jump to navigation

រឿង​និទាន ផ្ទុយ​ពី​រឿង​ខ្ញុំ​ 22/11/2011

Posted by មាន​សង្ឃឹម in ផ្ទាល់ខ្លួន, រឿង​ខ្លី​របស់​ខ្ញុំ​, រឿង​និទាន, សៀវ​ភៅ​កំណត់​ហេតុ​.
trackback

នេះ​ជា​រឿង​និទាន​ខ្លី​មួយ​ដែល​​បាន​ដំណាល​ថា​​ កាល​ដើម​ឡើយ​មាន​ស្រ្តី​ចំណាស់​ម្នាក់​កំពុង​​អង្គុយ​​លេង​នៅ​​មុខ​ផ្ទះ​របស់​គាត់ ។ ស្រាប់​តែ​មាន​អ្នក​ជិត​ខាង​ម្នាក់​រត់​មក​ប្រាប់​គាត់​ថា កូនប្រុស​គាត់​បាន​សំលាប់​មនុស្ស​ គាត់​គិត​ថា​មិន​មែន​​ទេ​គឺ​ជា​ការ​យល់​​​ច្រលំ កូនគាត់​ជា​មនុស្ស​ល្អ​ ស្លូត​បូត​ មិន​អាច​សំលាប់​មនុស្ស​បាន​ទេ​ ។ លុះ​បន្ទាប់​មក​ទៀត​មាន​មនុស្ស​មក​ប្រាប់​គាត់​ថា កូន​ប្រុស​គាត់​ជា​ឃាតករ​សំលាប់​មនុស្ស គាត់​នៅ​តែ​មិន​ជឿ… លុះ​មាន​ជន​ទី​បី​បានមក​​និយាយ​​​ដដែល​​ គាត់​បាន​វេច​បង្វិច​គេច​ខ្លួន​បាត់​ព្រោះ​តែ​ភ័យ​ខ្លាច ។ ការ​ពិត​កូនប្រុស​​គាត់​អត់​បាន​សំលាប់​មនុស្ស​ទេ​ វា​គ្រាន់​តែ​ជា​ការ​យល់​ច្រលំ​ប៉ុណ្ណោះ ដោយ​ហេតុតែ​មិន​ទុក​ចិត្ត​ នឹង​មិន​បាន​ស្វែង​រក​ការពិត​ឲ្យ​បាន​ច្បាស់​លាស់​ គាត់​ក៏​រត់​ចោល​ស្រុកទៅ ។

និយាយ​ត្រលប់​មក​វិញ​ មាន​ពេល​មួយ​មាន​គេ​មក​ប្រាប់​ខ្ញុំ​ថា អ្នក​ជា​មនុស្ស​អាក្រក់​ម្នាក់ ប៉ុន្តែ​ខ្ញុំ​​នៅ​តែ​ឈរ​ខាង​អ្នក ខ្ញុំ​ជឿ​អ្នក ។ រហូត​មាន​ពេល​មួយ​ទៀត​ មាន​មនុស្ស​មក​ប្រាប់​ខ្ញុំ​ថា​អ្នក​​មិន​អាច​សេពគប់​បាន ខ្ញុំ​ក៏​នៅ​តែ​ឈរ​ខាង​អ្នក ​ជឿ​លើ​អ្នក… ​ រហូត​មាន​ពេល​នេះ​មនុស្ស​ជុំវិញ​ខ្លួន​ខ្ញុំ​​មិន​ចូល​ចិត្ត​អ្នក គេ​ប្រាប់​ថា​អ្នក​ជា​មនុស្ស​អាក្រក់​ម្នាក់  ហើយ​ខ្ញុំ​ក៏​នៅ​តែ​ឈរ​ខាង​អ្នក នៅ​ជឿ​ជាក់​លើ​អ្នក​ ។
ឆ្លង​កាត់​រឿង​រ៉ាវ​ជា​ច្រើន ពេល​វេ​លា​មួយ​បាន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​គួរ​តែ​ចាកចេញ​ពី​អ្នក ខ្ញុំ​បាត់​បង់​ជំនឿ​ចិត្ត​ដែល​ធ្លាប់​មាន​ចំពោះ​អ្នក​និង​អស់​សង្ឃឹម​លើ​អ្នក​ខ្លាំង​ណាស់ ទាំង​នេះ​​ជា​បច្ច័យ​អាក្រក់​បំផុត​ក្នុង​​ទំនាក់​ទំនង​របស់​មនុស្ស​ ​​។​ ខ្ញុំ​មិន​ដូច​ជា​អ៊ុំ​ស្រី​ខាង​លើ​ទេ ​ហើយ​ខ្ញុំ​ក៏​មិន​​បាន​ជឿ​លើ​ពាក្យ​នរណា​ម្នាក់​ដែរ ប៉ុន្តែ​ខ្ញុំ​មាន​ការពិចារណា​គ្រប់​គ្រាន់​​​ ដើម្បី​​ស្វែងរក​​ឲ្យ​​ឃើញ​ហេតុ​ផល​ជា​ច្រើន​​​ដែល​បាន​កើត​ឡើង​សម្រាប់​ធ្វើ​ការ​សម្រេច​​ចិត្ត​… ទង្វើ​អ្នក គ្រប់​យ៉ាង​របស់​អ្នក​ គឺ​ជា​ធាតុ​ពិត​ដែល​មិន​អាច​ក្រែ​ប្រែ​ និង​ទទួល​យក​បាន ។

អ្វី​ចុងក្រោយ​ដែល​ខ្ញុំ​ចង់​​ឲ្យ​អ្នក​ដឹង​គឺ ​ទោះ​បី​​យ៉ាង​ណា​ក៏​ដោយ​ ខ្ញុំ​មិន​បាន​នៅ​ក្បែរ​អ្នក ខ្ញុំ​បាន​សម្រេច​ដើរ​ចាកចេញ​ទៅ​​ ប៉ុន្តែ​ទឹក​ចិត្ត​របស់​មនុស្ស​ម្នាក់​នេះ​នៅ​តែ​ឈរ​ខាង​អ្នក​ដដែល សូម​បន្ត​ស្នាម​ញញឹម បន្ត​​​ក្ដី​សង្ឃឹម​របស់​​អ្នក​​​ នឹង​​ថែរក្សា​ខ្លួន​ឲ្យ​បាន​ល្អ​ ។​

មតិ»

1. lavorn (ឡាវ័ន​) - 23/11/2011

អត់​យល់​

មាន​សង្ឃឹម - 24/11/2011

សុំ​ទោស​ហើយ​ចឹង​ដែល​សរសេរ​ឲ្យ​ឡាវ័ន​មើល​មិន​យល់ ។

2. sakura - 25/11/2011

good story…i love it.
http://aboutloves.com/. here is some cute story about love and as well as you can find cute lover couple in here.

មាន​សង្ឃឹម - 26/11/2011

Thanks you Sakura, have a good day.


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: