើបន្លែផ្កាទាំងអស់នោះ មិនប្រើជាតិគីមីទេនោះ ខញុំចូលចិតរស់នៅជនបទជាង អាយុវែងជាងដោយបរិយាកាស ល្អជាងទីក្រុងឆ្ងាយណាស់ ស្រស់បំព្រង នៅស្រុកអាមេរិកពួកមានភាគច្រើនរស់នៅជនបទ ឬ ដាច់ស្រយាលពីក្រុង តែអ្នកក្រនៅទីក្រុងទៅវិញ ។

មាន​សង្ឃឹម - 13/02/2012

បើ​សិន​មាន​ប្រាក់​កាក់​ច្រើន​ខ្ញុំ​ក៏​ចង់​មាន​ផ្ទះ និង​មាន​ដីចំការ​ផ្ទាល់​ខ្លួន​ដែរ ។

2. ភរិយានិងម្ដាយម្នាក់ - 12/02/2012

ខ្ញុំក៏ស្រឡាញ់ទេសភាពស្រុកស្រែដែរ

មាន​សង្ឃឹម - 13/02/2012
3. Lovepeehs05 - 15/02/2012

ឫស្សីជ្រោយហ្នឹង ទៅខាងណាវិញ ? ខ្ញុំធ្លាប់ទៅខាង អារិយក្សត្រ អារីក្សាត់ ? ដូចជាទៅខាងកើតពេញ គេនាំជិះកាណូត តាមទឹកទន្លេក្បែរមុខវាំង ហើយឡើងដើរលេង បឹងឈូក កាត់វាលស្រែប្រំាង ធាក់រហាត់ទឹក ជាមួយស្រី ៗ ដេកលេងរោងខ្ទមស្រែ រំភើយ ខ្យល់ល្ហៀកៗ សប្បាយម្យ៉ាងដែរ 🙂

4. មាន​សង្ឃឹម - 15/02/2012

ហួស​នឹង​ទៅ​ទៀត គឺ​នៅ​ម្តុំ​អន្លង់​រមៀត​ ពី​មុន​យើង​ត្រូវ​ឆ្លង​កាណូត តែ​ឥឡូវ​គេ​មិន​ឆ្លង​កាណូត​ទេ ព្រោះ​មាន​ស្ពាន​ហើយ ។ នៅ​ទី​នោះ​សំបូរ​បន្លែ​បង្ការ​ណាស់ ខាង​ក្រោយ​ផ្ទះ​អ៊ុ​ខ្ញុំ​គឺ​ជា​ទន្លេ ទេសភាព​ស្អាតមែន​ទែន ពេល​ព្រះ​អាទិត្យ​រៀប​លិច ។

Piseth - 01/12/2019

ឫស្សីជ្រោយស្អាតណាស់ ឈ្មោះក៏ពិរោះ។​

5. Theng Him - 06/06/2012

I really like countryside and also spent my free time there sometimes but never get where like your pictures posted.

មាន​សង្ឃឹម - 15/06/2012

I took from my own phone, love it much!


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: