កាលនោះបដិវត្តន៍មួយ ( Animal Farm ) 23/09/2011
Posted by មានសង្ឃឹម in ចំណេះដឹងទូទៅ.trackback
«កាលនោះបដិវត្តន៍មួយ» រឺ ( Animal Farm ) ជាចំណងជើងសៀវភៅរឿង ដែលនិពន្ធជាភាសាអង់គ្លេសរបស់លោក George Orwell ដែលគាត់បានទទួលមរណភាពទៅហើយ។
ខ្ញុំបានអានជាភាសាខ្មែរដោយបកប្រែដោយលោក ប៉ាន សុធី ដែលកាលនោះគាត់ជាមន្រ្តីជាន់ខ្ពស់មួយរូបនៅក្រសួងអប់រំក្នុងកំឡុងសម័យលោកលុន ណុល កាន់កាប់នៅឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៧៥។
រឿងមួយនេះខ្ញុំចូលចិត្តអានបំផុត ដែលនិយាយពីសត្វមួយហ្វូងនៅភូមិសម្រែង វាមានន័យជ្រៅបើប្រៀបធៀបជាមួយសង្គមរស់នៅបច្ជុប្បន្ន ដែលផ្តោតទៅលើការធ្វើបដិវត្តន៍របស់សត្វទាំងនោះពីការគ្រប់គ្រងរបស់មនុស្ស….. ។ អ្វីដែលខ្ញុំសរសើរព្រោះការបកប្រែជាភាសាខ្មែរងាយយល់ ងាយអាន ។
ខ្ញុំសែនសោកស្តាយដែលលោក ប៉ាន សុធី បានលាចាកលោកទៅ ដោយខ្ញុំបានឃើញឈ្មោះគាត់នៅក្នុងបញ្ជីខ្មៅនៅវែបសាយទស្សនាវដ្តីស្វែងរកការពិត ដែលបានដកស្រង់ចេញពីរាយនាមអ្នកដែលបានស្លាប់នៅក្នុងគុកទួលស្លែងដែលតាមខ្ញុំចាំបាននៅក្នុងកំឡុងឆ្នាំ ១៩៧៥-១៩៧៩៦ ពេលដែលខ្មែក្រហមបានដង្ដើមកាន់កាប់ទីក្រុងភ្នំពេញថ្មីៗ។ ខ្ញុំនៅតែគិតថាគាត់បកប្រែសៀវភៅរឿងនេះព្រោះគាត់ជាមនុស្សម្នាក់ដែលយល់ពីស្ថានភាពសង្គមរស់នៅច្បាស់ ហើយក៏ចង់ឲ្យក្មេងជំនាន់ក្រោយនិងអ្នកអានបានដឹងពីការកើតឡើងនៅក្នុងសាច់រឿងនយោបាយផងដែរ ។ មានឈុតក្នុងរឿងខ្លះកំសត់រហូតដល់ស្រក់ទឹកភ្នែកទៀតផង ។
ខ្ញុំនៅតែចំណាយពេលអានវាឡើងវិញពេលដែលទំនេរពាក្យដែលខ្ញុំពេញចិត្តជាងគេគឺនៅក្នុងទំព័រចុងក្រោយនៃសាច់រឿងដែលបានសរសេរថា «អ្វីដែលសត្វទាំងអស់នោះដឹងគឺ អ្នកដឹកនាំមានមុខដូចៗតែគ្នា » ។
រឿងណឹងរៀនរួចហើយ វីដេអូក៏មើលរួចដែរ ហេហេហេ ល្អមែន!
កាលពីជំនាន់ខ្ញុំរៀន អត់មានបញ្ជូលក្នុងកម្មវិធីសិក្សាទេ ។
នេះ ខ្ញុំរៀនជាភាសាអង់គ្លេសទេ នៅថ្នាក់មហាវិទ្យាល័យទេ… កាលនៅ អនុ និង វិទ្យាល័យ ក៏មិនមានដែរ… តែសៀវភៅនោះ ជាភាសាខ្មែរ ធ្លាប់ឃើញនៅបណ្ណាគារដែរ តែមិនបានទិញ…
ចឹងបានចំលែកចិត្ត ខ្ញុំអត់បានរៀនអង់គ្លេសចឹងបានមិនដឹង បើខ្ញុំអានជាភាសាអង់គ្លេសវិញពិបាកតិចហើយមើលទៅនោះ។
មិនខុសគ្នាទេ ហើយគិតថា បកប្រែរួចអាចវែងជាងច្បាប់ដើមផង ។
សៀវភៅនេះមានលក់ទេ?
សៀវភៅនេះមានលក់នៅគ្រប់បណ្ណាល័យ បងប្រុសអាចសួររកទីញបានគ្រាន់តែប្រាប់ចំណងជើង «កាលនោះបដិវត្តន៏មួយ» ។
មួយរយៈមុនខ្ញុំនិងមិត្តភក្ដិជជែកគ្នាពីសៀវភៅនេះ តែមិននឹកថា មានអ្នកដែលយកចិត្តទុកដាក់នឹងវាដែរសោះ។ តែពួកយើងមានត្រឹមជាភាសាអង់គ្លេសប៉ុណ្ណោះ មិនគិតថា វាក៏មានខ្មែរម្នាក់បកប្រែដែរ! អស្ចារ្យមែន! ប្រសិនបើមានឱកាសនឹងទៅរកនៅបណ្ណាគារ តែមិនដឹងថា បណ្ណាគារណាមួយ? បើបងប្អូនណាដឹងជួយប្រាប់ផង ព្រោះនឹងមិនពិបាកដើរឆែកមើគ្រប់ហាង! អរគុណ
ដាលីន អាចរកបានគ្រប់បណ្ណាគាធំៗ រឺបណ្ណាគារអង្គរធំបាន នៅទីនោះពិតជាមាន ។
ខ្ញុំបានមើលតាម youtub ជាគំនូរជីវចល ល្អមើលមែន ។ ក្រុមជើងបួនល្អ ក្រុមជើងពីរអាក្រក់ ចែកវណ្ណៈខ្ពស់ទាប ប្រព្រឹត្តគ្រឿងស្រវឹង…
ខ្ញុំបានទៅរកទិញដែរ តែឌីសនោះមិនមាន Subtitle ចឹងសំរេចថាពេលក្រោយចាំទៅរកមើលកន្លែងផ្សេងទៀត។