យប់ក្រោមពន្លឺព្រះច័ន្ទ 20/03/2011
Posted by មានសង្ឃឹម in ផ្ទាល់ខ្លួន.Tags: ផ្ទាល់ខ្លួន
trackback
ខ្ញុំបានតាំងចិត្តថាសរសេរឿងនេះតាំងពីព្រលឹម ប៉ុន្តែខ្ញុំមានការងារជាច្រើនដែលត្រូវធ្វើ ដោយ Laptop របស់ខ្ញុំមានបញ្ហាខ្លះ ខ្ញុំក៏យកឲ្យជាងជួសជុលរហូតដល់ពេលរសៀលទើបរួចរាល់ ។
កាលពីយប់មិញខ្ញុំបានតាំងចិត្តថានឹងមើលព្រះច័ន្ទ វាជារាត្រីដ៏អស្ចារ្យព្រោះមនុស្សគ្រប់គ្នា អាចមើលព្រះច័ន្ទដ៏ធំដែលកំរមានពីមុនមក សំរាប់ខ្ញុំវាគ្រាន់តែជាព្រះច័ន្ទពេញវង់ ធម្មតាប៉ុណ្ណោះ។ ខ្ញុំបាននិយាយកុហកទៅមិត្តជិតសិទ្ធរបស់ខ្ញុំម្នាក់ក្នុង ហ្វេសបុក ថាខ្ញុំនឹងចូលគេងពីព្រលប់ ប៉ុន្តែខ្ញុំមិនបានធ្វើបែបនេះទេ ខ្ញុំបានទៅយកដបស្រាមួយពេញចំណុះ១.៥ លីត្រមក ខ្ញុំសួរខ្លួនឯងថា តើខ្ញុំនឹងផឹកស្រានេះឲ្យអស់មែនទេ? មែន! ខ្ញុំនឹងផឹកវា ផឹកឲ្យអស់ ។ ខ្ញុំផឹកវាជាមួយនឹងបទចំរៀងដែលខ្ញុំស្រលាញ់បំផុត “Tonight I Wanna Cry” ខ្ញុំបានបើកវាក្នុង Laptop របស់ខ្ញុំ វានៅតែពិរោះទោះជាស្តាប់វាអស់កាលជាង៣ឆ្នាំមកហើយ វាធ្វើឲ្យខ្ញុំនឹកដល់មិត្តខ្ញុំដែលគាត់ធ្លាប់ឆ្លងកាត់អាម្មរណ៏ឯកកោរ ក្នុងរាត្រីមួយនៅ សឹង្ហបូរី កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំកុហសគាត់ព្រោះខ្ញុំមិនចង់ឲ្យគាត់និង បារម្មណ៏ពីខ្ញុំ ។
អ្នកអាចគិតថាខ្ញុំជាមនុស្សកំសត់ និងចូលចិត្តសរសេររឿងកំសត់ ប៉ុន្តែនេះជាអ្វីដែលខ្ញុំធ្លាប់ឆ្លងកាត់ និងកំពុងតែជួប ប៉ុន្តែក៏ខ្ញុំចូលចិត្តញញឹម និងនិយាយច្រើនពេលមានមនុស្សអ៊ូអរ ហើយគ្នាននរណាម្នាក់គិតថាខ្ញុំជាមនុស្សកំសត់នោះទេ ។
នៅយ៉ជាន់ទីមួយខាងក្រៅបន្ទប់គេង គយគនពន្លឺព្រះច័ន្ទ វាពិតស្រស់ស្អាតខ្លាំងណាស់សំរាប់ខ្ញុំ នៅដៃខ្ញុំកាន់កែវស្រាវាត្រជាក់ស្រេប វាពិបាកលេបណាស់បើទោះវាជាប្រភេទស្រាទំពាំងបាយជូរក៏ដោយ វាងាយនឹងធ្វើឲ្យខ្ញុំស្រវឹងព្រោះខ្ញុំមិនចេះញុំាស្រាទេ វាពិបាកលេប ។ យូរៗម្តងខ្ញុំបានលឺសំលេងសើចក្អាកក្អាយ វាជាសំណើចនៃវង់ស៊ីផឹកដែលនៅមិនឆ្ងាយប៉ុន្មានពីផ្ទះរបស់ខ្ញុំ ពួកគេបានធ្វើបែបនេះស្ទើរជារាងរាល់ថ្ងៃ រហូតដល់ខ្ញុំបានដាក់ឈ្មោះថាជា ” ភូមិ រវល់ ” ។
ខ្ញុំញុំាស្រាបណ្តើរ នឹករឿងរ៉ាវជាច្រើនក្នុងជីវិត ខ្ញុំពិតជាឈឺចាប់ និងឯកោរបំផុតនាយប់នេះ ។ ខ្ញុំនឹកដល់មនុស្សម្នាក់ដែលខ្ញុំគិតថាជាមនុស្សល្អបំផុតសំរាប់ខ្ញុំ ដែលបានឲ្យតំលៃដល់មនុស្សស្រីម្នាក់នេះស្មើនឹងគ្រាប់ពេជ្រមួយគ្រាប់ ក្នុងខណះពេលដែលមនុស្សម្នាក់ផ្សេង ទៀតទុកខ្ញុំត្រឹមថ្មកល់ជើងក្រាន ។ ខ្ញុំមិនអាចដើរចេញពីផ្លូវមួយនេះបានទេពេលនេះ ទោះវាជាផ្លូវពោពេញដោយបន្លា ខ្ញុំមិនអាចដាក់អំរែកដ៏ធ្ងន់មួយនេះពីស្មាបានគឺឪពុកចាស់ និង ទារកដ៏តូច និងមនុស្សជាច្រើនទៀត ពួកគេស្រលាញ់ខ្ញុំ និងត្រូវការខ្ញុំសំរាប់ថែរក្សារគ្រួសារមួយនេះ ខ្ញុំនឹងទ្រាំធ្វើជាថ្មកល់ជើងក្រាននេះយូរប៉ុណ្ណាទៀត ខ្ញុំក៏មិនដឹងដែរ ។ ខ្ញុំគួរឲ្យស្អប់ និងគួរឲ្យជេណាស់ មែនទេ? អូនចង់ស្តាប់លឺការជេរ របស់បង ជេឲ្យសមនឹងមនុស្សស្រីឆ្កួត និង ល្ងង់បែបនេះ…. ឆ្កួតដែលត្រូវទ្រាំទ្រការឈឺចាប់ដ៏ស្ងប់ស្ងាត់រាប់ឆ្នាំ ។
ខ្ញុំមិនអាចបន្តឲ្យគាត់ចាំបានព្រោះមិនចង់ឃើញមនុស្សល្អម្នាក់ឈឺចាប់ នឹងទ្រាំឃើញខ្ញុំរស់នៅក្នុងសភាពតានតឹងរាល់ថ្ងៃ មិនគួរណាគាត់មកស្រលាញ់មនុស្សមិនគួរ ស្រលាញ់ គាត់គួរចាប់ផ្តើមនិងមនុស្សម្នាក់ដែលគួរតែស្រលាញ់ ។ លើកនេះខ្ញុំនៅតែពាក្យសុំទោស សុំទោសចំពោះបង និងប្អូនស្រីម្នាក់ វត្តមានរបស់ខ្ញុំធ្វើឲ្យអ្នកទាំងពីឈឺចាប់ ខ្ញុំនឹងមិនអាចធ្វើអ្វីបានក្រៅពីពាក្យសុំទោសនេះ ។
ព្រះច័ន្ទពិតជាស្អាត ជាមួយទឹកភ្នែករាប់រយដំណក់កំពុងស្រក់ ខ្ញុំប្រាប់ខ្លួនឯងថា ខ្ញុំនឹងយំ យំឲ្យអស់ចិត្ត យ៉ឲ្យឆ្អែត… យំជាមួយដបស្រាមួយដបនេះ ហើយខ្ញុំនឹងមិនផឹកវានៅថ្ងៃស្អែក រឺពេលណាមួយដូចពេលនេះម្តងទៀតនោះទេ ។ ខ្ញុំឈឺចាប់បំផុត ឈឺជាងកាលពី៧ឆ្នាំមុន ហើយខ្ញុំកំពុងតែឯកោរជាមួយផ្ទះដ៏ធំ ឯកោរជាមួយអ្វីដែលគ្រប់យ៉ាងដែលមនុស្សរាល់គ្នាគិតថាអស្ចារ្យ… ។
“អូននៅតែជឿថាពេលវេលានឹងធ្វើឲ្យបងបំភ្លេចមនុស្សម្នាក់នេះ នាងគ្រាន់តែជាមនុស្សលីលាម្នាក់តែប៉ុណ្ណោះ” សំរាប់ខ្ញុំគាត់នៅតែជាមនុស្សចុងក្រោយបំផុត… អគុណសំរាប់គ្រប់យ៉ាងដែលគាត់បានផ្តល់ឲ្យខ្ញុំទោះជាការជួបម្តងទៀតនេះមានរយះពេលខ្លីក៏ដោយ ។
លើកនេះខ្ញុំដួលហើយ ខ្ញុំនឹងខំក្រោកឈរដោយខ្លួនឯង ខ្ញុំនឹងក្លាយជាមនុស្សរឹងមុំាម្នាក់បើខ្ញុំអាចឆ្លងកាត់រឿងរ៉ាវនេះ តើត្រូវចំណាយពេលយូរប៉ុណ្ណាខ្ញុំក៏មិនអាចដឹងដែរ ។ ខ្ញុំធ្លាប់ដួលកាលពី៦ឆ្នាំមុន តែពេលនោះខ្ញុំមានមិត្តភ័ក្ត មានក្រុមគ្រួសារនៅចាំជួយលើក ប៉ុន្តែពេលនេះខ្ញុំមិនមាននរណាសូម្បីតែម្នាក់ ។ ខ្ញុំមិនដឹងថា ខ្ញុំផឹកស្រានេះអស់ប៉ន្មានកែវមកទេ តែវាអស់ទៅហើយ… ទឹកភ្នែកខ្ញុំនៅតែហូរ ហូរមិនដឹងយូរប៉ុណ្ណាទៀត បើទោះជាជូតវាប៉ុន្មានដងមកហើយ… ខ្ញុំនៅតែមានអាម្មរណ៏ថារងារខ្លាំងណាស់… បន្ទាប់មកខ្ញុំក៏គេងលក់…ពេលដែលខ្ញុំដឹងខ្លួន គឺម៉ោងជាង២រំលងអាធ្រាតទៅហើយទឹកភ្នែកខ្ញុំ នៅដក់លើតុនៅឡើយ វាជាអនុស្សាវរីយ៏ក្រោមពន្លឺព្រះច័ន្ទដ៏អស្ចារ្យ ដែលខ្ញុំមិនអាចបំភ្លេចបាន។
ខ្ញុំបានអានអត្ថបទនេះដល់ចប់ ខ្ញុំយល់ និងដឹងពីអារម្មណ៏មួយនេះថាវាយា៉ងមេច
មានមនុស្សតិចណាស់ដែលដឹង អគុណសំរាប់ការចំណាយពេលអានរឿងមួយនេះដល់ចប់
វាធ្វើឱ្យខ្ញុំយំទៀតហើយបង 😥
Pukmark yap hery kit Jong neng tver Ey teat hery?
Tos yang na kor min del kit jong somlap kloun der, kombarom ey na…
Min kit Kom Yaey morng tov ban ort? som Tinh hehehe york teuk 70 mork tinh na :0)
Som min louk ban ort, jam oy tang ors tov ta mong na.
Sis : U’re a good person !!
Thanks you brother for spending your time to read with some comment here.
Ber computer need to repair software i can help you. :). Cause i like your story.
Mean monos a lot del pi bak cheang you teat. Kom think a lot pek ey. If this mater want happen no one can avoid it.
ខ្ញុំបាទគ្រាន់តែជាមនុស្សម្នាក់ដែលបានដើរកាត់តាមផ្លូវជីវិតរបស់អ្នកនាង។ ហើយក៏បានឃើញអត្ថបទដែលអ្នកនាងបានសរសេរវាឡើងមក។ រឿងរ៉ាវកំសត់នៅលើលោកនេះពិតជាមានច្រើនមែន។ បើទោះជាមានមនុស្សជាច្រើនបានខិតខំជីកកប់វាអស់ជាច្រើនហើយក៏ដោយ។
មែន!រឿងកំសត់ពិតជាមានច្រើនលើលោកនេះ ខ្ញុំមិនចង់រស់នៅក្នុងស្រមោលអតីតកាលទេ មានតែម៉្យាងគឺទទួលស្គាល់ការពិត ។
មនុស្សតែងតែជួបរឿងកំសត់ វាជាផ្នែក១របស់ជីវិត ។ អគុណដែលបានចំណាយពេលរបស់អ្នកដើរកាត់តាមផ្លូវជីវិតរបស់ខ្ញុំនៅទីនេះ ។
ថ្ងៃនេះខ្ញុំមានពេលទំនេរបន្តិចក៏ឈៀងចូលមកមើលម្ចាស់ទំព័រនេះ។ មិនដឹងថាសុខសប្បាយជាពីរបួសចាស់ហើយឬនៅ? ចំណែកខ្ញុំក៏ហាក់នៅមានអារម្មណ៍ផ្សាៗ ចុកៗ ម្ដងម្ដាលដែរ តែហាក់ដូចជាបានធូរស្រាលជាងមុន។
ហ៊ឺ ! សុំទោសផងណា! ខ្ញុំឈប់មិនបានយូរទេ! ផ្លូវដែលខ្ញុំត្រូវដើរទៅកាន់ទិសដៅនោះ នៅឆ្ងាយណាស់។ លាសិនហើយ! បើមានពេល ឬពេលដែលខ្ញុំទៅដល់ទិសដៅ ខ្ញុំនឹងប្រាប់! សូមជូនពរឲ្យគ្រប់គ្នាមានសំណាង និងរស់ដោយមានសង្ឃឹម!
អគុណដែលបានឈៀងចូលមកលេងនៅទីនេះ ខ្ញុំសុខទុក្ខធម្មតា ចំណែករបួសដៃរបស់ខ្ញុំបានជា តែរបួសនៅក្នុងបេះដូងដូចជាមុតជ្រៅ មិនដឹងថាពេលណានឹងជាសះនោះទេ ។ មែន! ផ្លូវដែលត្រូវទៅនៅវែងឆ្ងាយណាស់ សុំទោសដែលមិនជូនដំណើរ សូមជូបពរឲ្យអ្នកអាចទៅដល់គោលដៅដោយជោគជ័យ ។ លាសិនហើយ!