jump to navigation

រឿង​និទាន​របស់​ប៉ា​ 06/10/2011

Posted by មាន​សង្ឃឹម in រឿង​និទាន.
trackback

ពេល​ល្ងាច​មួយ​ក្រោយ​ពេល​អាហា​រ​ពេល​ល្ងាច​គ្រួសារ​ខ្ញុំ ​បាន​ជួប​ជុំ​គ្នា​នៅ​យ៉​ក្រោយ​ផ្ទះ​នៅ​ឯ​ស្រុក​កំណើត ។ ប៉ា​បាន​និទាន​រឿង​មួយ​ឲ្យ​ខ្ញុំ​ស្តាប់ កាល​នោះ​តាម​ចាំ​បាន​ខ្ញុំ​មាន​អាយុ​ទើប​តែ​ ៦ ទៅ​ ៧​ ឆ្នាំ​ប៉ុណ្ណោះ ខ្ញុំ​នៅ​ចាំបាន​យ៉ាង​ច្បាស់​ពី​អ្វី​ដែលប៉ា​បាន​ប្រាប់  ខ្ញុំ​ចូល​ចិត្ត​រឿង​និទាន​ហើយ​ជា​រឿយ​ៗ​ខ្ញុំ​តែង​តែ​ សុំ​ឲ្យ​ចាស់ៗ​និយាយ​ឲ្យ​ខ្ញុំស្តាប់នៅ​ពេលទំនេរ ហើយ​ទំលាប់​នេះ​នៅ​តែ​មក​ដល់​សព្វ​ថ្ងៃ​​ ។

ប៉ា​បាន​និទាន​ថា​ ​៖ កាល​ពី​ដើម​ឡើយ​មាន​​បុរស​ខ្វាក់​ភ្នែក​ ៤​នាក់​បាន​និយា​យ​គ្នា​អំពី​សត្វ​ដំរី ។ បុរស​ទី​១ ស្ទាប​ចំ​ជើង​ដំរី​រួច​និយាយ​ថា ដំរី​ការពិត​មាន​រាង​មូល​និង​វែង ។ បុរស​ទី២​ស្ទាប​ចំ​កន្ទុយ​ ហើយ​ប្រាប់​ថា ដំរី​មាន​រាង​តូច​និង​មាន​រោម​ដូច​ជា​អំបោស ។ បុរស​ទី​បី​ស្ទាប​ចំ​ត្រចៀ​ក​​រួច​និយាយ​ថា ដំរី​មាន​រាង​ដូច​ជា​ថាស​ដាក់​បាយ​ ។ បុរស​ទី​បួន​​បក​ស្រាយ​ថា កាពិត​ដំរី​មាន​រាង​មូល​ធំ​វែង អាច​បត់​បែន​បាន​ព្រោះ​គាត់​ស្ទាប​ប៉ះ​ប្រមោយ​ដំរី ។ បុរស​ទាំង​បួន​នាក់​នោះ​ បាន​ឲ្យ​និយម​ន័យ​សត្វដំរី​ខុសៗ​គ្នា​ទាំង​អស់​ ធ្វើ​ឲ្យ​មាន​ការ​​ឈ្លោះ​​ប្រកែក​គ្នា​យ៉ាង​ខ្លាំង​។ ប៉ា​បាន​សួ​រ​ថា តើ​កូន​ដឹង​ថា​រឿង​ដ៏​ខ្លី​នេះ​និយាយ​ពី​អី​ទេ? ខ្ញុំ​ក៏​ឆ្លើយ​ទៅ​វិញ​ថា​គឺ​​ពី​សត្វដំរី តែ​ដំរី​ដែលពួក​​គាត់​និយាយ​ ការពិត​មិន​មែន​មាន​រូប​រាង​ចឹង​ទេ ។ ​

ប៉ា​បាន​បន្ត​​ : ការពិត​រឿង​នេះ​ចង់​ប្រាប់​កូន​ថា​ រឿង​តែ​មួយ​ប៉ុន្តែ​មាន​ការ​មើល​ឃើញ​ វិនិច្ឆ័យ​ខុស​គ្នា បើ​កូន​មិន​បាន​ស្គាល់​សត្វ​ដំរី​ទេ កូន​នឹង​មាន​ការ​យល់​ច្រលំ កូន​នឹង​ជឿ​បុរស​ទី​មួយ​ថា​ដំរី​មាន​រាង​មូល​ដូច​សសរ​ផ្ទះ រឺ​ក៏​កូន​គិត​ថា​ដំរី​មាន​រាង​ដូច​ជា​អំបោស​ដែល​បុរស​ទី​២​ បាន​ប្រាប់ ។ កូន​នឹង​ជឿថា​ វា​នឹង​មាន​រាង​ដូច​ជា​ថាស​ ដូច​បុរស​ទី​៣​បាន​បក​ស្រាយ​​…. ។

បើ​ធ្វើ​ការ​ប្រៀប​ធៀប ​ទៅនឹង​ជីវិត​របស់​មនុស្ស​វិញ កូន​មិន​អាច​ស្តាប់​រឺ​ជឿរាល់​អ្វី​ដែល​កូន​ត្រឹម​តែ​បាន​លឺ​នោះ​ទេ ត្រូវ​ប្រមូល​ទិន្នន័យ​ និង​វិភាគ​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ នោះ​កូន​អាច​នឹង​ដឹង​ថា តើ​ការពិត​របស់​រឿង​វា​យ៉ាង​ណា ។ របស់​តែ​មួយ​គឺ​អាច​នឹង​មាន​សភាព និង​ ការ​​វិភាគ​​ខុស​គ្នា ។ ផ្ទះ​មួយ​ខ្នង​ បើ​មើល​ពី​មុខ​ មើល​ពី​ឆ្វេង​ ពី​ស្តាំ ពី​ក្រោយ​គឺ​សុទ្ធ​តែ​មាន​រូប​រាង​ខុស​គ្នា ចឹង​ហើយ​បាន​ជា​ទូទៅ​មនុស្ស​តែ​ងតែ​ឈ្លោះ​ប្រកែក​ និង​មាន​ការ​វិវាទ​ផ្សេងៗ​ ព្រោះ​តែ​ពួក​គេ​មាន​ការ​យល់​ឃើញ​ខុស​គ្នា​ ទោះ​បី​ជា​សាច់​រឿង​តែ​មួយក្តី​ ។ កូន​ត្រូវ​ចាំ​​ រាល់​ពេល​​កូន​ត្រូវ​​នៅ​គ្រប់​ជ្រុង​នៃ​សាច់​រឿង ចឹង​កូន​អាច​ដឹង​ថា ការពិត​វា​យ៉ាង​មិច​វិញ កុំ​ព្យាយាម​នៅ​តែមួយ​ផ្នែក​នៃ​បញ្ហា ។

ខ្ញុំ​និយាយ​ទៅ​ប៉ា​វិញ​​ក្រោយ​​ពេល​សាច់​រឿង​បាន​បញ្ជ​ប់ : កូន​មិន​សូវ​យល់​ពី​ន័យ​ចុង​ក្រោយ​របស់​ប៉ា​ទេ​ ខ្ញុំ​គ្រាន់​តែ​ដឹងថា ​លើក​​ក្រោយ​ខ្ញុំ​នឹង​ដើរ​ជុំវិញ​សត្វ វត្ថុ ​ រឺ​ត្រូវ​លើក​មើល​គ្រប់​ជ្រុង​រាល់​របស់ផ្សេងៗ… ​ដែល​ពួក​គេ​និយាយប៉ុណ្ណោះ​ ចឹង​ខ្ញុំ​អាច​​ដឹង​ថា​វាដូច​អ្វី​ដែល​គេ​បាន​ប្រាប់​ដែរ​ឬ​ទេ​។

ប៉ា​បាន​សើច​និង​បន្ត​ថា : កូន​នឹង​យល់​ពី​អ្វី​ដែល​ប៉ា​បាន​និយាយ​ប្រាប់​កូន​ នៅ​ពេល​ដែល​កូន​ធំ​ដឹង​ក្តី ។ កាល​​នោះ​​ខ្ញុំ​គ្រាន់​តែ​ដឹង​ថា អ្វី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​គឺ​ចងចាំ​រឿង​មួយ​នេះ​ទុក​រហូត ដើម្បី​ឲ្យ​ច្បាស់​ថា​ ខ្ញុំ​នឹង​យល់​ពី​អ្វី​ដែល​ប៉ាបាន​និយាយ​ទេ ពេល​ដែល​ខ្ញុំ​ធំ​ឡើង​​ ។​ ពេល​នេះ​ខ្ញុំ​ពិត​ជា​យល់​ពី​អ្វី​ដែល​ប៉ា​បាន​ពន្យល់ ។ រាល់​​ពេល​ណា​ដែល​មនុស្ស​ម្នាក់​និយាយ​ប្រាប់​ខ្ញុំ​ថា គេ​មិន​អាច​ជឿ​ខ្ញុំ​បាន​ទាំង​ស្រុង​ ខ្ញុំ​នឹង​មិន​ខឹង​គេ​​ ព្រោះ​ខ្ញុំ​នឹង​និយាយ​ពាក្យ​នេះ​ទៅ​គេ​វិញ​ដូច​គ្នា​ ​។

រឿង​របស់​ប៉ា​ឲ្យ​ខ្ញុំ​ចាំ​ថា៖ កូន​អាច​មើល​ឃើញ​ ផ្ទះ​មួយ​មាន​ភាព ​ស្រស់​ស្អាត​​ឬ​ខ្វះ​ខាត​នៅ​ពេល​ដែល​កូន​ បាន​មើល​គ្រប់​ទិស​ទី​ ពី​មុខ ពី​ឆ្វេង ពី​ស្តាំ និង​ពី​ក្រោយ​… ។ កូន​អាច​ដឹង​ថា​ ដំរី​មាន​រូប​រាង​យ៉ាង​ណា​ ពេល​ដែល​កូន​យក​សំដី​របស់​បុរស​ទាំង​បួន​មក​ផ្គុំ​បញ្ជូល ​គ្នា ។​

មតិ»

1. ក្មេងស្រែ - 07/10/2011

«មើល​អោយ​ជាក់ សឹម​ញាក់​ជញ្ចើម»

មាន​សង្ឃឹម - 07/10/2011

មាន​ពេល​ខ្លះ​គ្រាន់​តែ​ស្តាប់​តែ​ម្ខាង​ក៏​នាំ​គ្នា​ឈ្លោះគ្នា​បែក​ទឹក​បែកដី ។

2. Lovepeehs05 - 08/10/2011

ដំរីនេះធំមែន តែកន្ទុយវាតូច ហើយភ្នែកវាក៏តូច តែប្រហែលជាកាចណាស់ មើលទៅ ហើយក៏ឆាប់ផ្អើលទៀត យើងមិនអាចទៅអង្អែលវាបានទេ ! ល្អណាស់ដែរបានលើកយករឿង មនុស្សខ្វាក់ទាំង ៤ នាក់នេះមកនិយាយ បើយើងប្រៀបនឹងមនុស្សយើង ស្មើនឹងមនុស្សល្ងង់ ឬមិនបានរៀនសូត្រ ចេះដឹងអ្វីសោះ គិតតែពីនិយាយស្មានៗ បានកើតជារឿងឈ្លោះ ហើយមិនទុកចិត្តគ្នា ទៅទៀត ដោយសារថា មើលមិនឃើញទាំងអស់គ្នា ឬក៏មិនចេះទាំង អស់គ្នា ក៏ថាបាន ។
ដើម្បីជៀសវាងនូវភាពងងឹតងងល់នេះបាន លុះត្រាតែបើកឱ្យមានការ សិក្សាឱ្យបានទំលំទូលាយ ទើបអាចជួយដោះស្រាយបញ្ហាបាន បើមិនដូច្នោះទេ វានៅតែកោសរូសគ្នាចឹងឯង ខឹងគោវាយរទេះចឹងឯង និយាយមិនបានក្អកមិនបានតាចឹង ប្រកាន់បក្សពួកមិនចេះឈប់ឈរ មើលទៅឃើញគេ សុទ្ធតែមិនបានការទាំងអស់ មើលឃើញគេសុទ្ធតែ សត្រូវទាំងអស់ ខ្មាំងទាំអស់ គ្មានពីណាធ្វើអ្វីកើតទេ មានតែខ្លួនអញ ស្អីក៏អញ អញទាំងអស់ ។៚…!

3. សុភី - 11/10/2011

ពេល​ខ្លះ ការមើល​គ្រប់​ជ្រុង​ជ្រោយ​​ក៏មិន​ត្រឹម​ត្រូ​វទាំង​អស់ដែរ មាន​ពាក្យមួយនិយាយ​ថា “កុំជឿ នឹង​អ្វីដែល​អ្នក​បាន​ឃើញ!!!”

4. Theng Him - 19/10/2011

Dear My friend,

Thank for your lovely story, It is really good that can make people improve knowledge and right decision for doing something in their life. Of course, we could not believe someone 100% by speech as people always have difference ideas.

5. សត្វដំរី និងមនុស្សពិការភ្នែក៤នាក់ | ក្រុមប្រតិបតិ្តការណ៍ពិសេស - 15/06/2012

[…] មានសង្ឃឹម Share this:FacebookPrintEmailLike this:LikeBe the first to like this. This entry was posted in […]

មាន​សង្ឃឹម - 15/06/2012

រីករាយ​ដែល​ចូល​ចិត្ត​អាន ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: