jump to navigation

នឹក​ស្រុក​កំណើត​ 30/05/2011

Posted by មាន​សង្ឃឹម in សៀវ​ភៅ​កំណត់​ហេតុ​.
trackback

ជា​ថ្ងៃ​ដែល​មាន​អាកាស​ធាតុ​ត្រ​ជាក់​ស្រួល វា​គួ​តែ​រំលង​បាន​២​ថ្ងៃ​ហើយ​បើ​រាប់​ពី​ថ្ងៃ​ខួប​កំណើត​របស់​ខ្ញុំ រាល់​ឆ្នាំ​ខ្ញុំ​តែង​តែ​យក​ថ្ងៃ​នេះ​ដើម្បី​ជប់​លាង​ជួប​ជុំ​មិត្ត​ភក្ត័​និង​ក្រុម​គ្រួសារ​​ ប៉ុ​ន្តែ​​​​ឆ្នាំ​នេះ​​ពិត​ជា​ខុស​ពី​ឆ្នាំ​មុនៗ​ខ្ញុំ​នៅ​ផ្ទះ​នឹង​ធ្វើ​កិច្ច​ការ​ដែល​ខ្ញុំ​តែង​តែ​ធ្វើ​ប្រចាំ​ថ្ងៃ​ ។ ទោះ​ជា​យ៉ាង​ណា​ខ្ញុំ​នៅ​តែ​​ប្រាប់​ខ្លួន​ឯង​ថា​ត្រូវ​សប្បាយ​ចិត្ត​ឲ្យ​បាន​ច្រើន ការ​សប្បាយ​យ៉ាង​ ស្ងប់ស្ងាត់​​ប្រៀប​ដូច​ជា​ទឹក​ដែល​នឹង​ថ្កល់​គ្នាន​រលក​ ។

ល្ងាច​មិញ​នេះ​ខ្ញុំ​អង្គុយ​អាំង​ដំឡូង​​នៅ​យ៉​ក្រោយ​ផ្ទះ​ ភ្លៀង​រលឹម​ស្រិចៗ​អាកាស​ធាតុ​ពិត​ជា​ត្រជាក់​ស្រួល​ខុស​ពី​រាល់​ថ្ងៃ​ដែល​ក្តៅ​ហែង​ រក​ដែល​ខ្យល់​ដក​ដង្ហើម​គ្នាន​ ។ ខ្ញុំ​នៅ​តែ​ចូល​ចិត្ត​ដំឡូង​អាំង​ ចូល​ចិត្ត​ញុំា​ស្ក​ទាញ ចូល​ចិត្ត​ញុំា​ក្តាម​ ញុំា​ខ្យង​ខ្ជៅ​ ប្រហុក​ ផ្អក….វា​ជា​ចំណូល​ចិត្ត​តាំង​ពី​តូច​ ជា​ចំណូល​ចិត្ត​បែប​ក្មេង​ស្រុក​ស្រែ​ ហើយ​ខ្ញុំ​មិន​ដែល​ប្រែ​ប្រួល​ទោះ​បី​ច្រើន​ឆ្នាំ​ទៅ​ហើយ រាល់​ពេល​ដែល​ខ្ញុំ​ញុំា​របស់​ទាំង​នេះ​ខ្ញុំ​ពិត​ជា​នឹក​​ដល់​រសជាតិ​កាល​ដែល​ធ្លាប់​ញុំា​កាល​នៅ​ពី​តូចៗ ​។ មាន​មិត្ត​ភក្ត័​ជា​ច្រើន​​តែង​តែ​ឆ្ងល់​នឹង​សួរ​ខ្ញុំ​ថា​ តាម​រូប​រាង​នឹង​គំនិត​ខ្ញុំ​គួរ​តែ​មិន​ចេះ​ញុំា​របស់​ទាំង​នេះ​ ពួក​គេ​ខ្លះ​​គិត​ថា​វា​គគ្រិច​ ហើយ​ខ្ញុំ​​ម្នាក់​នេះ​តែ​ង​តែ​អង្គុយ​មើល​ពួក​គេ​ញុំា​ភីហ្សា និង​អាហារ​ទំនើប​ផ្សេង​នៅ​តាម​ហាង​ធំៗ ទោះ​បី​ជា​​ខ្ញុំ​ចំណាយ​ពេល​យូរ​ឆ្នាំ​ជាមួយ​សង្គម​ខាង​ក្រៅ​ក៏​ដោយ​​តែ​​រសជាតិ​អាហា​ទាំង​នោះ​ពិត​ជា​មិន​អាច​​ទាក់​ទាញ​ចិត្ត​ខ្ញុំ​សោះ ។

អង្គុយ​អាំង​​តំឡូង​បណ្តើរ​ខ្ញុំ​គិត​បណ្តើរ​ ខ្ញុំ​នឹក​ដល់​រឿង​រ៉ាវ​ជា​ច្រើន​ដែល​បាន​កើត​ឡើង….. ខ្ញុំ​សំឡឹង​មើល​រងើក​ភ្លើង​នៅ​ក្នុង​ចង្រ្កាន​ ដែល​កំពុង​​តែ​បញ្ជេញ​ចំហាយ​ភាយៗ​មក​លើ​​ផ្ទៃ​មុខ​របស់​ខ្ញុំ អាកាស​ធាតុ​បែប​នេះ​ ពេល​វេលា​បែប​នេះ​វា​​ធ្វើ​ឲ្យ​​ខ្ញុំ​នឹក​ស្រុក​កំណើត​បំផុត​ នឹក​ដល់​ផ្ទះ​ស្បូវ​ដែល​ខ្ញុំ​ធ្លាប់​រស់​​នៅ នឹក​ដល់​សំលេង​​ហ៊ីង​ និង កង្កែប​យំ នឹក​ដល់​ពន្លឺ​ចង្កៀង នឹក​ដល់​អ្វីៗ​ដែល​​ស្រុក​ស្រែ​ចំការ​មាន​​…​… មិនមាន​​ទេសភាព​វាល​ស្រែ​ មិនមាន​ដើម​ឈើ​ហូប​ផ្លែ មិន​មាន​ខ្យល់​បរិសុទ្ធ……អ្វីៗ​​ក៏​លែង​​បាន​លឺ និង​ឃើញ……វា​ធ្វើ​ឲ្យ​ខ្ញុំ​ក្តុក​ក្តួល​ស្ទើរ​តែ​ស្រក់​ទឹក​ភ្នែក​ពេល​នឹក​ដល់​រឿង​នេះ​ ។ រាល់​ថ្ងែ​ខ្ញុំ​លឺ​តែ​សំលេង​ឡាន​ម៉ូតូ​ ទ្រហឹង​អ៊ឺង​កង​ ផ្សែងដ៏​សែន​​អាប់​អ៊ួរ​ ឃើញ​តែ​ផ្ទះ​ថ្ម​ដុះ​តំរៀប​គ្នា​ណែន​ណាំ​តាន់​តាប់ វា​ពិបាក​សូម្បី​តែ​មើល​មេឃ​ និង​ផ្កាយ​ រឺ​ព្រះ​​ចន្ទ័នៅ​​ពេល​យប់ ។

​ឪ!​ ស្រុក​កំណើត​អើយ​ ខ្ញុំ​នឹក​អ្នក​ណាស់ នឹក​អនុស្សាវរីយ៏​ដែល​អ្នក​​ផ្តល់​ឲ្យ​ខ្ញុំ នឹក​ដល់​ពេល​ដែល​ដុត​ក្តាម​ជាមួយ​បង​ប្អូន នឹក​ដល់​ពេល​ដែល​លោត​មឹក ពេល​ដែល​ច្រៀង​លេង​លើ​ដើម​ឈើ នឹក​រឿង​សប្បាយ​រីក​រាយ​គ្រប់​យ៉ាង​ដែល​អ្នក​បាន​ឲ្យ​ខ្ញុំ……នឹក​​ពេល​វេលា​ដែល​ខ្ញុំ​តែង​តែ​ចាត់​​​​​​​​​​​​​​​​​ទុក​ថា​ជា​ពេល​ដែល​ខ្ញុំ​មាន​សេចក្តី​សុខ​បំផុត​ក្នុង​ជីវិត​ ។ ប្រាប់​ខ្ញុំ​មក​ ថា​វា​នឹង​មិន​មាន​ទៀត​ទេ​ មែន​ទេ? ខ្ញុំ​ដឹង​ ហើយ​ខ្ញុំ​ដឹង​ច្បាស់​ថា​ខ្ញុំ​ត្រូវ​ចំណាយ​ពេល​វេលា​​មួយ​ជីវិត​ដែល​នៅ​សេស​សល់​របស់​ខ្ញុំ​ដើម្បី​នឹក​អ្នក ។

មតិ»

1. ពត៌មានទូរស័ព្ទ - 31/05/2011

កុំរាយរាប់ពេកខ្ញុំនឹកផ្ទះដែរ ជាពិសេស ហូបជ្រក់មីងមាញ នឹងមាំល្ហុង

មាន​សង្ឃឹម - 31/05/2011

មែន​ហើយ រសជាតិ​ពិសេស​ណាស់​ខ្ញុំ​ចូល​ចិត្ត​

2. បុរិន្ទ - 31/05/2011

គ្រាន់តែអាំងដំឡូងអីក៏អណ្តែតអណ្តូងម្លេះមីង! តិចខ្លោចហ្លូងអត់ខានលិឍ

មាន​សង្ឃឹម - 31/05/2011

អត់​អី​ទេ​ ខ្លោច​ក៏​មាន​ន័យ​ដែរ​។

3. ភូមី - 31/05/2011

ឃ្លាតត្រឹមភ្នំពេញវិលវិញបានសោះ ឱ្យអ្នកស្រណោះអាល័យនឺកស្រែ
ចុះទម្រាំខ្ញុំឃ្លាតឆ្ងាយស្រុកខ្មែរ មកនៅស្រុកគេអាល័យយ៉ាងណា។

មាន​សង្ឃឹម - 31/05/2011

ប៉ុន្តែ​អាម្មរណ៏​នឹក​ពិត​ជា​មិន​ខុស​គ្នា​ទេ​ ។

4. bO - 08/06/2011

That’s why i come back home one a week hehehehezzzzzz

មាន​សង្ឃឹម - 09/06/2011

Good for you and your family too… keep it up.

5. បូនីតា - 08/06/2011

hello, sis. i know about that feeling. sometime i feel lonely as a bird doesn’t have nest. i want to live with my parents. i hope u can move it out.

មាន​សង្ឃឹម - 09/06/2011

I always miss my homeland… everything I always keep in my memory, and now just want to wish you with all the best.

6. បូនីតា - 09/06/2011
7. Sreyneang - 18/08/2015

មួយឃ្លាៗរបស់បង ខ្ញុំវិះនឹងយំទៅហើយ នឹកស្រុកស្រែខ្លាំងណាស់

មាន​សង្ឃឹម - 18/08/2015

មានពេលវេលាពួកយើងគួរតែទៅលេងស្រុកស្រែចម្កាខ្លះទៅ ដើម្បីរំសាយការនឹករលឹក។

មាន​សង្ឃឹម - 08/05/2016

ត្រូវហើយបងនេកស្រុកខ្លាំងណាស់ ជាពិសេសពេលភ្លៀងធ្លាក់


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

<span>%d</span> bloggers like this: