jump to navigation

ពី​រនាក់​ឪពុក​កូន និង​ សត្វ​លា​មួយ​ក្បាល​ 28/07/2011

Posted by មាន​សង្ឃឹម in រឿង​និទាន.
trackback

រឿង​មួយ​នេះ​​គឺ​បង​ស្រី​ខ្ញុំ​បាន​និយាយ​ឲ្យ​ស្តាប់​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ខ្ញុំ​មិន​ដឹង​ច្បាស់​ទេ​ថា​គាត់​ដឹង​មក​ពី​សៀវភៅ​ណា ។ គួរ​តែ​ជា​សៀវ​ភៅ​រឿង​ខ្លី​ ជា​ភាសា​អង់​គ្លេស​តាម​ខ្ញុំ​គិត ​ហើយ​ខ្ញុំ​សរសេរ​នេះ​តាម​ការ​ដែល​ខ្ញុំ​ចាំ​ពី​គាត់​ប៉ុណ្ណោះ ។

កាល​ពី​ដើម​ឡើយ មាន​ពីរ​នាក់​ឪពុក​និង​កូន​បាន​ចាកចេញ​ពី​ភូមិ​មក​​ទិញ​សត្វលា​មួយ​ក្បាលនៅ​ឯផ្សារ​។ ក្រោយ​ពេល​ដែល​បាន​ទិញ​រួច​រាល់​ហើយ​ គាត់​ក៏​នាំ​កូន​ប្រុស​និង​សត្វលា​ត្រលប់​មក​ផ្ទះ​វិញ ។ ពេល​ត្រលប់​មក​តាម​ផ្លូវ​ គាត់​ក៏​ឲ្យ​កូន​ប្រុស​ជិះ​សត្វលា​នោះ លុះ​​ធ្វើ​ដំណើរ​បាន​បន្តិច​ស្រាប់​តែ​មាន​​គេ​និយាយ​ថា​ «​កូន​ប្រុស​នេះ​ ម្តេច​ក៏​អាក្រក់​ម៉្លេះ​ សុខ​ចិត្ត​ឲ្យ​ឪពុក​ដើរ​ យក​ស្រួល​តែ​ខ្លួនឯង» ។ ពេល​បាន​លឺ​ដូច្នេះ​ពួក​គេ​ក៏​សំរេច​ថា​ ទុក​ឲ្យ​ឪពុក​ជា​អ្នក​ជិះ​សត្វលា​ម្តង ។ ដល់​ពេល​គាត់​បាន​ឆ្លង​កាត់​ភូមិ​មួយ​គាត់​ក៏​បាន​លឺ​អ្នក​ស្រុក​និយាយ​ថា «ឪពុក​នេះ​មិច​ក៏​មិន​ឲ្យ​កូន​ជិះ​ផង​ មិន​គិត​ដល់​កូន​ប្រុស​ដែល​នៅ​តូច​សោះ» ។​ ក្រោយ​មក​ពួក​គេ​ទាំង​ពី​រនាក់​ក៏​សំរេច​ជិះ​លា​ទាំង​ពីរ​នាក់​ កំពុង​តែ​ធ្វើ​ដំណើរ​​​ ​ពួក​គេ​ក៏​​បាន​លឺ​ពាក្យ​គេ​រិះ​គន់​ទៀត​ថា «មើល​ចុះ ពី​រនាក់​ឪពុក​និង​កូន​នេះ​ ចេះ​ធ្វើ​បាប​សត្វទៅ​កើត គ្នា​មិន​ទាំង​ធំ​ស្រួល​បួល​ផង​ក៏​ទុក​គ្នា​ជា​ទាសករ​ទៅ​ហើយ គ្នាន​ចិត្ត​អាណិត​ដល់​សត្វ​​សូម្បី​បន្តិច​»​ ។ លើក​នេះ​ពួក​គេ​​ក៏​ពិភាក្សា​គ្នាម្តងទៀត​​​ ទីបំផុត​ពួក​គេ​ក៏​មិន​សំរេច​ចិត្ត​មិន​ជិះ​សត្វលា​នេះ រហូត​ដល់​ភូមិ​គាត់ ក៏​មាន​អ្នក​ជិត​ខាង​គាត់​ស្រែក​​ថា «​អើយ! ពីរនាក់​ឪពុក​កូន​នេះ ល្ងង់​​អី​ក៏​​ល្ងង់ ទៅ​ទិញ​សត្វ​លា​អស់​ប្រាក់​ម៉ា​គគោក សុខ​ចិត្ត​បណ្តើរ​មិន​ព្រម​ជិះ​» ។ 

​​ការពិត​ជីវិត​មនុស្ស​មាន​​ខុស​អី ​ពី​ឪពុក​និង​កូន​ពីរ​នាក់​នេះ​ទៅ យើង​តែង​តែ​ចង់​ធ្វើ​រឿង​ល្អ​សំរាប់​មនុស្ស​ជុំវិញ​ខ្លួន ប៉ុន្តែ​វា​​ជា​រឿង​ពិបាក​មួយ​ ។ ខ្លួន​យើង​តែ​ម្នាក់​មិន​អាច​បំពេញ​ចិត្ត​មនុស្ស​រាល់​គ្នា​បាន​ ទោះ​ជា​ពេល​ខ្លះ​ខំ​ប្រឹង​យ៉ាងណា​ក៏​ដោយ មនុស្ស​មាន​ការគិត​ និង​ការ​ចង់​បាន​ខុស​គ្នា តើ​ចាំ​បាច់​ឲ្យ​ពួក​គេ​សប្បាយ​ចិត្ត​ដោយ​សារ​តែ​យើង​ម្នាក់ ? ល្អ​បំផុត​គឺ​ធ្វើ​រឿង​ដែល​យើង​គិត​ថា​ត្រឹមត្រូវ​ គិត​ថា​ល្អ​ ការ​ប៉ះ​ពាល់​​ខ្លះ​វា​មិន​មែន​ជា​បញ្ហា​ មនុស្ស​ដែល​យល់​ពី​ជិវិត​ ក៏​អាច​យល់​ពី​អ្នក​ច្រើន​ ។ ​ កុំ​ព្យាយាម​កែប្រែ​ខ្លួន​​យើង​ដើម្បី​នរណា​ម្នាក់ តែ​ត្រូវ​កែ​ប្រែ​ខ្លួន​យើង​ដើម្បី​​យើង​​ក្លាយ​ជា​មនុស្ស​ល្អ​​ ។ អ្នក​​​ដឹក​នាំ​ប្រទេស សិល្បះករ​ សិល្បះការរនី អ្នក​និពន្ធ …… សុទ្ធ​តែ​មិន​អាច​​ធ្វើ​ឲ្យ​មនុស្ស​ម្នា​ពេញ​ចិត្ត​ទាំង​អស់​បាន ។ ចុះទំរាំ​តែ​យើង​ជា​មនុស្ស​ធម្មតា​ម្នាក់? អញ្ជឹង​​ធ្វើ​​អ្វី​ដែល​ឲ្យ​ខ្លួន​យើង​សប្បាយ​ចិត្ត​ មាន​សុភមង្គល​ ហើយ​ចូលរួម​រីករាយ​នឹង​ជីវិត​គឺ​ជា​រឿង​ល្អ​បំផុត ។

មតិ»

1. ផ្កាយ​ដុះ​​កន្ទុយ​ - 29/07/2011

មែន​ហើយ! បើ​ចង់​រស់​នៅ​​ឲ្យ​សប្បាយ​ចិត្ត កុំ​សូវ​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ​ពេក!

2. កុកស - 29/07/2011

វាជារឿងបែបទស្សនវិជ្ជា។

3. កុកស - 29/07/2011

ពីរនាក់…មិនមែនពីនាក់

មាន​សង្ឃឹម - 31/07/2011

អគុណ​កុកស ដែល​បាន​ណែនាំ ខ្ញុំ​បាន​កែរួច​ហើយ ។

4. vichare - 29/07/2011

yes right. we’re to think what that good must to do it tov don block my body,fell,heath……to in the dark cos my life can’t 4ever.
i want be ur soon and give u recount and to tell all story for me when i sleep. ok good luck my mother.

5. monyrinataro - 29/07/2011

«​កូន​ប្រុស​នេះ​ ម្តេច​ក៏​អាក្រក់​ម៉្លេះ​ សុខ​ចិត្ត​ឲ្យ​ឪពុក​ដើរ​ យក​ស្រួល​តែ​ខ្លួនឯង»«​ឪពុក​នេះ​មិច​ក៏​មិន​ឲ្យ​កូន​ជិះ​ផង​ មិន​គិត​ដល់​កូន​ប្រុស​ដែល​នៅ​តូច​សោះ»«មើល​ចុះ ពី​នាក់​ឪពុក​និង​កូន​នេះ​ ចេះ​ធ្វើ​បាប​សត្វទៅ​កើត គ្នា​មិន​ទាំង​ធំ​ស្រួល​បួល​ផង​ក៏​ទុក​គ្នា​ជា​ទាសករ​ទៅ​ហើយ គ្នាន​ចិត្ត​អាណិត​ដល់​សត្វ​​សូម្បី​បន្តិច​»​«​អើយ! ពីនាក់​ឪពុក​កូន​នេះ ល្ងង់​​អី​ក៏​​ល្ងង់ ទៅ​ទិញ​សត្វ​លា​អស់​ប្រាក់​ម៉ា​គគោក សុខ​ចិត្ត​បណ្តើរ​មិន​ព្រម​ជិះ​» មនុស្ស​មាន​ការគិត​ និង​ការ​ចង់​បាន​ខុស​គ្នា តើ​ចាំ​បាច់​ឲ្យ​ពួក​គេ​សប្បាយ​ចិត្ត​ដោយ​សារ​តែ​យើង​ម្នាក់ ? ល្អ​បំផុត​គឺ​ធ្វើ​រឿង​ដែល​យើង​គិត​ថា​ត្រឹមត្រូវ​ គិត​ថា​ល្អ​ ការ​ប៉ះ​ពាល់​​ខ្លះ​វា​មិន​មែន​ជា​បញ្ហា​ មនុស្ស​ដែល​យល់​ពី​ជិវិត​ ក៏​អាច​យល់​ពី​អ្នក​ច្រើន​ ។ ​
គំនិតខ្ញុំជារៀងរហូតមក

6. cambomaths - 29/07/2011

រឿងល្អ!!

7. Crazynas - 29/07/2011

Eleanor Roosevelt said it best, “Do what you feel in your heart to be right–for you’ll be criticized anyway. You’ll be dammed if you do, and dammed if you don’t.”

8. គីមស៊្រុន - 29/07/2011

អានរឿងនេះហើយពិតជាធ្វើអោយខ្ញុំមានអារម្មណ៍​ថារឿងនេះឆ្លុះបញ្ចាំង​ពិជីវិតពិតមែន។ មនុស្សយើង​បើចង់អោយគ្រប់គ្នាមើលមកថាជាមនុស្សល្អ ពិតជាមិនអាចទៅរួចមែន។ យើងគួរធ្វើអ្វី​ដែលខ្លួនយើងគួរធ្វើ ដោយមិនសូវខ្វល់ខ្វាយពីអ្នកជុំវិញគេថាយ៉ាងណា។ អរគុណសំរាប់អត្ថបទដ៏ល្អនេះ។

9. Lovepeehs05 - 30/07/2011

ការសម្ងំនៅស្ងៀម មិនព្រមអើពើនឹងហេតុការណ៍ ជុំវិញខ្លួនឬមកពីខាង ក្រៅ គឺមិនអាច រស់នៅបានសេចក្តីសុខឡើយ ។ ដើម្បីរស់នៅបាន សេចក្តីសុខក្សេមក្សាន្ត ក្នុងខ្លួនឬក្នុងគ្រួសារ លុះត្រាតែអ្នកនៅជុំវិញយើង គេមានសេចក្តីសុខផងដែរ ។

ផ្ទុយទៅវិញ បើយើងល្ងង់ មិនដឹងអ្វីសោះ គឺច្បាស់ជាមិនមានសេចក្តីសុខ នៅក្នុងខ្លួនឡើយ ។ មិនមានសេចក្តីសុខក្នុងខ្លួនហើយ ក៏មិនឱ្យអ្នកនៅ ជុំវិញខ្លួនយើងបានសេចក្តីសុខផងដែរ ។

ការសិក្សាអបរំ ជាផ្លូវមួយដ៏ប្រសើរ ដែលអាចនាំឬញាំងមនុស្សគ្រប់ៗគ្នា បានសេចក្តីសុខក្នុងខ្លួន និងអ្នកនៅជុំវិញយើងផងដែរ ។

10. pkay_sour - 30/07/2011

មែន យើង​តែម្នាក់ ធ្វើ​ម៉េច​អាច​ផ្គាប់​ចិត្ត​មនុស្ស​គ្រប់គ្នាបានទៅ? ​មនុស្ស​ម្នាក់​មាន​ទស្សនៈមួយ ចុះមនុស្ស​រាប់​រយអ្នក? យើង​ច្បាស់​ជា​មិន​អាច​ធ្វើ​តាម​ចិត្ត​គេ​ទាំង​អស់​បាន​នោះទេ។ តែ​យើង​ជាមនុស្ស​ក៏តែងតែ​មាន​មោនសញ្ចេតនា​ដោយ​ជៀសមិនផុត ហើយ​យើង​រឹត​តែ​មិន​អាច​ធ្វើ​អ្វី ដែលផ្គាប់តែចិត្តខ្លួនឯងបានដែរ។ យល់អារម្មណ៍គេ​គឺ​ឈឺ​ចាប់​ចំពោះ​ខ្លួន​ណាស់ តែ​បើ​មិន​គិត​ពី​អារម្មណ៍គេ​ក៏​យើងធ្វើមិនបាន

Lovepeehs05 - 01/08/2011

ផ្កាយដូចជាអារម្មណ៍ នៅរវើររវាយខ្លាំងណាស់ ឱ្យតែខ្យល់បក់មក រសាត់តាមខ្យល់ហើយមែនទេ? ចឹងបានន័យថា ចង់ផ្គាប់គុណ មនុស្សទាំង ១០០ នាក់ហ្នឹងឬយ៉ាងណា? បើអញ្ចឹងមែន ពិតជា មិនអាចសម្ងំនៅស្ងៀមបានទេ! មែនទេ? បើស្ទាបដើមទ្រូងមើល ប្រហែលជាបេះដូងដើរខ្លាំងណាស់ មិនប្រក្រតីឡើយ ។ ចឹងផ្កាយ ត្រូវការកម្លាំងធាតុជំនួយហើយ! ឥឡូវសូមផ្កាយចូលទៅមើល ប៉ុស្ត វប្បធម៌-អរិយធម៌ មានគ្រឿងក្លែម សម្រាប់ជំនួយកម្លាំងធាតុ កុំឱ្យបេះដូងញ័រខ្លាំងពេក ។ អត់កុហក់ទេ សូមចូលមើលតាម រយៈចំណងជើង “នំកូឡាបក្រហម” …៚ http://khm4education.wordpress.com

11. វិសាល - 31/07/2011

ប៉ា​ខ្ញុំ​ក៏​ឧស្សាហ៍​និទាន​អោយ​ខ្ញុំ​ស្តាប់​ដែរ​កាល​ខ្ញុំ​នៅ​ក្មេង។​មាន​អត្ថន័យ​ជ្រាល​ជ្រៅ​ណាស់!

12. Bo - 08/08/2011
មាន​សង្ឃឹម - 08/08/2011

What’s does it mean?

13. bo - 21/09/2011
មាន​សង្ឃឹម - 23/09/2011

Loy… 🙂

14. Theng Him - 17/10/2011

Dear my friend,

This what the best we are, we still get some complaint. People always have difference ideas.

No one perfect!!

មាន​សង្ឃឹម - 17/10/2011

Yes, you are right.


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: