jump to navigation

ចែ​កាច់​ 29/08/2011

Posted by មាន​សង្ឃឹម in ចំណេះដឹងទូទៅ.
trackback

នៅ​ក្នុង​អាណាចក្រ​ខ្មែរ គឺ​ជា​ទឹក​ដី​ដែល​ពោពេញ​ទៅ​​វត្ថុ​សក្តិ​សិទ្ធ​ និង​ជំនឿ ។ មាន​វត្ថុ​​សក្តិ​សិទ្ធនិង​របស់​មាន​តំលៃ​ជា​ច្រើន​​អនេក​​​ដែល​ទាក់​ទង​ទៅ​នឹង​ជំនឿ​និង​សាសនា​ ជា​ច្រើន​រហូត​នឹក​ស្មាន​មិន​ដល់​ ជា​ហេតុ​ធ្វើ​ឲ្យ​​ប្រទេស​​​ជិត​ខាង​ដែល​​មាន​សណ្តាន​ជា​ចោរ​​តែង​តែ​ ចង់​លេប​ត្របាក់​ទឹក​ដី​មួយ​នេះជា​រាង​រហូត​មក​ ។ ដូច​ជា​​​រឿង​មួយ​ដែល​​ខ្ញុំ​​បាន​ដឹង​ជា​យូរ​មក​ហើយ​ ដែល​មនុស្ស​តែង​និយាយ​តៗ​គ្នា​អំពី​ «​ចែ​ កាច់​» រឺ «​ខ្នាយ​តាន់​​» ​វា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អាម្មរណ៏​មែន ទែន​ តែ​សោក​ស្តាយ​ខ្ញុំ​​មិន​ដែល​បាន​ឃើញ​របស់​នោះ​មាន​រូប​រាង​យ៉ាង​មិច​? ហើយ​ក៏​មិន​ដឹង​ជា​រក​នៅ​ទី​ណា ? មាន​របស់​មួយ​ទៀត​ដែល​ខ្ញុំ​ចាប់​អាម្មរណ៏​ចង់​​​​ដឹងដែរ​​នោះ​គឺ​ រាំង​សាប ខ្ញុំ​នឹង​ស្វែង​រក​ឯក​​សារ​​ទាក់​ទង​ដើម្បី​អាន និង​ស្វែង​យល់​បើ​មាន​ ។ ខ្ញុំ​ពិត​ជា​ចង់​ដឹង​ ចង់​លឺ​នៅ​អ្វី​ដែល​ទាក់​ទង​ និង​ សាសនា​ ជំនឿ​របស់​ខ្មែរ​យើង​​ខ្លាំង​ណាស់ ។

«​ចែកាច់​» ជា​វត្តុ​សក្តិ​សទ្ធិ​ដ៏​កំរ​មួយ​​​ដែល​មនុស្ស​ម្នា​រាល់​គ្នា​ នៅ​ក្នុង​សង្គម​ខ្មែរ មាន​ជំនឿ​ជា​យូរ​លង់​ណាស់​មក​ហើយ​ បើ​សិន​ជា​មនុស្ស​ណា​កាន់​បាននោះ ​មនុស្ស​នោះ​​នឹង​ក្លាយ​ជា​មនុស្ស​ដ៏​អស្ចារ្យ​ ខុស​ពី​មនុស្ស​ធម្មតា​ កាប់​មិន​មុត​ដុត​មិន​ឆេះ​ បាញ់​មិន​បាន… ។ តាំង​ពី​បុរាណ​មក​ អ្នក​ដែល​និយម​ប្រើ​ភាគ​ច្រើន​ជា​​មនុស្ស​ដែល​មាន​អំណាច មេ​ទ័ព ទាហ៊ាន អ្នក​ចំបាំង គ្រូ​អាគម​អូម​អាម​….. ជាដើម ។ គេ​យក​មក​ប្រើ​ដើម្បី​យក​ឈ្នះ​លើ​គូ​សត្រុវ​ ទាំង​ផ្លូវ​ងងឹត​ និង​ ភ្លឺ ។​ ចែ​កាច់​ ត្រូវ​យក​មក​ដាក់​ជាប់​នឹង​ខ្លួន ដូច​ជា​បន្តោង​ខ្សែ​ក​ ដោយ​ភាគ​ច្រើន​មនុស្ស​​​​ប្រុស​ជា​អ្នក​និយម​ប្រើ ។

ពួក​គេបាន​និយាយ​​ថា​ ចែកាច់​ ជា​ភ្លុក​របស់​សត្វ​ជ្រូក​ព្រៃ​ ដែល​មាន​ជីវិត​នៅ​ក្នងព្រៃ​ជ្រៅ​ ។ ជ្រូក​ព្រៃ​តែង​តែ​ប្រើ​ភ្លុក​ដ៏មុត​​និង​សាហាវ​របស់​វា​ដើម្បី​សំលាប់​​សត្រូវ​ ព្រលឹង​សត្វ​ដែល​បានស្លាប់​​ទាំង​អស់​នោះ បាន​ស្ថិត​​នៅ​ចុង​ភ្លុក​សត្វ​ជ្រូក​ព្រៃ​ដែល​គេ​បាន​ហៅ​ថា​ ចែកាច់​នេះឯង​ ។ ពេល​ណា​មួយ​វា​ដុះ​​វែង​ហើយ​​ជ្រូក​ព្រៃ​ នឹង​យក​ភ្លុក​វា​ទៅ​ត្រដុស​នឹង​គល់​ឈើ​ ហើយ​វា​បាន​ជ្រុះ​ចុះ​មក នៅ​ពេល​ដែល​វា​ជ្រុះ​កន្លែង​ណា​ហើយ បើ​ទោះ​ជា​មាន​ភ្លើង​ឆេះ​ព្រៃ​ ប៉ុន្តែ​​កន្លែង​ដែល​មាន​ចែ​កាច់​ជ្រុះ​​មិន​បាន​ឆេះ​នោះ​ទេ ។​ រឿង​ដែល​កាន់​តែ​មិន​គួរ​ឲ្យ​ជឿ​នោះ​ ចែ​កាច់​ នឹង​ដុះ​កាន់​តែ​វែង​ទៅៗ​ដោយ​ឯក​ឯង​​ ទោះ​ជា​​នៅ​ក្នុង​ដែ​មនុស្ស​ថែរក្សារក៏​ដោយ ។​ មនុស្ស​ក៏​បាន​តាម​សំលាប់​ជ្រូក​ព្រៃ​និង​សត្វ​មាន​ជីវិត​ដទៃ​ទៀត​ព្រោះ​តែ​ការ​មាន​ជំនឿ​បែប​នេះ​ រហូត​មក​ដែល​ធ្វើ​ឲ្យ​សត្វ​មួយ​ចំនួន​ធំ​ស្ទើ​តែ​ដាច់​ពូជ​ នៅ​ក្នុង​ទឹក​ដី​ខ្មែរ​យើង​ ។

មនុស្ស​ដែល​ជា​ម្ជាស់​ ចែ​កាច់​ គឺ​ត្រូវ​តប​មិន​ត្រូវ​យក​ចែកាច់​ ទៅ​ឆ្លាក់​ជារូប​ផ្សេងៗ ជា​ពិសេស​រូប​ព្រះជា​ដាច់​ខាត​បើ​មិន​ដូច្នោះ​ទេ វា​នឹង​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​ មាន​រឿង​ក្តៅ​ក្រហាយ កាប់ចាក់ ឈ្លោះ​ប្រកែក រស់​នៅ​មិន​បាន​សេចក្តី​សុខ មាន​ជំងឺ ធ្លាក់​ខ្លួន​ក្រ និង​អាច​ឈាន​ដល់​ការ​បាត់​បង់​ជិវិត ។ បើ​សិន​ជា​ម្ជាស់​ចង់​លក់​ដូរ​ក៏​មិន​បាន​ ត្រូវ​ដោះ​ដូរ​ជា​របស់​​របរ​ ដែល​មិន​មែន​ជា​ប្រាក់​កាក់​ និង​ អុចធូប​រៀបរាប់​ផ្ទេរ​ឲ្យ​បាន​ត្រឹមត្រូវ ។ ដើម្បី​ធ្វើ​ឲ្យ​ ចែកាច់​ កាន់​តែ​សក្តិសិទ្ធ​ និង​ត្រជាក់​ត្រជុំ​ គេ​ត្រូវ​យក​ទៅ​​អភិសេក​ឲ្យ​បាន​ ៧​វត្ត​ ។

គេ​អាច​សាក​ដើម្បី​ឲ្យ​ដឹង​ថា​របស់​នោះ សក្តិ​សិទ្ធ​រឺ​មិន​មែន​តាម​រយះ ។ យក​ចែកាច់​ទៅ​ដោត​នឹងបណ្តូល​ដើម​ចែក​ដែល​កាប់​ហើយ បើ​ដើម​ចេកនោះ​រលួយ​ មាន​ន័យ​ថា​ចែកាច់​នោះ​សុទ្ធ​ល្អ ។ គេ​ក៏​អាច​យក​ កាំភ្លើង​ទៅ​បាញ់​លើ​ចែ​កាច់​ បើ​កាំ​ភ្លើង​មិន​ចេញ​គ្រាប់មាន​ន័យ​ថា ចែកាច់​នោះ​សក្តិសិទ្ធ មាន​វិធី​មួយ​ទៀត​ដែល​អាច​ធ្វើ​បានគឺ គេ​យក​ខ្សែរ​អំបោះ​ជ្រលក់​នឹង​ប្រេង​សាំង​ ដាក់​នៅ​លើ​ចែ​កាច់​ វា​នឹង​រលត់​ពេល​ឆេះ​ដល់​ចែកាច់​ភ្លាម ។ ប៉ន្តែ​ការ​សាក​ដោយ​ប្រើ​ភ្លើង​​គឺ​អាច​មាន​គ្រោះ​ថា្នក់​ដល់​អ្នក​ដុត​ ដោយ​អាច​ទៅ​ជា​ឈឺ​ មាន​គ្រោះ​ថ្នាក់​ និង​រឿង​ហេតុ​ផ្សេង​ៗ… ។

ខ្ញុំ​ជា​មនុស្ស​ជំនាន់​ថ្មី ការ​និយាយ​​ពី​ជំនឿ​តៗ​គ្នា​របស់​មនុស្ស​ចាស់​ ដែល​មិន​បាន​ឃើញ​នឹង​ភ្នែក ជា​រឿង​គួរ​ឲ្យ​អស់​សំណើច ។ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​មាន​ជំនឿ​​​តាម​បទ​ពិសោធន៏​នៅ​ក្នុង​ជីវិត​ដែល​ខ្ញុំ​ធ្លាប់​ជួប ខ្ញុំ​​នៅ​តែ​​ចង់​ដឹង​ពី​ របស់​ និង​រឿង​រ៉ាវ​ខ្លះ​ដែល​អ្នក​វិទ្យាសាស្រ្ត​មិន​អាច​បក​ស្រាយ​បាន ។ ខ្ញុំ​នៅ​តែ​គិត​ថា មាន​របស់​អាថកំបាំង​ជា​ច្រើន​នៅ​លើ​លោក ហើយ​រឿង​រ៉ាវ​ទាំង​នោះ​វា​ពិត​ជា​គួរ​ចង់​ឲ្យ​ស្វែង​យល់​បំផុត​ ។ ពូ​របស់​ខ្ញុំ​ម្នាក់​ដែល​មន្រ្តី​​មាន​មុខ​មាត់​ក្នុង​ជួរ​រដ្ឋាភិបាល​ (​សុំ​មិន​បញ្ជេញ​ឈ្មោះ​) បាន​ប្រាប់​ថា​ កាល​ពី​ពេល​ដែល​ពួក​គាត់​ចាប់​បាន​ រ៉ាស្មាច់​ ដែល​ជា​មេ​ចាប់​ជំរិត​ដ៏​ល្បី​ល្បាញ​​កាល​ពី​ទស្សវត្សន៏​មុន​នោះក៏​មាន​របស់​សក្តិ​សិទ្ធ​ជាប់​ខ្លួន​រណេង​រណោង​ណាស់​ដែរ មាន​តាំង​ពី​កូន​ក្រក ចែកាច់… ខ្នាយ​ផ្សេងៗ​ ។ ខ្ញុំសួរ​គាត់​ថា​ ចឹង​មិច​ក៏​គេ​ត្រូវ​ស្លាប់ និង​ចាប់​បាន ? គាត់​ប្រាប់​ខ្ញុំ​ថា​ដោយ​សារ​តែ​កាន់​តំណម​មិន​បាន​​របស់​អ្វី​ក៏​មាន​មុខ​ពី​ដែរ​ វា​អាច​ការពារ​យើង​និង​អាច​សំលាប់​យើង​បាន​ដូច​គ្នា​។

និយាយ​ទៅ​និយាយ​មក ខ្ញុំ​នៅតែ​គិត​ថា មាន​របស់​សក្តិ​សិទ្ធ​ស្អី​ទៅ​ បើ​គង់​តែ​ស្លាប់​ដដែល​ ជីវិត​ចៀស​មិន​ផុត​ពី​សេចក្តី​ស្លាប់​។ របស់​សក្តិ​សិទ្ធ​ដែល​យក​មក​ប្រើ​ជា​ប្រយោជន៏​ផ្ទាល់​ខ្លួន​ខុស​ក្បួន​តម្រា​​និង​ធ្វើ​អំពើរ​អាក្រក់​ ​គឺ​ជា​រឿង​ថោក​ទាប​មួយ​ ។​ ធាតុ​ពិត​វត្ថុ​សក្តិសិទ្ធ​ជួយ​តែ​មនុស្ស​ល្អ មនុស្ស​ដែល​មិន​លោភ​លន់​ មនុស្ស​ដែល​ចង់​រស់​នៅ​ក្នុង​ភាព​ស្ងប់​សុខ​ និង​សន្តិភាព ។ ក្នុង​ខួក្បាល​​មនុស្ស​សម័យ​ថ្មី​ដូច​ជា​ខ្ញុំ​នៅ​តែ​​ជឿ​​យ៉ាង​មុត​មុំា​ថា របស់​សក្តិសិទ្ធមួយ​ក្នុង​ចំណោមរបស់​សក្តិសិទ្ធ​​រាប់​លាន​ ​គឺ​មនុស្ស​​ខ្លួន​ឯង​មាន​រួច​ទៅ​ហើយ​ សំខាន់​តើ​យើង​អាច​ស្វែង​រក​​​ និង​ធ្វើ​បានរឺ​ក៏​​អត់​ នោះ​​ជា​ «​អំពើរ​ល្អ» ។

អ្វី​ដែល​ត្រូវ​ចងចាំ​ និង​​​គួរ​តែ​ធ្វើ​គឺ​ «​គោរព​វត្តុ​សក្តិសិទ្ធ​ គី​គោរព​សាសនា​ គោរពច្បាប់​ គោរព​ខ្លួន​ឯង គោរព​ឪពុក​ម្តាយ ចាស់​ទុំ​ និង​គោរព​អ្នក​ដទៃ​» នោះ​វត្ថុ​សក្តិសិទ្ធ​និង​ថែរក្សារ​អ្នក​អស់​មួយ​ជីវិត​​ ។​

មតិ»

1. ក្មេងស្រែ - 29/08/2011

ចែកាច់ ខ្នាយតាន់ ស្នែង​ដុះ(ចែដុះ) អា​បី​នេះ ចង់​ច្រឡំ​គ្នា ។ មួយ​ជា​របស់​ខ្នាយ(ភ្លុក)ជ្រូកព្រៃ ជា​ជា​ស្នែក ឬ ចង្កូម ។ កាល​បើ​ចែកាច់ ដែល​ជ្រុះ​មក​ដោយ​ជ្រូក​យក​ទៅ​កាច់​ចោល​នឹង​ដើម​ឈើ​កាន់​តែ​កម្រ, មាន​អ្នក​ក្លាហាន​ហ៊ាន​ប្រថុយ​រុកព្រៃ​ទៅ​រក​ខ្នាយ​ដោយ​ធ្វើ​អោយ​ជ្រូកព្រៃ​ដែល​មាន​ខ្នាយ​ធំល្មម​នឹង​យក​មក​ប្រើ​បាន តែ​មិន​ទាន់​ដល់​ពេល​ត្រូវ​វា​កាច់ ដេញ​វ័ធ, បន្ទាប់​មក​មនុស្ស​ប្រើ​ស្នៀតគុណ​ដែល​ចេះ​គេច​ដើម្បី​អោយ​ជ្រូក​ព្រៃ​វ័ធ​ត្រូវ​នឹង​ដើម​ឈើ ហើយ​ជ្រុះខ្នាយ ។
នេះ​ជា​អ្វី​ដែល​ខ្ញុំ​លឺ​ពី​តា​ខ្ញុំ

មាន​សង្ឃឹម - 29/08/2011

អគុណ​ក្មេង​ស្រែច្រើន ចឹង​ខ្ញុំ​កាន់​តែ​ដឹង​ច្រើន​ជាង​នេះ​បន្ថែម​ទៀត ។ ខ្ញុំ​កំពុង​តែ​រក​ឯកសារ​ខ្លះ​ទាក់​ទង​ និង​រឿង​នេះ គិត​ថា​ទៅ​បណ្ណាគារ​ហើយ​បើ​មាន​ពេល​ ។

2. បុរិន្ទ - 29/08/2011

ជ្រូកព្រៃមិនសម្លាប់សត្វផ្សេងៗ ជាចំណីអាហាដោយប្រើចង្កូមរបស់វាទេ។ វាប្រើសម្រាប់ការពារខ្លូនពីសត្រូវប៉ុណ្ណោះ។ ចំណីរបស់ជ្រូកព្រៃមានតែបន្លែ ស្លឹកឈើ និងសត្វល្អិតតូចៗ។

ចង្កូមនោះវាដូចចង្កូមជ្រូកស្រុកអញ្ចឹង គឺចង្កូមផ្នែកខាងក្រោមដែលមាន២។

គេហៅថាចែកាច់ ព្រោះបែចែនោះមិនទាន់កាច់​ទេ​នោះគ្មានអ្នកណាចង់បានទេ មានន័យថា អ្នករកចែកាច់គេមិនសំលាប់ជ្រូកព្រៃដែលនៅរស់​ យកចង្កូមរបស់វានោះទេ។ ចែកាច់ស័កសិទ្ធគឺជាចង្កូមដែលជ្រូកព្រៃកាច់ចោលដោយខ្លូនឯង ។

មាន​សង្ឃឹម - 29/08/2011

អគុណ​ដែល​បាន​បន្ថែម​យោបល់​ទី​នេះ សូម​សំណាង​ល្អ​បូរិន្ទ ។

3. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 29/08/2011

ខ្ញុំ​ធ្លាប​លឺគេ​និយាយ​ដូច​ បូបិន្ទ​ ដែរ​ថា​ ចែ​កាច់ ហ្នឹង​ជ្រូកព្រៃ​វា​កាច់​ដោយ​ខ្លួន​ឯង​ជាប់​នឹង​ដើមឈើ​ចោល មិនមែន​យើង​សំលាប់​សត្វ​នោះ​យក​ចង្កូម​ទេ ា​អត​សក្កសិទ្ធិ។ ទន្ទឹម​នឹង​ឯកសារ​នេះ​ខ្ញុំ​មាន​ពាក្យ​មួយ​ឃ្លា​ថា ប្រយ័ត្ន​​អ្នក​ខិលខូច​បោក​ប្រាស់ ដោយសារ​តែ​ប្រើ​របស់​ក្លែងក្លាយ និង ល្បិច​ពិសោធន៍​​បន្លំភ្នែក ធ្វើ​អោយ​យើង​ធ្លាក់​ចូល​ក្នុង​​ការ​បន្លំ​នោះ ហើយ​ចំណាយ​លុយ​របស់របរ​ទិញ​វា!!!

មាន​សង្ឃឹម - 29/08/2011

ជា​ការពិត​មួយ អគុណ​ខ្ញុំ​នឹង​ខំ​កែ​សំរួល​អត្ថបទ​នេះ​ឲ្យ​ល្អ​ជាងមុនបង​ស្រុក​ខ្មែរ​ស្នេហ៏​ខ្ញុំ​ ។ បើ​សំណាង​ល្អ​គឺ​អាច​រក​រូប​ភាព​ចែកាច់​មក​ដាក់​ក្នុង​ពេល​ឆាប់ៗ​នេះ​មិន​ខាន ។

4. ពត៌មានទូរស័ព្ទ - 30/08/2011

មិនដឹងអាមួយណាទេលើ រឺ ក្រោម៖

មាន​សង្ឃឹម - 30/08/2011

អគុណ​ចឹង​សូម​យក​រូប​នឹង​ដាក់​តែ​ម្តង​ទៅ សង្ហា​រ​គ្រាន់​បើ ។ អគុណ​ច្រើន ព័ត៌មាន​ទូរស័ព្ទ ។​

5. សុវណ្ណដារ៉ា - 30/08/2011

នៅមានវិល័្លចងឯងម្យ៉ាងទៀតសាកសិទ្ធិណាស់!

6. Lovepeehs05 - 30/08/2011

អុញធ្លាក់ដល់ចែកាច់! ប្រហែលជាមិនខ្វះរឿងនិយាយដែរទេ ។ មានទាំង ចែកាច់ ចែតាន់ ចែប្រហោង និងស្នែងកង្កែបផង ។ ម៉េចចង់បានខ្លះទេ គិតដាក់តាំងលក់ហើយខ្ញុំ និយាយទៅចែតាន់មួយគូរ គេសុំទិញ គេឱ្យ ៣០០ ដុល្លាហើយ មិនលក់ទេ ហើយស្នែងកង្កែបវិញ មិនកាត់ថ្លៃឡើយ ។ និយាយរឿងនេះ នឹកឃើញក្រមុំខ្មែរលើ សុំចងក្លើជាមួយ ខ្ញុំក៏ចងក្លើទៅ តែភ្លេចឈ្មោះបាត់ទៅហើយឥឡូវនេះ មិនដឹងថា នៅក្រមុំរហូតមកដល់ សព្វថ្ងៃនេះឬយ៉ាងណាទេ នឹកពួកគាត់ណាស់…។

មាន​សង្ឃឹម - 31/08/2011

មាន​វត្ថុ​សក្តិសិទ្ធ​ ក៏​ច្រើន​ អនុស្សាវរីយ៏​ក៏័​ច្រើន ។ 🙂

ក្មេងស្រែ - 31/08/2011

គ្រាន់​តែ​លឺ​ឈ្មោះ «ស្នែង​កង្កែប» ចាប់​អារម្មណ៍​តា​ម៉ង​ហើយ​នេះ, កំពុង​នឹក​មមៃ​មើល​ថា កង្កែប​មាន​ស្នែង​យ៉ាង​ម៉េច​អញ្ចេះ?

មាន​សង្ឃឹម - 31/08/2011

ខ្ញុំ​អត់​ដែល​លឺ​អី​សូម្បី​មួយ​ដង ។

7. Lovepeehs05 - 02/09/2011

ចំឡែកណាស់ដែរ បន្ទាប់ពីជាវយករបស់ សក្តិសិទ្ធទាំងអស់នោះហើយ ស្អែកឡើងធ្វើដំណើរ ទៅបាត់ដំបង ស្រាប់តែជួបតែសត្វ តាមផ្លូវរហូត ងាកជួបៗ ញឹកញាប់ណាស់ វារត់ឆ្លងថ្នល់ និងរត់មកក្បែរ រហូតដល់ ទីកន្លែង ជាពិសេសទៅទៀត មានយល់សប្តប្រាប់នូវរឿងអ្វីមួយ ដែលជនទុច្ចរិត ចង់ធ្វើមកលើឬរករឿងយើង ដូច្នេះយើងអាចដឹងនិង រកកម្មវិធីទប់ទល់បានទាន់ពេលវេលា ឬមិនឱ្យមានក៏បានដែរ ។ ហើយជាញឹកញាប់ តែកេងយល់សប្តឃើញ សុទ្ធតែបវរកញ្ញាស្អាតៗ ដូចទេបអប្សរមកកំដរលេងជាមួយ ចឹងធ្វើឱ្យយើងសប្បាយជានិច្ច ហើយក៏ជាពេលដំបូងផងដែរ ដែលចាប់ផ្តើមស្រាវជ្រាវនូវ រចនាសម្ព័ន្ធនយោបាយថ្មីនេះ ចឹងប្រហែលជាបារមីសក្តិសិទ្ធនៃពពួកសត្វ ទាំងនោះ មកជួយផងដែរមើលទៅ ។ល។

8. Chheangmet - 25/12/2016

ចែកាច់ ខ្នាយតាន់ ពិតជាពូកែដល់ថ្នាក់ដុតមិនឆេះ បា៉ញ់មិនត្រូវម៉ែនទេ


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: